អត្ថបទពាណិជ្ជកម្ម
កម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូហ្វាឆាមពានលីគ របស់ HEINEKEN នៅភ្នំពេញ និងសៀមរាប ទទួលជោគជ័យយ៉ាងខ្លាំង
× រាជធានីភ្នំពេញ៖កាលពីរាត្រី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ស្រាបៀ Heineken ដែលជាស្រាបៀលំដាប់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញបំផុតក្នុងពិភពលោក បានរៀបចំកម្មវិធីបញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូហ្វាឆាមពានលីគ នៅតាមបណ្តាទីតាំងល្បីឈ្មោះចំនួនបីកន្លែង នៅចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ និងសៀមរាបបានទទួលជោគជ័យយ៉ាងខ្លាំង ដោយតាំងនីមួយៗមានស្សនិកជនយ៉ាងច្រើនកុះករ។
កម្មវិធីនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានមនុស្សចូលរួមច្រើន ពេញកន្លែងទាំងពីរទីតាំង នៅទីក្រុងភ្នំពេញ គឺ All Sports Bar និង Cheers Phnom Penh និងទីតាំងល្បីឈ្មោះមួយកន្លែងទៀត នៅទីក្រុងសៀមរាមគឺ Pub Street ។ នៅក្នុងកម្មវិធី បញ្ចាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូហ្វាឆាមពានលីគ នេះ ដែរ ក៏មានការចូលរួមសម្តែងពីក្រុមតន្ត្រី តារាចម្រៀង ឌីជេ និងតារាល្បីៗដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង DJ Mike ផងដែរ។ ជាពិសេស មានសកម្មភាពសប្បាយៗ ដើម្បីឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ពីស្រាបៀ Heineken ព្រមទាំងកម្មវិធីប្រូម៉ូសិនពិសេស ពីស្រាបៀ Heineken ពេញមួយរាត្រីទៀតផង។
ស្រាបៀ Heineken បានផ្តល់បទពិសោធន៍អស្ចារ្យដល់អ្នកគាំទ្របាល់ទាត់ យូហ្វាឆាមពានលីគ នៅក្នុងប្រទេសកម្ពុជា។ នេះជាការជួបជុំលក្ខណៈក្រៅផ្លូវការ ដើម្បីបន្ធូរអារម្មណ៍ ដែលបានរៀបចំឡើងដោយផ្តោតជាចម្បង លើការទស្សនាបាល់ទាត់ជាមួយស្រាបៀ Heineken ក្នុងការផ្តល់បរិយាកាសរាត្រីមួយ ដែលនាំមកនូវសេចក្តីសុខ និងផាសុកភាព បែបលំដាប់ថ្នាក់ខ្ពស់ដល់មិត្តអ្នកគាំទ្រ។ កម្មវិធីនេះ បានកំដរអារម្មណ៍មិត្តអ្នកគាំទ្រ រហូតដល់ពាក់កណ្តាលអាធ្រាតុ ខណៈពេលអ្នកគាំទ្រស្រាបៀ Heineken បានស្រែកហ៊ោរពេញឆាកតន្ត្រី យ៉ាងរីករាយរំភើបបំផុត ជាមួយការលើកកែវ ស្រាស្រាបៀ Heineken អបអរសារក្រុម Liverpool ដែលបានឈ្នះពានជើងឯក យូហ្វាឆាមពានលីគ ឆ្នាំ២០១៩។
ឆ្នាំក្រោយ ស្រាបៀ Heineken នឹងនាំមកនូវបទពិសោធន៍ យូហ្វាឆាមពានលីគ កាន់តែអស្ចារ្យ និងពិសេស សម្រាប់អ្នកគាំទ្របាល់ទាត់ យូហ្វាឆាមពានលីគ នៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះ ស្រាបៀ Heineken មានលក់នៅក្នុងបណ្តាប្រទេសជាង 192 នៅជុំវិញពិភពលោក។ ស្រាបៀ Heineken គឺជាស្រាបៀស្រាល ស្រទន់ មានគុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀល្បីរន្ទឺ នៅទូទាំងពិភពលោក ដោយសារតែគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីរបស់ខ្លួន។
សូមពិសាស្រាបៀ Heineken ដោយទទួលខុសត្រូវ
#Heineken #Cambodia #UCL #2019
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com