អត្ថបទពាណិជ្ជកម្ម
បច្ចេកវិទ្យា និងការផ្លាស់ប្តូរមុខមាត់វិស័យដឹកជញ្ជូន និងការធ្វើប្រត្តិបត្តិការហិរញ្ញវត្ថុនៅកម្ពុជា
× នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យា បានផ្លាស់ប្តូរមុខមាត់ថ្មីនៅក្នុងវិស័យ ដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការធ្វើប្រតិបត្តិការហិរញ្ញវត្ថុដែលមិនប្រើប្រាស់សាច់ប្រាក់ជាដើម។ ទាំងអាជីវកម្មចាស់ និងថ្មីដែលត្រូវបានបង្កើតឡើង បានអភិវិឌ្ឍន៍សេវារបស់ខ្លួន ឲ្យទាន់សម័យ ទាន់ការរីកចម្រើននៃបច្ចេកវិទ្យា និងដែលជួយសម្រួលដល់ការប្រើប្រាស់របស់អតិថិជន។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យដឹកជញ្ជូន របស់ពលកម្ពុជាហាក់ផុសផុលខ្លាំងមែនទែន។ ចំណែកឯអាជីវកម្មបង្កើតថ្មីទៀតសោត ក៏ហក់ចូលក្នុងវិស័យដឹកជញ្ជូននេះដែរ ដែលមានដូចជា ក្រុមហ៊ុនកក់រថយន្តក្រុង ឬកាណូតតាមទូរសព្ទដៃ, ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារ, និងកម្មវិធីហៅតាក់ស៊ី និងកង់បីជិះតាមទូរសព្ទដៃជាដើម។
PassApp ក្រុមហ៊ុនហៅតាក់ស៊ី និងកង់បីជិះតាមទូរសព្ទដៃមួយ ក្នុងចំណោមកម្មវិធីដទៃទៀត ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ ប្រឡូកចូលក្នុងទីផ្សារ ត្រឹមតែរយៈពីរ-បីឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែ កម្មវិធីទូសព្ទដៃមួយនេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការសម្រួលដល់ការធ្វើដំណើររបស់អតិថិជនរាប់ម៉ឺននាក់របស់ខ្លួន។
គួររំលឹកថា PassApp ជាមធ្យោបាយដឹកជញ្ជូនបែបទាន់សម័យ ផ្តល់ភាពងាយស្រួលដល់អតិថិជន មិនចាំបាច់ឲ្យអតិថិជនឈរបក់ដៃហៅរ៉ឺម៉កកង់បី ឬតាក់ស៊ី រាល់ពេលធ្វើដំណើរទៀតហើយ។ ឥឡូវនេះ នៅពេលចង់ធ្វើដំណើរទៅទីកន្លែងណាមួយ គ្រាន់តែកក់ការធ្វើដំណើរ(booking) តាមប្រព័ន្ធអ៊ីនធឺណិត ដែលចំណេញពេលវេលាលោកអ្នកយ៉ាងច្រើន និងមិនបាច់តថ្លៃនោះឡើយ ដោយ PassApp មានបំពាក់ប្រព័ន្ធគណនាចម្ងាយ និងតម្លៃដោយស្វ័យប្រវត្តិ ដែលមានតម្លៃស្តង់ដារប្រហែល ១២០០៛ ក្នុងមួយគីឡូម៉ែត្រ។
ចំណែកឯការផ្លាស់ប្តូរការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុវិញ យើងសង្កេតឃើញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន បានចាប់យកការទូទាត់ដោយប្រើប្រាស់ទូរសព្ទដៃ តាមរយៈការស្កេន QR Code ពោលអតិថិជនមិនចាំបាច់មានសាច់ប្រាក់ ក៏អាចទិញទំនិញ និងទូទាត់សេវាផ្សេងៗបានយ៉ាងងាយស្រួលបំផុត។
ជារួម ការរីកចម្រើននៃបច្ចេកវិទ្យា បាន និងកំពុងរួមចំណែកធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជាកាន់តែទំនើប និងងាយស្រួល ក៏ដូចជាជំរុញការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com