អត្ថបទពាណិជ្ជកម្ម
គម្រោង ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន របស់​បុរី​ប៉េង ហួត សម្ពោធ​ជា​ផ្លូវការ ដោយ​ប្រ​ម៉ូ​សិន​ពិសេស​ទិញ​ផ្ទះ ឈ្នះ​ខុន​ដូ និង​ការ​បញ្ចុះតម្លៃ​ដល់ ១០​ម៉ឺន​ដុល្លារ​
07, Jun 2019 , 6:10 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បុរី ប៉េង ហួត បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ លើ​គម្រោង​ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ «​រស់នៅ ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ​» ដែល​រៀបចំឡើង​នៅ​ទីតាំង​ទល់មុខ​ផ្ទះ​គំរូ​វីឡា King A ក្នុង​គម្រោង ដឹ ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម (​បឹង​ស្នោ​) ដែលមាន​ចម្ងាយ​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ ពី​ស្ពាន​ព្រះមុនីវង្ស​(​ច្បារអំពៅ​)​។​
 
​គម្រោង ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន របស់ បុរី ប៉េង ហួត គឺជា​គម្រោង​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ អម​ជាមួយ​ក្លឹប​ហាត់ប្រាណ​ដ៍​ទាន់សម័យ អគារ​ពាណិជ្ជ​កម្មដ៍​ទំនើប និង​សួន​ធម្មជាតិ​បៃតង​ដ៍​ធំ​អស្ចារ្យ ដែលមាន​លក្ខណ​ល្អ​ប្លែក ធ្វើ​ឲ្យ​បែបបទ​នៃ​ការរស់នៅ​ប្រកបដោយ​ឧត្តមភាព និង​ភាព​សម្បូរបែប ។​


 
​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នេះ លោកជំទាវ ហុង ដា​នី អគ្គនាយិកា​ក្រុមហ៊ុន បុរី ប៉េង ហួត បាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​មាន​មោទនភាព​ដ៍​ក្រៃលែង ដែល​បាន​នាំមក​ជូន​អតិថិជន​នូវ​គម្រោង​ថ្មី​នេះ ដែលជា​គម្រោង​អភិវឌ្ឍ​លំនៅឋាន​ទំនើប​ចម្រុះ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤០​ហិកតា ជាមួយនឹង​វីឡា​ទំនើប​ចម្រុះ​ជិត​មួយ​ពាន់​ផ្ទះ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ជិត​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន (​ឬ​ផ្លូវ ៦០​ម៉ែត្រ​)»​។​


 
​គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ «​រស់នៅ​ជាមួយ​ឧត្តមភាព​បែប​ធម្មជាតិ​»​នេះ បើក​ជូន​សាធារណជន​ចូលរួម​ដោយ​សេរី ហើយ​លោកអ្នក នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​តារា​សំណាង​ទាំង ០៥ ដូចខាងក្រោម​៖
 
- តារា​សំណាង​ទី​១ ទទួលបាន​ទូរស័ព្ទដៃ iPhone XS Max រហូតដល់ ០៩ គ្រឿង និង​រង្វាន់​ជាច្រើន​ទៀត យ៉ាង​សន្ធឹកសន្ធាប់ ដោយ​គ្រាន់​តែមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​តែប៉ុណ្ណោះ​។​
 
​ពិសេស​ជាងនេះទៀត សម្រាប់​អតិថិជន​ដែល​គ្រាន់តែ​ជាវ​ផ្ទះ​ពី​គម្រោង​ដឹ​ស្តា មេ​រា​ហ្កា​ដិ​ន ឬ គម្រោង​ណាមួយ​របស់​បុរី ប៉េង ហួត នឹង​ទទួលបាន​តារា​សំណាង​ទី​២ ទី​៣ ទី​៤ និង​ទី​៥ ដូចជា​៖ 
 
- តារា​សំណាង​ទី​២ (​រង្វាន់​ធំ​) ដែលជា​ខុន​ដូ​ចំនួន ០៣ យូ​នី​ត (​រួមមាន​បន្ទប់​គេង ០១ និង បន្ទប់​គេង ០២) ដ៏​ទំនើប​ទាន់សម័យ ព្រមទាំង​បំពាក់​គ្រឿង​សង្ហា​រី​ម​រួចជាស្រេច ដែល​ស្ថិតនៅ​ជិត​ផ្សារ​ទំនើប PH Ecomall និង​ជា​តំបន់​ទីប្រជុំជន ថែម​ទៀតផង​។​
- តារា​សំណាង​ទី​៣ ទទួលបាន​ការបញ្ចុះ​តម្លៃ​ជា​ទឹកប្រាក់​ភ្លាមៗ រហូតដល់ ១០០,០០០ ដុល្លារ​
- តារា​សំណាង​ទី​៤ ទទួលបាន iPad Air 3 ឬ iPhone Xs Max  ភ្លាមៗ​
- តារា​សំណាង​ទី​៥​ចុងក្រោយ ទទួលបាន​ប័ណ្ណ​ទឹកប្រាក់ ១០០០ ដុល្លារ​
 
​នេះ​ជាការ​ផ្តល់ជូន​ដ៏​សម្បើម ដែល​លោកអ្នក​នឹកស្មាន​មិន​ដល់ សូម​រួសរាន់​ឡើង ការផ្តល់ជូន​តារា​សំណាង​ទាំង​៥​នេះ មានកំណត់​ត្រឹមតែ ០៣​ថ្ងៃ​តែប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ 
 
​ស្របពេល​ជាមួយគ្នានេះ លោក​អ្នកនឹង​ទទួលបាន​សេវាកម្ម​ប្រាក់កម្ចី លំនៅឋាន ពី​ធនាគារ​ជាច្រើន​ជម្រើស​ជាមួយនឹង​អត្រា​ការប្រាក់​ដ៏​សមរម្យ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ផ្ទាល់​តែម្តង​។​
 
​កុំ​ភ្លេច​ណា​...​មក​ចូលរួម​ទាំងអស់គ្នា រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កំពុង​រង់ចាំ​លោកអ្នក​!
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ 015 90 6789 Email: [email protected]​ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuoth
 







(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com