ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក ប៉ា សុជាតិ​វង្ស ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឯ​ខ្មែរ​រួបរួម​ជាតិ និង​ហ្វ៊ុនស៊ិនប៉ិច មាន​សមាជិក​នៅ​ខណ្ឌមានជ័យ
12, Jun 2019 , 10:44 pm        
រូបភាព
សម្តេច ស ខេង ប្រគល់លិខិតប្រកាសតែងតាំងលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុម​ប្រឹក្សារាជធានីភ្នំពេញ
សម្តេច ស ខេង ប្រគល់លិខិតប្រកាសតែងតាំងលោក ប៉ា សុជាតិវង្ស ជាប្រធានក្រុម​ប្រឹក្សារាជធានីភ្នំពេញ
ដោយ: រួបរួម
​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណ​ត្តិ​ទី​៣ បាន​ចូលកាន់​មុខតំណែង​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែមិថុនា តាមរយៈ​ការរៀបចំ​ពិធី​ផ្លូវការ​មួយ ក្រោម​អធិបតីភាព​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​បន្ទាប់មក ជា​តំណាងរាស្ត្រ បាន​ជាប់ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជាមួយ​សមាជិក​២៦​រូប​ (ស្ត្រី​៦រូប) ទៀត​ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដូចគ្នា​។ 



​នៅ​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី ដែលមាន​អាសនៈ​សរុប​២៧០ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​២៦៨​អាសនៈ ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​តំណែង​សមាជិក​១​អាសនៈ​រៀងៗ​ខ្លួន​នៅ​ខណ្ឌមានជ័យ​។ ស្ត្រី​មាន​ចំនួន​៥១​នាក់ ដែល​បានឈ្នះ​តំណែង​ក្រុមប្រឹក្សា​ខណ្ឌ នា​អណ​ត្តិ​ទី​៣ ។​

​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ ទី​៣ ឆ្នាំ​២០១៩ ប្រចាំរាជធានី​ភ្នំពេញ​៖
សូមចូលទៅកាន់ https://www.necelect.org.kh/khmer/content/4096



Tag:
 ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com