អត្ថបទពាណិជ្ជកម្ម
PassApp នៅតែ​កាន់កាប់​បាន​ចំណែក​ទីផ្សារ​ធំ ទោះជា​មានការ​ប្រកួតប្រជែង​យ៉ាងច្រើន​ក្តី
19, Jun 2019 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា មាន​ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​តាក់ស៊ី ឬ​កង់​បី​ជិះ​ជាច្រើន បាន និង​កំពុង មាន​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​ពី​ខាងក្រៅ​ប្រទេស​ផង​។ វត្តមាន​ដ៏​ច្រើន​នៃ​សេវាកម្ម​មួយ​នេះ បង្កើន​ឲ្យ​មាន​ភាព​កាន់តែ​ប្រកួតប្រជែង និង​ជម្រើស​ដ៏​កាន់តែ​សម្បូរបែប សម្រាប់​អ្នក​ក​ប្រើប្រាស់​នៅ​កម្ពុជា​។​
 
​ប៉ុន្តែ​បើទោះបី​ជាមាន​ជម្រើស​ច្រើនក្តី គេ​សង្កេតឃើញថា កម្មវិធី​ទូរ​សព្ទ​ដៃ​ហៅ​តាក់ស៊ី ឬ​ម៉ូតូ​កង់​បី​ជិះ PassApp បាន និង​កំពុង​កាន់កាប់​ចំណែក​ទីផ្សារ​មួយ​ភាគ​ធំ និង​កាន់តែ​ពេញនិយម​ផងដែរ​។ 


 
PassApp អនុញ្ញាត​ឲ្យ​លោកអ្នក ហៅ​តាក់ស៊ី ឬ​ម៉ូតូ​កង់​បី​ជិះ បាន​យ៉ាង​ងាយស្រួល ពី​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។ ហើយ​ជា​រៀងរាល់ថ្ងៃ កម្មវិធី​ទូរ​សព្ទ​ដៃ  ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​កម្ពុជា​នេះ  បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្លា ក្នុងការ​សម្រួល​ដល់​ការធ្វើដំណើរ របស់​អតិថិជន​រាប់ម៉ឺន​នាក់​របស់ខ្លួន​។ ជាពិសេស​នោះ គឺ​រួមចំណែក​យ៉ាងសកម្ម ក្នុងការ​ជំរុញ​វិស័យ​ដឹកជញ្ជូន​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​នានា​។​
 
​ទន្ទឹមនឹង​ការគាំទ្រ​ដ៏​ច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់ PassApp នៅតែ​ខិតខំ​ពង្រីក និង​ពង្រឹង​សេវាកម្ម​របស់ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​របស់​អ្នកប្រើប្រាស់ និង​ជំរុញ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទាន់សម័យ​បច្ចេកវិទ្យា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com