អត្ថបទពាណិជ្ជកម្ម
អស់ទាស់​! OPPO Reno 10X ស៊េរី​ថ្មី​របស់ Oppo Zoom យក​រូបភាព​កាណូត​ពី​ចម្ងាយ​នៅលើ​ផ្ទៃសមុទ្រ​បាន​យ៉ាង​អស្ចារ្យ​
20, Jun 2019 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​វីដេអូ​បែកធ្លាយ​មួយ បានបង្ហាញ​ពី​ការ Zoom យក​រូបភាព​កាណូត​ពី​ចម្ងាយ នៅលើ​ផ្ទៃសមុទ្រ ទំនង​ដូចជា​ថត​នៅ​ខេត្តកំពត និង​ខេត្ត​កែប​យើង​តែម្តង ដែល​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ ពី​សមត្ថភាព​ថត​ពង្រីក​រូបភាព​ពី​ចម្ងាយ ទៅលើ​កាណូត​មួយ​នោះ ដែល​បាន​បង្ហោះ នៅលើ​គេហទំព័រ​ផ្លូវការ​របស់ OPPO ។ ការ​បង្ហោះ​វីដេអូ​របស់​ក្រុមហ៊ុន OPPO ទំនងជា​ចង់បង្ហាញ ពី​ការប្រើប្រាស់​បច្ចេកវិទ្យា 60X Digital Zoom ដែល​យើង​គ្រប់គ្នា​ដឹង​ហើយ​ថា​វា​ជា​បច្ចេកវិទ្យា​ថ្មី ដែល​ស្ថិតនៅក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO Reno 10X  ស៊េរី​ថ្មី ដែល​ទើបតែ​ដាក់​ចេញលក់​នាពេល​ថ្មីៗ​នេះ នៅលើ​ទីផ្សារ​ទូរស័ព្ទដៃ​ដូច្នោះ​ដែរ​។

​លើក​នេះ ទោះជា​លោកអ្នក​ទៅដល់​ទីណា ក៏​មិនបាច់​ខ្វាយខ្វល់​រឿង Zoom យក​រូបភាព ដែល​នៅ​ចម្ងាយ​ឆ្ងាយ និង​មិន​ច្បាស់​ទៀត​ទេ​។ ហើយ​ចំពោះ​អ្នក​ដែល​ស្រលាញ់​រូប​ទេសភាព​ស្អាតៗ ឬ​អ្នក​ដែល​ស្រលាញ់​ការថតរូប​សត្វព្រៃ ក្នុង​ដំណើរ​កម្សាន្ត​នៅ​ទីជិត ឬ​ទី​ឆ្ងាយ​ក្តី គឺថា 60X Digital Zoom របស់ OPPO Reno 10X អាចជួយ​លោកអ្នក​បាន​។ លោកអ្នក មិនចាំបាច់​យួរ​កាមេរ៉ា​កាណុង​ធំៗ ទៅតាម​ខ្លួន​ទៀតឡើយ​។​មិន​ខុស​អី​ដែល Slogan របស់ OPPO Reno គឺ​បានសរសេរថា​«​លើសពី​អ្វីដែល​អ្នកមើល​ឃើញ​»​គឺ​ធ្វើ​ឲ្យ​វត្ថុ​ដែល​នៅ​ឆ្ងាយៗ​ពី​លោកអ្នក កាន់តែ​ខិតជិត​មករក​លោកអ្នក​ដូច្នោះ​ដែរ​។ 

​ម្យ៉ាងវិញទៀត ឧទាហរណ៍​ប្រសិនបើ​លោកអ្នក​ដែល​លួច Crush គេ​អី​! កាន់តែ​លែង​បារម្ភ​ទៀតហើយ ព្រោះ Zoom 60​ដង និង​ចាប់យក​ថតរូប Crush របស់​យើង​ពី​ចម្ងាយ គឺថា​ឃើញ​ហើយ ពេញចិត្ត​ស្តូក​តែម្តង​។ ទោះ Crush របស់​យើង​នៅ​ដល់​ឋាន​ណា ក៏​មើលឃើញ​ដែរ​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖  



​សូមបញ្ជាក់ថា​ចំណុច​សំខាន់​របស់ OPPO Reno 10X ក្រៅពី​មាន​បង្កប់​បច្ចេកវិទ្យា Zoom 60​ដង​នៅលើ​កាមេរ៉ា​ក្រោយ​ទំហំ​48MP+8MP+13MP រួចហើយ វា​ក៏មាន​កាមេរ៉ា​មុខ​ទំហំ 16MP+AI Beauty +Soft Light (​ភ្លើង​ជំនួយ​ពេល​ថត​ស៊ែ​ល​ហ្វី និង​ពេល​ថត Live តាម​បណ្តាញ​សង្គម យ៉ាង​ងាយស្រួល​ផងដែរ​)​។ មិនតែប៉ុណ្ណោះ វា​មាន​ថាមពល​ថ្ម​ធំ 4065mAh , RAM 8GB+ROM256GB,​អេក្រង់​លាត​ពេញ AMOLED FHD+ 6.6 Inch កម្រិត 93.1% ៕ 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com