អន្តរជាតិ
ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​៖ អាមេរិក​នាំមុខលើ​ពិភពលោក សិង្ហ​បុរី​នាំមុខគេ​នៅ​អាស៊ី​
22, Jun 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​តារាង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ QS World University Rankings 2020 ដោយ​គិត​ត្រឹម​ខែមិថុនា នេះ បានបង្ហាញ​ឲ្យ​ឃើញថា សាកលវិទ្យាល័យ​នៅ​អាមេរិក​ដល់​ទៅ​បី​ឈរ​លំដាប់​ខ្ពស់​ជាងគេ ខណៈ​សាកលវិទ្យាល័យ​នៅ​សិង្ហ​បុរី ចំនួន​ពីរ​ឈរលើ​គេ​ក្នុង​ទ្វីបអាស៊ី​។

 
​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ដែល​ចេញផ្សាយ​របស់​ស្ថាប័ន​ជំនាញ​អប់រំ​ចក្រភព​អង់គ្លេស Quacquarelli Symonds (QS) ផ្តោតលើ​ទំនាក់ទំនង​បុគ្គលិក និង​និស្សិត លទ្ធផល​របស់​និស្សិត កេរ្តិ៍ឈ្មោះ​សាលា រួមទាំង​អាត្រា​ការងារ​របស់​និស្សិត​ដែល​រៀន​ចប់​។ 
 
​ក្នុងចំណោម​សាកល​វិទ្យា​ទាំង​១០០០​នៅក្នុង​តារាង QS World University Rankings 2020 សាកលវិទ្យាល័យ​នៅ​អាមេរិក Massachusetts Institute of Technology (MIT) ឈរ​ចំណាត់ថ្នាក់​លេខ​១​លើ​ពិភពលោក ដោយ​នាំមុខ Stanford University និង Harvard University ដែល​ស្ថិតនៅ​សហរដ្ឋអាមេរិក​ដូចគ្នា​។​
 
​សាកលវិទ្យាល័យ​៧​ទៀត​ដែល​ស្ថិតក្នុង​ចំណោម Top 10 រួមមាន University of Oxford (​អង់គ្លេស​), California Institute of Technology (​អាមេរិក​), ETH Zurich - Swiss Federal Institute of Technology (​ស្វី​ស​), University of Cambridge (​អង់គ្លេស​), UCL (​អង់គ្លេស​), Imperial College London (​អង់គ្លេស​) និង University of Chicago (​អាមេរិក​)​។​
 
​នៅ​អាស៊ី សាកលវិទ្យាល័យ​ដល់​ទៅ​ពីរ​នៅ​សិង្ហ​បុរី បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១១​ស្ទួន​លើ​ពិភពលោក និង​ជា​ចំណាត់​នាំមុខគេ​នៅ​ទ្វី​អាស៊ី​ទាំងមូល​។ សាកលវិទ្យាល័យ​ទាំងនោះ គឺ  Nanyang Technological University, Singapore (NTU)  និង National University of Singapore (NUS)​។​
 
​សាកលវិទ្យាល័យ​ចិន Tsinghua University និង Peking University ជាប់​ចំណាត់ថ្នាក់​លេខ​២២​ស្ទួន​លើ​ពិភពលោក និង​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​នៅ​អាស៊ី ដោយ​នាំមុខ The University of Tokyo (​ជប៉ុន​), The University of Hong Kong (​ហុងកុង​), The Hong Kong University of Science and Technology (​ហុងកុង​), Kyoto University (​ជប៉ុន​), Seoul National University (​កូរ៉េខាងត្បូង​), Fudan University (​ចិន​)​។​
 
​សាកលវិទ្យាល័យ​ផ្សេងទៀត​នៅ​អាស៊ាន​ដែល​ស្ថិតក្នុង QS World University Rankings 2020 មានដូចជា Universiti Malaya (​ម៉ាឡេស៊ី​), Universiti Putra Malaysia (​ម៉ាឡេស៊ី​), Universiti Kebangsaan Malaysia (​ម៉ាឡេស៊ី​), Universiti Sains Malaysia (​ម៉ាឡេស៊ី​), Universiti Teknologi Malaysia (​ម៉ាឡេស៊ី​), Chulalongkorn University (​ថៃ​), Universitas Indonesia (​ឥណ្ឌូណេស៊ី​) និង Universiti Brunei Darussalam (​ព្រុយ​ណេ​)​។​
 
​ក្រៅពី​សិង្ហ​បុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និង​ព្រុយ​ណេ ប្រទេស​អាស៊ាន​ផ្សេងទៀត ក៏មាន​មហាវិទ្យាល័យ​ស្ថិតក្នុង QS World University Rankings 2020 ផងដែរ ដូចជា University of the Philippines (​ហ្វីលីពីន​) និង Vietnam National University Ho Chi Minh City (​វៀតណាម​) ខណៈ​សាកលវិទ្យាល័យ​នៅ​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា មិនទាន់មាន​ចំណាត់ថ្នាក់​ឡើយ​៕




 

Tag:
 អប់រំ​
  សាកលវិទ្យាល័យ​
  QS World University Rankings
© រក្សាសិទ្ធិដោយ thmeythmey.com