ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩៖ ស្របពេលដែលកំពូលទូរទស្សន៍ដ៏វៃឆ្លាត និងទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដាក់សម្ពោធជាផ្លូវការ ក្រុមហ៊ុន សាមសុង ក៏បានរៀបចំកម្មវិធីជួបជុំដ៏ពិសេសមួយ យ៉ាងអាធិកអធម រវាងគណៈគ្រប់គ្រងក្រុមហ៊ុន សាមសុង និងអាជីវករលក់ដុំ លក់រាយ គ្រឿងបរិក្ខារអេឡិចត្រូនិក សាមសុង ទូទាំងប្រទេស។ កម្មវិធីនេះ រៀបចំឡើងក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុត នៅវិមានពិភពថ្មី សែនសុខ។
សូមបញ្ជាក់ផងដែរថានេះ គឺជាកម្មវិធិដ៏ពិសេសមួយ ក្នុងចំណោមកម្មវិធីអស្ចារ្យជាច្រើន របស់ក្រុមហ៊ុន សាមសុង និងដៃគូចែកចាយរបស់ខ្លួន។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីថ្លែងអំណរគុណ ដល់អាជីវករលក់ដុំ លក់រាយទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផល គ្រឿងបរិក្ខារអេឡិចត្រូនិកទាំងអស់ របស់សាមសុង ក៏ដូចជាអបអរសាទរការបើកសម្ពោធជាផ្លូវការ វត្តមានកំពូលទូរទស្សន៍ដ៏ទំនើបបំផុត ជំនាន់ចុងក្រោយ Samsung QLED 8K ដែលជាទូរទស្សន៍ទទួលបានពានរង្វាន់លំដាប់ពិភពលោក ទៅលើពន្លឺ និងរូបភាពដែលល្អឥតខ្ជោះ គ្មានគូរប្រៀបក្នុងកម្រិត 8K។
ក្រៅពីកម្មវិធីជប់លៀងយ៉ាងអាធិកអធម និងការទទួលទានម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្រុមហ៊ុន សាមសុង ក៏បានដាក់បង្ហាញនូវគ្រឿងបរិក្ខារអេឡិចត្រូនិកទំនើបៗជាច្រើន ដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំង នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដូចជា កំពូលទូរទស្សន៍ឆ្លាតវៃ Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។
ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ និងថ្លែងអំណរគុណ ដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេស ដែលបានខិតខំលក់ ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិកក្រុមហ៊ុន សាមសុង ដើម្បីទទួលបានជោគជ័យ ឈរក្នុងលេខរៀងលំដាប់លេខ ១ គ្រប់ផលិតផលទាំងអស់។ លោក បន្តថា៖«ភាពជោគជ័យនៅថ្ងៃនេះ គឺជាជ័យលាភីរួមរបស់យើងទាំងអស់គ្នា ដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវ ជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់ របស់យើងទាំងអស់គ្នា»។
ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗ ដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេស សម្រាប់អាជីវករ និងអតិថិជនទាំងអស់ របស់ក្រុមហ៊ុន សាមសុង នៅក្នុងប្រទេសកម្ពុជា។
លោក ហេង ណាឡុច ប្រធានផ្នែកលក់នៃក្រុមហ៊ុន SS BRANDSHOP CO.,LTD ដែលជាអ្នកតំណាងចែកចាយធំ របស់ផលិតផលសាមសុង បានកត់សម្គាល់ថា ការគាំទ្ររបស់អាជីវករទូទាំងប្រទេសចំពោះផលិតផលសាមសុង មានសន្ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំងក្លា ពីផលិតផលជាច្រើនលើទីផ្សារ។ នេះគឺបានបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវករទាំងអស់ ចំពោះផលិតផលសាមសុង។ លោក ហេង ណាឡុច បន្ថែមដូច្នេះ រួចបន្តថា៖«រាល់ផលិតផលរបស់សាមសុង គឺតែងតែឆ្លើយតបនឹងតម្រូវការរបស់អតិជន ហើយពេលដែលខ្ញុំបានឃើញទូរទស្សន៍ Samsung QLED 8K នេះ គឺអាចនិយាយបានថា ជាកំពូលទូរទស្សន៍ដ៏វៃឆ្លាត ទំនើប ទាន់សម័យ ជាមួយនឹងរូបរាងដ៏ទាក់ទាញ។ និយាយជារួមទៅ ខ្ញុំហ៊ាននិយាយថា សាមសុង ធ្វើបានល្អ និងស័ក្តិសម ជាក្រុមហ៊ុនដែលឈានមុខគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូល»។
រីឯលោក ឡុង ណារ៉ា ម្ចាស់ក្រុមហ៊ុន KK.168 ELECTRONIC CO.,LTD ដែលជាអ្នកតំណាងចែកចាយម្នាក់របស់ផលិតផលសាមសុង ក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ក្នុងនាមអ្នកលក់ម្នាក់ថា៖«សម្រាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ តែយើងក៏ត្រូវពិចារណា ពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះ នឹងនាំឲ្យហាងរបស់យើង មានកិត្តិយស កេរ្តិ៍ឈ្មោះ និងមានទំនុកចិត្ត។ ក្រុមហ៊ុនសាមសុង គឺជាដៃគូដ៏ល្អមួយ ដែលផ្តល់ដល់ពួកយើងនូវគុណសម្បត្តិខាងលើ»។
(អត្ថបទពាណិជ្ជកម្ម)