អត្ថបទពាណិជ្ជកម្ម
​រង្វាន់​ទឹកប្រាក់ ៥០០​ដុល្លារ នៅក្នុង​កំប៉ុង​គោ​ជល់​ថ្មី​ដែលមាន​រូបលោក​«​ខេ​ម​»​មាន​អ្នកឈ្នះ​ជាច្រើន​ទូទាំងប្រទេស​
27, Jun 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ កាលពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​គោ​ជល់​ប្រចាំ​ប្រទេស​កម្ពុជា បាន​រចនា​កំប៉ុង​គោ​ជល់​ថ្មី ដោយបាន​ដាក់​រូបលោក​ខេ​ម តារាចម្រៀង​ស្អក និង​ជា​អ្នកតំណាង​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​ប្រចាំ​ប្រទេស​កម្ពុជា​។ ការ​រចនា​ថ្មី​នេះ ក៏បាន​បន្ថែម​នូវ​រង្វាន់​ជា​ទឹក​ប្រាក់សុទ្ធ ៥០០ ដុល្លារ ឬ ២​លាន​រៀល​បន្ថែម លើ​រង្វាន់​ចាស់​ដែលមាន​ស្រាប់​ផងដែរ​។ ហើយ​រយៈពេល​ជាង​មួយខែ​មកនេះ រង្វាន់​ថ្មី​នេះ​មាន​អ្នកឈ្នះ សឹងតែ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ដូចជា​ក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ ខេត្តកណ្ដាល ខេត្តសៀមរាប ខេត្ត​កំពង់​ឆ្នាំ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម និង​ខេត្ត​ជាច្រើន​ទៀត​។
 
​ក្រៅពីនោះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​រយៈពេល​៥​ខែ​កន្លងមក គឺ​រថយន្ត​ម៉ា​ស្ដា ឆ្នាំ​២០១៩ ចំនួន​២​រង្វាន់​ផងដែរ​។ អ្នកឈ្នះ​ទី​១ ជា​អ្នក​ម​រស់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានឈ្នះ​តាំងពី​ខែមករា ឆ្នាំ​២០១៩ និង​អ្នកឈ្នះ​ទី​២ រស់នៅ​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បានឈ្នះ​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៩​។ 


 
​ចំណែក​លុយ​សុទ្ធ ៥​ពាន់​ដុល្លារ​ពីរ​ង្វាន់ និង​ម៉ូតូ​ហុងដា​ឌ្រី​ម ២៦ រង្វាន់ បាន​ទៅលើ​អ្នករស់នៅ​រាជធានី​ភ្នំពេញ និង​អ្នក​នៅតាម​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​ផងដែរ​។ ដោយឡែក​រង្វាន់​ទឹកប្រាក់  ១០០ ដុល្លារ និង​ភេសជ្ជៈ​គោ​ជល់​មួយ​កំប៉ុង​វិញ គោ​ជល់​ចែក​ជួន​ដល់​បងប្អូន​អ្នកឈ្នះ រៀងរាល់ថ្ងៃ​ផងដែរ ដែល​សរុប​ជា​ទឹកប្រាក់ ប្រមាណ​ជាង ៦០០ លាន​រៀល​។  
 
​សូមបញ្ជាក់ថា ភេសជ្ជៈ​គោ​ជល់ នៅមាន​រង្វាន់​ជាច្រើន​ទៀត ដែលមាន​នៅក្រោម​ក្រវិល​កំប៉ុង សម្រាប់​បងប្អូន ដែល​និយម​ពិសា​គោ​ជល់​។ 
 
​សូមកុំ​ភ្លេច ពិនិត្យមើល​ក្រោម​ក្រវិល​កំប៉ុង ដើម្បី​ឈ្នះ​រង្វាន់​។ សូម​ជ្រើសរើស​គោ​ជល់ ពិសា​នៅពេលដែល​លោកអ្នក​អស់កម្លាំង និង​ត្រូវការ​កម្លាំង​បន្ថែម ដើម្បី​បន្ថយ​ការងារ​ដ៏​មមាញឹក​របស់លោក​អ្នក ព្រោះថា​គោ​ជល់ មាន​បន្ថែម វីតាមីន បេ​៦ និង​បេ​១២ សម្រាប់​ជួយ​ពង្រឹងស្មារតី និង​ជួយ​បង្កើន​ថាមពល​បាន​ភ្លាមៗ​។ គោ​ជល់ យល់ច្បាស់​ពី​អ្នក​ថា អ្នកតស៊ូ​ដើម្បី​អ្នកណា​? 


 
​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ មិនបាន​ចប់​ត្រឹម​ចែក​រង្វាន់​ប៉ុណ្ណេះ​ទេ គឺ​នៅមាន​រង្វាន់​យក្ស​ជាច្រើន​ទៀត ដូចជា រង្វាន់​រថយន្ត Mazda ឆ្នាំ​២០១៩ លុយ​សុទ្ធ ៥,០០០ ដុល្លារ ម៉ូតូ​ហុងដា​ឌ្រី​ម​,​ប្រាក់សុទ្ធ ៥០០ និង​១០០ ដុល្លារ និង​រង្វាន់​ភេសជ្ជៈ​គោ​ជល់​មួយ​កំប៉ុង ជាច្រើន​ទៀត នៅក្រោម​ក្រវិល​កំប៉ុង​។ ពិសា​គោ​ជល់ កុំ​ភ្លេច​ពិនិត្យ​នៅក្រោម​ក្រវិល​កំប៉ុង​។ សម្រាប់​អ្នក​តាំង​ផលិតផល​គោ​ជល់​ច្រើន និង​បាន​ស្អាត គោ​ជល់ ក៏មាន​រង្វាន់​ភ្ញាក់ផ្អើល​ផងដែរ សម្រាប់​ពួកគាត់​។ 










 
#​គោ​ជល់ ពិសា​រាល់ថ្ងៃ​ឈ្នះ​រង្វាន់​រាល់ថ្ងៃ​
#​គោ​ជល់ រង្វាន់​ធំជាងគេ​ចែក​ពិត​
#​គោ​ជល់ តើ​អ្នកតស៊ូ​ដើម្បី​អ្នកណា​?
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 CNC
© រក្សាសិទ្ធិដោយ thmeythmey.com