អត្ថបទពាណិជ្ជកម្ម
សំណាង​មែន​! ត្រូវ​រង្វាន់​ផ្ទួនៗ រង្វាន់​ចុងក្រោយ​រហូតដល់​៤០​លាន​រៀល​
11, Jul 2019 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកលេង​ភ្លេងពិណពាទ្យ លោក ប៉ុក សុ​ច័ន្ទ រស់នៅ​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ មានសំណាង​ត្រូវ​រង្វាន់​ផ្ទួនៗ​មួយរយៈ​នេះ​។ រង្វាន់​ចុងក្រោយ គឺ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ចំនួន​៤០​លាន​រៀល​។
 
​លោក​រៀបរាប់ថា​៖«​ភរិយា​ខ្ញុំ ទើបត្រូវ​រង្វាន់​តូច​មួយ បាន​ក្បែរ​១០​ម៉ឺន​រៀល​។ គាត់​យកលុយ​ហ្នឹង ទិញ​ស្រា​បៀ​កម្ពុជា​មក​ជប់លៀង​ប្អូន ដែល​មកលេង​ស្រុក​។ ខ្ញុំ​ហ្នឹងឯង ជា​អ្នក​គាស់​ត្រូវ​រង្វាន់​ធំ ពី​ស្រា​បៀ​កម្ពុជា​ចំនួន ៤០​លាន​រៀល ដែល​គាត់​បាន​ទិញ​មក​ពិសា​ជុំគ្នា​ហ្នឹង​។ មាន​គេ​អ្នកភូមិ​ត្រូវ​រង្វាន់​ជា​ហូរហែ​ដែរ តែ​មិនដែល​ត្រូវ​រហូត​៤០​លាន​អ៊ីចេះ​ទេ​។ បើ​និយាយ​រឿង​អរ គឺ​អរ​រក​អ្វី​មក​ផ្ទឹម​ពុំ​បានទេ​»៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com