ជាតិ
រដ្ឋមន្ត្រីក្រសួង​រ៉ែ​ដាស់តឿន​មន្ត្រី​៖«​បាន​បុណ្យស័ក្ដិ កុំ​ក្រអឺតក្រទម​»
16, Jul 2019 , 5:53 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ដាស់តឿន​មន្ត្រីក្រោមឱវាទ​ខ្លួន កុំ​ធ្វើការ​រួច​តែ​ពី​ដៃ និង​កុំ​ក្រអឺតក្រទម​ពេល​បាន​ឡើងបុណ្យស័ក្ដិ​។ នៅមុខ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្នុង​ពិធី​បូកសរុប​ការងារ​ឆមាស​ទី​១ និង​ប្រកាស​តែងតាំង​មន្ត្រីរាជការ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃទី​១៦​ខែកក្កដា លោក ស៊ុយ សែម បាន​ថ្លែង​ដូច្នេះ​ថា​៖«​បាន​បុណ្យស័ក្ដិ កុំ​ប្រែធាតុ អនាគត​មិនល្អ​ទេ​។ ពេល​នៅ​បុគ្គលិក​ដូចគ្នា​មិន​អ្វី​ទេ​សប្បាយ​ល្អូកល្អិន ដល់​ឡើងបុណ្យ​បន្តិច​ក្រអឺត​បន្តិច ឡើងបុណ្យ​បន្តិច​ក្រអឺត​បន្តិច​»​។​


 
​ប្រសាសន៍​លោក ស៊ុយ សែម ៖


 
 
​ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​រ៉ែ​រូបនេះ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​អង្គភាព និង​មន្ត្រីក្រោមឱវាទ ប្រឹង​ធ្វើការ​ដោយ​ស្មារតី​ទទួលខុសត្រូវ​។ លោក ស៊ុយ សែម មានប្រសាសន៍​បែបនេះ​ថា​៖«​ខ្ញុំ​សុំ​ឲ្យ​មន្ត្រី​ទាំងអស់​ប្រមូល​ស្មារតី បញ្ញាញៀន ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​បានល្អ ក្នុង​ស្មារតី​ទទួលខុសត្រូវ កុំ​ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​»៕
 




Tag:
 ស៊ុយ សែម​
  មន្ត្រី​
  បុណ្យស័ក្ដិ​
© រក្សាសិទ្ធិដោយ thmeythmey.com