Hun Sen Cup៖ គិរីវង់​ទម្លាក់​ណាហ្គា ខណៈ​វិសាខា​បន្ត​ឈ្នះ​នគរបាលជាតិ ៤-០ ថែមទៀត​
កីឡាជាតិ
ជាតិ
Hun Sen Cup៖ គិរីវង់​ទម្លាក់​ណាហ្គា ខណៈ​វិសាខា​បន្ត​ឈ្នះ​នគរបាលជាតិ ៤-០ ថែមទៀត​
18, Jul 2019 , 11:04 pm        
រូបភាព
វិសាខាឈ្នះនគរបាលជាតិទាំងពីរជើងសរុប ១០-០។ រូបថត CNCC
វិសាខាឈ្នះនគរបាលជាតិទាំងពីរជើងសរុប ១០-០។ រូបថត CNCC
ដោយ: ថ្មីៗ
​គិរីវង់​សុខ​សែន​ជ័យ និង​វិសាខា ទៅ​ចូលរួម​ជាមួយ​៦​ក្រុម​ផ្សេងទៀត​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​មានប្រៀប​លើ​គូប្រជែង​ក្រោយ​ប្រកួត​ទាំងពីរ​ជើង​។ ណាហ្គា​វើ​លដ៍​ឈ្នះ​គិរីវង់​សុខ​ជ័យ ១-០ ប៉ុន្តែ​ពួកគេ​បាន​ចាញ់ ២-០ កាលពី​ជើង​ទីមួយ រីឯ​វិសាខា បន្ត​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៤-០ បន្ថែមទៀត បន្ទាប់ពី​ឈ្នះ ៦-០ កាលពី​ជើង​ទីមួយ​។​



អត្ថបទទាក់ទង


​ណាហ្គា​វើ​ល ១-០ គិរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​

-​ណាហ្គា​វើ​ល​៖ គួច ដា​នី (​ប៉េ​ណា​ល់​ទី ៦៦)

សរុប​ទាំងពីរ​ជើង​៖ គិរីវង់​ឈ្នះ ២-១

​វិសាខា ៤-០ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​កីឡដ្ឋាន​វិសាខា​
-​វិសាខា​៖ ចិន វណ្ណៈ ១៣, ៣០, ឡុង ម៉េង​ហាវ ៨៨, វុ​ធ តុលា ៩០+៤
​សរុប​ទាំងពីរ​ជើង​៖ វិសាខា​ឈ្នះ ១០-០

​គិរីវង់​សុខ​សែន​ជ័យ និង​វិសាខា ចូលរួម​ជាមួយ​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង សូល​ទី​ឡូ​អង្គរ និង​ក្រសួងការពារជាតិ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​៕


Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com