កីឡាជាតិ
ជាតិ
AFF U18៖ កម្ពុជាចាញ់សិង្ហបុរី ១-០ តែក្រុមទាំងពីរ រួមជាមួយថៃ ត្រូវហាលអាវ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា បានបាត់បង់ឱកាសទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិ បន្ទាប់ពីពួកគេបានប្រកួតចាញ់សិង្ហបុរី ១-០ សម្រាប់ជំនួបលើកទី៤នៅក្នុងពូល B នៃពានរង្វាន់ AFF U18 Championship នៅកីឡដ្ឋាន Thong Nhat Stadium ក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី១៣ ខែសីហា នេះ។
ឆ្លងកាត់ការប្រកួតបួនលើក កម្ពុជាចាញ់៣លើក និងឈ្នះ១លើក ដូច្នេះ មិនមានពិន្ទុគ្រប់គ្រាន់ឆ្ពោះទៅកាន់វគ្គខ្វែងនោះឡើយ។ ដោយឡែកសិង្ហបុរី ដែលរកបានគ្រាប់បាល់ជ័យជម្នះនៅនាទី៦៦ ក៏មិនអាចឡើងទៅវគ្គនោះដែរ ដោយពួកគេមានត្រឹម៤ពិន្ទុពីការប្រកួត៤លើក។
ការកាត់ផ្តាច់ក្តីសង្ឃឹមរបស់កម្ពុជា សិង្ហបុរី ក៏ដូចជាថៃនោះ កើតឡើងបន្ទាប់ពីម៉ាឡេស៊ី បានយកឈ្នះអូស្ត្រាលី ៣-០ នាការប្រកួតគូដំបូងនៅថ្ងៃនេះ។ អូស្ត្រាលី និងម៉ាឡេស៊ី មាន៩ពិន្ទុស្មើគ្នា ពីការប្រកួត៤លើក ដោយម្ចាស់ផ្ទះវៀតណាម ជាក្រុមតែមួយគត់ដែលអាចប្រជែងយកកៅអីជាមួយក្រុមទាំងពីរ។
ជម្រើស១១នាក់ដំបូងកម្ពុជា៖ វីរៈ ដារ៉ា (អ្នកចាំទី), អាត អូនតូច, ជុង មករា (ប្រធានក្រុម), ញឹម លីហួរ, ជា សុខម៉េង, លឹម ពិសុទ្ធ, ធី លៀង, មិត្ត សាម៉ើយ, មិន រតនៈ, កែវ ឧត្តម, ប៊ុនធឿន ប៊ុនណារ៉ុង។ កីឡាកបម្រុងដែលបានចូលលេង៖ វុធ តុលា, សៀន សុភ័ក្ត្រា, សៀង ចន្ធា៕
Tag:
AFF U18 Championship
U18 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com