ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ពឹងជប៉ុន ជួយពន្យល់បណ្តាប្រទេសនៅអឺរ៉ុប ពីស្ថានភាពពិតនៅកម្ពុជា
26, Aug 2019 , 1:15 pm        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និង ទូតជប៉ុន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និង ទូតជប៉ុន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
សម្តេច ទៀ បាញ់ ស្នើទៅលោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិក្នុងពេលដ៏ខ្លីខាងមុខនេះ ឲ្យជួយនិយាយជាមួយបណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អឺរ៉ុប ដើម្បីឲ្យបានយល់ពី «ស្ថានភាពពិត» នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រក្រសួងការពារជាតិ។



លោកឯកអគ្គរាជទូតជប៉ុន បានចូលជួបសម្តេច ទៀ បាញ់ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដើម្បីជម្រាបលា មុននឹងលោក ចាកចេញពីកម្ពុជា បន្តទៅធ្វើទូតប្រចាំប្រទេសហូឡង់ ដែលជាប្រទេសមួយស្ថិតក្នុងសហគមន៍អឺរ៉ុប។

អត្ថបទទាក់ទង

បើតាមការផ្សាយរបស់ក្រសួងការពារជាតិ ការដែលសម្តេចរដ្ឋមន្រ្តី ពឹងទូតជប៉ុន ក៏ព្រោះតែសម្តេច យល់ឃើញថា «មានតែជប៉ុនទេ» ដែលបានយល់អំពីស្ថានភាពកម្ពុជា តាំងពីសម័យអ៊ុនតាក់ រហូតមកដល់បច្ចុប្បន្ន។ រដ្ឋមន្រ្តីការពារជាតិលើកឡើងនៅចំពោះមុខទូតជប៉ុនថា កម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ មិនដូចការចោទប្រកាន់របស់ជនអគតិមួយចំនួន ដែលថា កម្ពុជាសម្លាប់លទ្ធិប្រជាធិបតេយ្យ និង មិនគោរពសិទ្ធិមនុស្ស ជាដើម។

ការផ្សាយរបស់ក្រសួងការពារជាតិ ពុំមានឃើញការឆ្លើយតបរបស់លោកឯកអគ្គរាជទូតជប៉ុន អំពីការពឹងពាក់របស់សម្តេចរដ្ឋមន្រ្តីឡើយ។ ក្រសួរការពារជាតិ បានសរសេរពីការពេញចិត្តរបស់លោក ក្នុងការបំពេញបេសកកម្ម៣ឆ្នាំនៅកម្ពុជា។ លោក ក៏បានបង្ហាញពីមោទនភាពផងដែរ ដែលបានពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

Tag:
 ទៀ បាញ់
  កម្ពុជា
  ជប៉ុន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com