អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ បន្ត​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន ១០ បន្ថែមទៀត​ក្នុង​ឆ្នាំ​២០១៩
27, Aug 2019 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា ដែល​បាន​បំពេញការងារ​សង្គម​យ៉ាង អស្ចារ្យ ដោយបាន​ចំណាយ​មូលនិធិ​ប្រា​សាក់ ដើម្បី​សាងសង់​អគារ​បណ្ណាល័យ រហូតដល់ ៤០ អគារ នៅតាម​បណ្តា​ខេត្ត​នានា នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនោះ​ប្រា​សាក់ បាននិងកំពុង ផ្តល់​អគារ​បណ្ណាល័យ​ចំនួន ១០​ខ្នង ក្នុង​ឆ្នា​២០១៩ នេះ​។ កាយវិការ​ដ៏​ល្អ​ប្រពៃ នៃ​ការផ្ដល់​អគារ​បណ្ណាល័យ​ទាំងនេះ គឺ​ដើម្បី​ចូលរួមចំណែក​បណ្ដុះ​វប្បធម៌​អាន និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន ១០​បន្ថែមទៀត ជូន​ដល់​បណ្ដា​សាលារៀន​នានា ក្នុងប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ស្របតាម​ការប្តេជ្ញាចិត្ត ក្នុងការ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន លើកកម្ពស់​វិស័យ​អប់រំ និង​ពិសេស​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដល់​ប្អូនៗ​ជំនាន់​ក្រោយ ក្នុង​ឆ្នាំ​២០១៩​នេះ​។ បន្ថែម​ពី​ការសាងសង់​អគារ​បណ្ណាល័យ ប្រា​សាក់ ក៏បាន​បន្ថែម​ការផ្តល់​សៀវភៅ​សិក្សា​គោល បំ​ណិ​ន​ជីវិត ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ឯកសារ សម្ភារ​បរិក្ខារ​ផ្សេងៗ និង​ការបណ្ដុះបណ្ដាល​បណ្ណារក្ស​ផងដែរ​។ នេះ​បើតាម​ការ​ឲ្យ​ពី​លោក សាយ សូ​នី​។ 


 
​លោក សូ​នី បន្តថា​៖« យើងខ្ញុំ​សូម​ជូន​អគារ​បណ្ណាល័យ​ដ៏​ល្អ​នេះ សម្រាប់​ជា​ប្រយោជន៍​សាធារណៈ ក្នុង​ការជួយ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន លើកកម្ពស់​វិស័យ​អប់រំ និង​ពិសេស​គឺ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​។ យើងខ្ញុំ​សង្ឃឹមថា សិស្សានុសិស្ស​នៅតាម​បណ្ដា​សាលារៀន នឹង​រីករាយ​សិក្សា​រៀនសូត្រ បង្កើន​សមត្ថភាព​អំ​ណាន តាមរយៈ​បណ្ណាល័យ​ដែល​ប្រា​សាក់​ផ្ដល់ជូន​នេះ​»​។​
 
​ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង ទទួលយក​ការផ្តល់​អគារ​បណ្ណាល័យ​ពី​ប្រា​សាក់ លោក ហោង ហាក់ នាយក​សាលាបឋមសិក្សា​ស្វាយមាស បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ ប្រា​សាក់ ដែល​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ តាមរយៈ​ការផ្តល់​មូលនិធិ​កសាង​សង់​អគារ​បណ្ណាល័យ ជូន​ដល់​សាលាបឋមសិក្សា​ស្វាយមាស​។ លោក​បាន​ជូនពរ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ឱ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ និង​សូម​បន្ត​ជួយ​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​
 
​ចំណែកឯ​លោក សយ យ៉ែ​ន នាយក​អនុវិទ្យាល័យ បឹង​ខ្នារ វិញ ក៏បាន​លើកឡើង​ផងដែរ ពី​ក្ដីរំភើប​រីករាយ នៅពេលដែល​ប្រា​សាក់ បាន​សាងសង់​អគារ​បណ្ណាល័យ ដល់​សាលារៀន​របស់លោក​។ លោក​បញ្ជាក់ថា នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន និង​ជាការ​ចូល​រូ​ម​ដ៏​ធំធេង​ក្នុងសង្គម​របស់​ប្រា​សាក់​។ តាមរយៈ​អគារ​បណ្ណាល័យ​នេះ លោកនាយក​អនុវិទ្យាល័យ បឹង​ខ្នារ ជឿជាក់ថា សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នេះ នឹងមាន​លទ្ធភាព​កាន់តែ​ទូលំទូលាយ ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម និង​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ​។​


 
​សូមបញ្ជាក់ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ប្រា​សាក់ សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​កិច្ចដំណើរការ​ការងារ    បណ្ណាល័យ​នេះ តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ ដែល​បានផ្តល់​បណ្ណាល័យ​ចំនួន ៤០ មាន​សិស្ស​ដែល​ទទួលផល​ចំនួន ៧៨,២៦៦ នាក់ រួមបញ្ចូល​ទាំង​ការបណ្ដុះបណ្ដាល​ដល់​បណ្ណារក្ស និង​ការគាំទ្រ​គម្រោង​ផងដែរ​។​
 
​សាលា​ដែល​ទទួលបាន អគារ​បណ្ណាល័យ​ទាំង ១០ នោះ​រួមមាន​ទីតាំង​ស្ថិតនៅ​៖
 
1-​ ​វិទ្យាល័យ​កំពង់ស្ពឺ ស្ថិតក្នុង​ភូមិ​អង្គ​សិរី សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​
2-​ ​សាលាបឋមសិក្សា​ត្រែងត្រយឹង ស្ថិតក្នុង​ភូមិ​ទី 4 ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​
3-​ ​សាលាបឋមសិក្សា​បន្ទាយ​នាង ស្ថិត​ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​
4-​ ​សាលាបឋមសិក្សា​សំរោង ស្ថិតក្នុង​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​
5-​ ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ បឹង​ខ្នារ ស្ថិតក្នុង​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​
6-​ ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់​ចង្អើរ ស្ថិត​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​
7-​ ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ ម្រាម ស្ថិតក្នុង​ភូមិ​ម្រាម​ខាងត្បូង ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​
8-​ ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ ហ៊ុន សែន ភូមិធំ​ថ្កូវ ស្ថិតក្នុង​ភូមិធំ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​
9-​ ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ ព្រៃ​ស្វាយ ស្ថិតក្នុង​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
10-​ ​សាលាបឋមសិក្សា ស្វាយមាស ស្ថិត​ក្នុងភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​៕













(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com