អត្ថបទពាណិជ្ជកម្ម
ធ្វើដំណើរទៅក្រៅម្ដងៗ ធុញទ្រាន់ និងពិបាករកកន្លែងចតមែនទេ? PassApp ជាដំណោះស្រាយដ៏ល្អ!
× បញ្ហាចំណត តែងតែកើតឡើងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅក្នុងទីក្រុងតែម្ដង ក៏ព្រោះតែមានមនុស្សជាច្រើនរស់នៅ ចំណែកការធ្វើដំណើរ ក៏មានការកកស្ទះខ្លាំង។ ជាក់ស្តែងនៅទីក្រុងភ្នំពេញ នៅពេលដែលចេញក្រៅម្ដងៗដោយប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន ពិសេសរថយន្តតែម្តង មានមនុស្សមិនតិចទេ ដែលធុញទ្រាន់នឹងបញ្ហាពិបាករកកន្លែងចត ដែលមិនប៉ះពាល់ដែលលំហូរចរាចរណ៍នោះ។
ការស្វែងរកកន្លែងសម្រាប់ចតយានយន្តឲ្យបានសមរម្យ និងប៉ះពាល់ដល់លំហូរចរាចរណ៍ គឺកំពុងចោតឡើងជាបញ្ហារបស់អ្នករស់នៅទីក្រុងភ្នំពេញ ជាពិសេសគឺសម្រាប់លោកអ្នកដែលមានរថយន្តតែម្តង។ ទីចំណតខ្លះមានទីធ្លាតូច ហើយពេលខ្លះ ក៏មានយានជំនិះចតពេញប្រៀបទៅហើយ ដែលតម្រូវឲ្យលោកអ្នកទៅរកចំណតថ្មី រួចដើរមកគោលដៅរបស់ខ្លួនវិញ។ ក្រៅតែរឿងកក់ស្ទះចរាចរណ៍ ចំណតយានយន្ត ក៏ជារឿងដ៏ស្មុគស្មាញលំបាករបស់អ្នកប្រើប្រាស់យានយន្តស្ទើរគ្រប់គ្នាផង។ ជាងនេះទៅទៀត ចំណតឯកជនខ្លះ យកមានតម្លៃថ្លៃគួរសមផងដែរ។
មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យមនុស្សជាច្រើន សម្រេចជ្រើសមធ្យោបាយធ្វើដំណើរដោយមានអ្នកបើកបរផ្ទាល់ខ្លួបស្រាប់។ ក្នុងនោះយើងឃើញថាប្រទេសកម្ពុជា មានការពេញនិយមច្រើន ទៅលើកម្មវិធីកក់ហៅធ្វើដំណើរមួយ ដែលមានឈ្មោះថា PassApp ដោយពួកគេគ្រាន់តែដំឡើងកម្មវិធី PassApp នៅលើទូរសព្ទស្មាតហ្វូនរបស់ពួកគេ ហើយចុចហៅកង់បី ឬយាន្តយន្តផ្សេងៗរបស់ PassApp ២ ទៅ ៣ នាទីក្រោយមក នឹងមានអ្នកមកទទួល។ PassApp គឺជាទីពេញនិយមរបស់ប្រជាជនកម្ពុជា ក៏ព្រោះតែ PassApp មានសេវាកម្មរហ័ស និងមានតម្លៃសមរម្យទៀតផង។
ជ្រើសរើសការធ្វើដំណើរទៅទីជិតឆ្ងាយ ជាមួយ PassApp លោកអ្នកមិនចាំស្មុគស្មាញ និងធុញទ្រាន់ រឿងពិបាករកកន្លែងចតយានយន្តនោះឡើយ។ សេវាលឿនរហ័ស និងងាយស្រួល រីឯតម្លៃក៏សមរម្យទៀតផង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com