ពីនេះ ពីនោះ
កាហ្វេថ្មីៗ៖ គ្រាន់តែគោរពស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរង់ចាំមាន role model ដែរ?
× រឿងពលរដ្ឋជាច្រើនមិនគោរពផ្លាកចរាចរណ៍ គឺជារឿងត្រាំត្រែងមួយនៅកម្ពុជា។ មានអ្នកស្តីបន្ទោសពលរដ្ឋ ហើយក៏មានអ្នកបន្ទោសមន្ត្រី និងការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងអ្នកមានអំណាច និងពលរដ្ឋសាមញ្ញ។ នេះជាប្រធានបទជជែកគ្នារបស់សំណាង និងសុធីរ នៅក្នុងតៀមកាហ្វេថ្មីៗ។
សុធីរ៖ ឯងមើលឡាននោះចតបញ្ច្រាសទិស! ម្ចាស់វាចូលស៊ីគុយទាវធ្វើព្រងើយ។
សំណាង៖ ក្លាយជាប្រពៃណីហើយអ្ហា។ ឃើញគ្រប់កន្លែងហ្នឹង។ ឡានថ្លៃៗ ធំៗទៀតក៏មានដែរ។ បើប៉ូលិសមកពិន័យ តាំងសម្របសម្រួល។ រឿងនេះមួយ ស្រាយមិនចេញទេ។ អ្នកធំ អ្នកមានអំណាច មិនព្រមធ្វើគំរូផង ប៉ូលិសក៏ខ្លាចអ្នកធំ អ្នកមានអំណាចដែរ។
សុធីរ៖ អញឮយូរហើយ អារឿងអ្នកធំត្រូវធ្វើជាគំរូហ្នឹង។ អញគិតថា ល្មមឈប់ប្រើលេស គេចវេះការទទួលខុសត្រូវហើយ។ អ្ហែងអត់គោរពច្បាប់ អ្ហែងបន្ទោសអ្នកធំ អត់ធ្វើគំរូ? ចុះបើគ្រោះថ្នាក់ចរាចរណ៍ អ្ហែងដួល ឬអ្នកធំដួល? រឿងគោរពច្បាប់ចរាចរណ៍ គឺជាកាតព្វកិច្ចរបស់ម្នាក់ៗ មនសិការរបស់ម្នាក់ៗ។ អត់ពាក់ព័ន្ធលោកធំ ឬអ្នកគំរូណាទេ! យើងជាប្រជាជន យើងត្រូវគោរពច្បាប់ចរាចរណ៍។ អ្នកណាមិនគោរព គឺជារឿងរបស់គេ។
សំណាង៖ តែភាពជាគំរូសំខាន់ណាស់។ បើមន្ត្រីធំៗ អ្នកមានរថយន្តធំៗពាក់ស្លាកលេខរដ្ឋ គោរពសញ្ញាចរាចរណ៍ ហើយប៉ូលិស ក៏ហ៊ានពិន័យពួកគេដែលល្មើសច្បាប់ ទើបពលរដ្ឋមានទឹកចិត្ត ហើយគោរពតាម។
សុធីរ៖ អញសួរឯងមួយ ឯងកុំខឹងអញ! អាអ្ហែងចូលសាលារៀន១៦ឆ្នាំ ចេញធ្វើការក្នុងសង្គម ស្គាល់រាក់ជ្រៅ ចេះដឹកនាំគ្រួសារ ចេះប្រដៅកូនទៀត តើអាអ្ហែងចាំមាន role model ឈប់ឡាននៅភ្លើងក្រហម អត់ជែងគ្នាលើស្ពាន មិនជិះបញ្ច្រាសទិស ឱ្យអ្ហែងមើលសិន បានអ្ហែងអាចធ្វើតាមបាន? អ្ហែងអត់ស្គាល់អីសោះហ្មង? ចុះអ្ហែងរក role model បានហើយឬនៅ? កុំភ្លេចរកឱ្យកូនអ្ហែងផង!
© រក្សាសិទ្ធិដោយ thmeythmey.com