សៀង ច​ន្ធា ស្ថិតក្នុង​ជម្រើស​ដំបូង​ក្នុងជំនួប​ជាមួយ​បា​រ៉ែ​ន​
FIFA
កីឡាជាតិ
ជាតិ
សៀង ច​ន្ធា ស្ថិតក្នុង​ជម្រើស​ដំបូង​ក្នុងជំនួប​ជាមួយ​បា​រ៉ែ​ន​
10, Sep 2019 , 5:47 pm        
រូបភាព
សៀង ចន្ធា (ស្តាំ) និង សុះ ស៊ូហាណា នាពេល​ហ្វឹកហាត់។ រូបថត FFC
សៀង ចន្ធា (ស្តាំ) និង សុះ ស៊ូហាណា នាពេល​ហ្វឹកហាត់។ រូបថត FFC
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ស្ថិតក្នុង​ជម្រើស​ដំបូង​សម្រាប់​ជំនួប​ពូ​ល C វគ្គ​ជម្រុះ World Cup ជុំ​ទី​ពីរ​ជាមួយ​បា​រ៉ែ​ន នា​វេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​



​ច​ន្ធា ក៏​ជា​ជម្រើស​១១​ដំបូង​ថ្មី​តែ​ម្នាក់​គត់ បើ​ប្រៀបធៀប​កាលពី​ជំនួប​ស្មើ ១-១ ជាមួយ​ហុងកុង​។ ច​ន្ធា លេង​ក្នុង​តំណែង​របស់ ហូ​យ ផល្លី​ន​។​

ចន្ធា​ស្ថិតក្នុងតំណែង​ដែលត្រូវ​លេង​សហការជាពិសេស​​ជាមួយ ឆេង ម៉េង​, សុះ ស៊ូ​ហា​ណា និង​កែវ សុខ​ផេង​។ គួច សុគ​ម្ភៈ និង អ៊​ន ចាន់​ប៉ូ​លីន លេង​ក្នុង​តំបន់​បម្រើ​កណ្តាល​។ នៅ​តំបន់​ការពារ មាន សេត រ៉​ស៊ី​ប​, សារ៉េត គ្រី​យ៉ា​, ប្រធាន​ក្រុម សឿ​យ វិសាល និង អ៊ុក សុវណ្ណ​៕


© រក្សាសិទ្ធិដោយ thmeythmey.com