រដ្ឋាភិបាល បញ្ជូនឡាន១២០គ្រឿងទៅតាមខេត្ត ដឹកពលរដ្ឋដោយឥតគិតថ្លៃ ក្នុងថ្ងៃភ្ជុំបិណ្ឌ
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បញ្ជូនឡាន១២០គ្រឿងទៅតាមខេត្ត ដឹកពលរដ្ឋដោយឥតគិតថ្លៃ ក្នុងថ្ងៃភ្ជុំបិណ្ឌ
11, Sep 2019 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបញ្ជូនរថយន្តដល់ទៅ១២០គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីដឹកប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ហើយត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ផ្សព្វផ្សាយលើបណ្តាញសង្គម។

 

លោក ផៃ ស៊ីផាន សរសេរថា រថយន្តទាំង១២០គ្រឿងនេះ នឹងចាប់ផ្តើមដឹកប្រជាពលរដ្ឋ នៅមុនបុណ្យភ្ជុំបិណ្ឌមួយថ្ងៃ នឹងរហូតដល់ចប់ពិធីបុណ្យនេះ។ យ៉ាងណា អ្នកនាំពាក្យ ពុំបានបញ្ជាក់ឡើយថា រថយន្តទាំងនោះ នឹងត្រូវបញ្ជូនទៅខេត្តណាខ្លះ ក្នុងចំណោមខេត្តទាំង២៤។ 





Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com