ជាតិ
សង្គមជាតិ
លោក ព្រាប កុល ប្រកាស​ឲ្យ​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន​អង្គការ​តម្លាភាព ជំនួស​លោក​
13, Sep 2019 , 7:19 pm        
រូបភាព
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
ដោយ: ថ្មីៗ
​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (TI) បានប្រកាសថា លោក នឹង​ចប់​អាណត្តិ ក្នុង​រយៈពេល​៨​ខែ​ខាងមុខ ពោលគឺ​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២០​។ លោក អះអាងថា អង្គការ​តម្លាភាព​កម្ពុ​ជា នឹង​ចាប់ផ្តើម​នីតិវិធី​ជ្រើសរើស​នាយក​ប្រតិបត្តិ​ថ្មី​ជំនួស​លោក ដោយ​គោរព​តាម​គាល​ការណ៍​និង​លក្ខ​ខ​ន្តិ​ក​:​របស់​អង្គការ​។



​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​រូបនេះ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ ដែលមាន​សមត្ថភាព ឆន្ទ​: និង ភាពក្លាហាន ត្រៀមខ្លួន​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​យកមុខ​តំណែង​ជានា​យក​ប្រតិបត្តិ បន្តវេន​ពី​ខ្ញុំ​»​។

​លោក ព្រាប កុល រម្លឹកថា នៅពេល​លោក ចាប់ផ្តើម​បង្កើត​អង្គការ​តម្លាភាព​កម្ពុជា លោក បានស្នើ​សុំ​ឲ្យ​ដាក់​នៅក្នុង​លក្ខ​ខ​ន្តិ​ក​: ដើម្បី​កំណត់​អាណត្តិ​នាយក​ប្រតិបត្តិ ត្រឹម​ពីរ​អាណត្តិ ដែល​ស្មើនឹង​៨​ឆ្នាំ​។ លោក បាន​ចូលកាន់​តំណែង​ជា​នាយក​ប្រតិ​ប​តិ្ត​អង្គការ​តម្លាភាព​កម្ពុជា នៅ​ខែមេសា ឆ្នាំ​២០១២៕

Tag:
 ព្រាប កុល
© រក្សាសិទ្ធិដោយ thmeythmey.com