ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​តំណាងរាស្ត្រ CNRP លោក គង់ បូរ៉ា ក្លាយជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
28, Oct 2019 , 9:54 am        
រូបភាព
លោក គង់ បូរ៉ា ផ្តល់បទសម្ភាសដល់​សារព័ត៌មាន​នាពេល​ដែល​លោក​ក្លាយជាសមាជិកផ្លូវការ CPP កាលពី​ថ្ងៃទី​១០ ខែកក្កដា។ រូបថត ហ្វេសប៊ុក Bora Kong
លោក គង់ បូរ៉ា ផ្តល់បទសម្ភាសដល់​សារព័ត៌មាន​នាពេល​ដែល​លោក​ក្លាយជាសមាជិកផ្លូវការ CPP កាលពី​ថ្ងៃទី​១០ ខែកក្កដា។ រូបថត ហ្វេសប៊ុក Bora Kong
ដោយ: ថ្មីៗ
​លោក គង់ បូរ៉ា អតីត​អ្នកតំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បន្ទាប់ពី​លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​



​តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៦ ខែតុលា លោក គង់ បូរ៉ា ដែលជា​កូនប្រុស​មួយ​របស់លោក គង់ គាំ អតីត​មេដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង​ផងដែរ នោះ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពោលគឺ​រយៈពេល​១៦​ថ្ងៃ ក្រោយ​ដែល​លោក​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នា​ពិធី​ផ្លូវការ​នៅ​ទីស្នាក់ការ​គណបក្ស​។​

​លោក គង់ បូរ៉ា ស្ថិតក្នុង​ចំណោម​អតីតមន្ត្រី​ជាន់ខ្ពស់​១១៨​នាក់​របស់​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ហាមឃាត់​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ រួម​ជាមួយនឹង​ការប្រកាស​រំលាយ CNRP ដោយ​តុលាការ​កំពូល​។ ក្រោយមក​លោក​បានសម្រេច​ចិត្ត​តាម​លោក គង់ គាំ ដែលជា​ឪពុក​ក្នុងការ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ ខណៈ លោក គង់ សភា ដែលជា​បងប្រុស​រក្សា​ជំ​ហរ​ជាមួយ​លោក សម រង្ស៊ី និង CNRP ដដែល​៕

Tag:
 គង់ បូរ៉ា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com