រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ ប្រាប់​ពលរដ្ឋ​ដែល​ជួប​បញ្ហា​បណ្ដាញទឹក​ឲ្យ​រាយការណ៍​ទៅ​ខ្លួន ដើម្បី​ដោះស្រាយ​
ជាតិ
រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ ប្រាប់​ពលរដ្ឋ​ដែល​ជួប​បញ្ហា​បណ្ដាញទឹក​ឲ្យ​រាយការណ៍​ទៅ​ខ្លួន ដើម្បី​ដោះស្រាយ​
09, Nov 2019 , 8:29 am        
រូបភាព
ទិដ្ឋភាពផ្លូវខូច នៅតំបន់ឆ្នេរអូឈើទាល
ទិដ្ឋភាពផ្លូវខូច នៅតំបន់ឆ្នេរអូឈើទាល
​ដោយ​៖ ធឿន បញ្ញា​ឬ​ទ្ធិ

​ភ្នំពេញ​៖ អង្គភាព​រដ្ឋាករទឹក នៃ​មន្ទី​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ ប្រាប់​ឱ្យ​ពលរដ្ឋ​ដែលមាន​បញ្ហា​បណ្ដាញទឹក ដោយសារ​ការសាងសង់​ផ្លូវ​៣៤​ខ្សែ​ឡើងវិញ​នោះ ត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក កាលពី​ថ្ងៃទី ៤ វិច្ឆិកា​។​



​រដ្ឋាករទឹក បាន​ពន្យល់ថា ក្នុងស្ថានភាព​នៃ​ការសាងសង់​យ៉ាងគំហុក បណ្ដាញ​មេ​-​មេ​រង​ភាគច្រើន​របស់​អង្គភាព នឹងត្រូវ​ផ្លាស់​ទី​ពី​ចំណុច​ចិញ្ចើមផ្លូវ​ចាស់​មក​ដាក់​តាម​លូ ដែល​គម្រោង​សាង់សង់​បានរៀបចំ​ជូន​។ ចំណែក​បណ្ដាញ​មួយចំនួនទៀត ត្រូវ​រក្សា​នៅ​ចំណុច​ត្រង់​ទ្រូងផ្លូវ​ដដែល តែ​ត្រូវ​បំបែក​ខ្នែង ដើម្បី​ដំឡើង​បណ្ដាញ​មេ​រង​សងខាង​ផ្លូវ សម្រាប់​ការភ្ជាប់​បណ្ដាញ​តាម​ខ្នង​ផ្ទះ​របស់​អតិថិជន​ថ្មីៗ​។

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ បាន​សរសេរ​ដូច្នេះ​ថា​៖«​ការងារ​នេះ​អាច​នឹង​ធ្វើឱ្យ​ខូចខាត​ដល់​បណ្ដាញ​ចូល​តាម​ខ្នង​ផ្ទះ​របស់​អតិថិជន ខូចខាត​បណ្ដាញ​មេ មេ​រង និង​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ទឹកស្អាត​បណ្ដោះអាសន្ន​តាម​ភាពជាក់ស្ដែង​»​។​



​ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​រដ្ឋាករទឹក ប្រាប់​ឱ្យ​ពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ខាងលើ រាយការណ៍​ទៅ​ខ្លួន ដើម្បី​ដោះស្រាយ​។ «​ដូចនេះ ក្នុងករណី​មានការ​ខូចខាត​បំពង់​ចូល​តាម​ខ្នង​ផ្ទះ​របស់​អតិថិជន ឬ​មានការ​លេច​ធ្លាយ​បំពង់​មេ មេ​រង​ដោយសារ​ការដ្ឋាន​នានា សូម​ពលរដ្ឋ​កុំ​អល់អែក​ក្នុងការ​ទំនាក់​ទំនងជា​មួយ​អ្នកប្រចាំការ​នៅជាប់​ការដ្ឋាន​ផ្ទាល់ ឬ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ ដើម្បី​អង្គភាព​អាច​ដោះស្រាយ​បញ្ហា​ជូន​ទាន់ពេលវេលា​»​។​

អត្ថបទទាក់ទង


​ផ្លូវថ្នល់​៣៤​ខ្សែ ដែលមាន​ប្រវែង​ជាង​៨៤​គីឡូម៉ែត្រ នៅក្នុង​ខេត្ត​ព្រះសីហនុ កំពុង​រង​ការខូចខាត​ទាំងស្រុង ដោយសារ​រថយន្ត និង​គ្រឿងចក្រ​ធំៗ បើកបរ​ឆ្លងកាត់ សម្រាប់​ការដឹកជញ្ជូន និង​ប្រើប្រាស់​ក្នុង​ការដ្ឋាន​សាង់សង់​។ ជាពិសេស​ផ្លូវ​ឆ្ពោះទៅកាន់​ឆ្នេរ​អូ​ឈើទាល និង​តំបន់​កម្សាន្ត​ផ្សេងទៀត ដែល​កំពុង​រង​ការខូចខាត​យ៉ាងខ្លាំង​។ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ត្រៀម​ចំណាយ​ថវិកា​ជិត​២០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវ​ខូច​នេះ ដោយ​ប្រើ​រយៈពេល​៨​ខែ គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​៕

​ពលរដ្ឋ​ដែលមាន​បញ្ហា​បណ្ដាញទឹក ដោយសារ​ការសាងសង់​ផ្លូវ​នោះ អាចទាក់ទង​ទៅ​លេខ 069 758 885, 098 672 800, 087 323 336 , 061 989 890 , 016 858 854 , 011 555 704 ,017 288 555 …​។​


Tag:
 រដ្ឋាករទឹក​
  ព្រះសីហនុ​
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com