ជាតិ
បុណ្យអុំទូក
សេដ្ឋកិច្ច
កម្ពុជា​បាន​ចំណាយ​អំបុក ជាង​២២០​តោន កាលពី​ថ្ងៃទី​៩​វិច្ឆិកា​
18, Nov 2019 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៩​វិ​ចិ្ឆ​កា កម្ពុជា បាន​ចំណាយ​អំបុក​សរុប ២២៣​តោន​។ នេះ​បើតាម​ប្រសាសន៍ សម្តេច ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​។ ជាមួយគ្នានេះ សម្តេច បាន​អះអាងថា បរិមាណ​នៃ​ការ​ទទួលទាន​អំបុក​សរុប​នេះ គឺ​មិន​បានគិត​ទៅលើ​ពលរដ្ឋ​ដែល​ទទួល​អំបុក​នៅតាម​ផ្ទះ​ទេ ដោយ​គិតតែ​ទីកន្លែង​ដែល​រៀបចំ​ពិធី​ធំៗ​សម្រាប់​ទទួលទាន​អំបុក​រួមគ្នា ក្រោម​ពាក្យស្លោក​«​អំបុក​ខ្មែរ​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​» ប៉ុណ្ណោះ​។​

 
​សូម​រម្លឹកថា យុទ្ធនាការ​ទទួលទាន​អំបុក​ទូទាំងប្រទេស ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩ កន្លងមកនេះ គឺជា​ឆ្លើយតប​របស់ សម្តេច ហ៊ុន សែន ទៅនឹង លោក សម រង្ស៊ី អតីត​ប្រធាន​គណៈបក្សប្រឆាំង​ដែល​បានប្រកាស​ខ្លួន​ចូលក្នុង​ទឹកដី​កម្ពុជា នៅ​ថ្ងៃទី​៩​វិច្ឆិកា​។ សម្តេច បាន​មានប្រសាសន៍​ដូច្នេះ​៖«​ខ្ញុំ​សុំ​ប្រកាស​យក​ថ្ងៃទី​៩​វិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​យើង ត​ភ្ជាប់​ជាមួយ​បុណ្យ​អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ ធ្វើជា​ថ្ងៃ​រួមគ្នា​ទទួលទាន​អំបុក​ខ្មែរ​ទូទាំងប្រទេស​»៕ 



Tag:
 អំបុក​
  ៩​វិច្ឆិកា​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com