កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ឈឹម សីលា​, អេង សូ​ម៉ា​ឡា រកបាន​មេដាយ​សំរឹទ្ធ​៤ លើ​ប្រភេទ​កីឡា Arnis
03, Dec 2019 , 2:14 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​គុន​ល្បុក្កតោ រកបាន​មេដាយ​សំរឹទ្ធ​៤​បន្ថែមទៀត លើ​ប្រភេទ​កីឡា​ប្រពៃណី​ហ្វីលីពីន Arnis ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន​។ គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃទី​៣ ធ្នូ នេះ កម្ពុជា​ដណ្តើមបាន​មេដាយមាស​១ ប្រាក់​៣ និង​សំរឹទ្ធ​១៧ ដោយ​បន្ត​ឈរ​លេខ​រៀង​ទី​៧​ក្នុង​តារាង​មេដាយ​សរុប ដែល​គ្រង​កំពូល​តារាង​ដោយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​។



អត្ថបទទាក់ទង


​មេដាយ​សំរឹទ្ធ​ទាំង​៤​រកបាន​ម្នាក់​ពីរ​ដោយ​កីឡាករ ឈឹម សីលា និង​កីឡាការិនី អេង សូ​ម៉ា​ឡា លើ​វិញ្ញាសា Anyo Non-Traditional Open Weapon និង​វិញ្ញាសា Anyo Traditional Open Weapon រៀងៗ​ខ្លួន​។ កីឡាករ​កីឡាការិនី​ហ្វីលីពីន​ឈ្នះ​មេដាយមាស​ទាំង​៤​លើ​វិញ្ញាសា​ទាំងនេះ​។

​ក្រោយ​ឆ្លងកាត់​ការប្រកួត​រយៈពេល​៣​ថ្ងៃ​អត្ត​ព​លិ​ក​គុន​ល្បុក្កតោ ដែល​ប្រកួត​លើ​ប្រភេទ​កីឡា​ដំបង​ខ្លី Arnis ដណ្តើមបាន​មេដាយមាស​១ ប្រាក់​២ និង​សំរឹទ្ធ​១៧​។ ក្នុងនោះ​កីឡាករ យ៉ុង ម៉េង​លី ឈ្នះ​មេដាយមាស​១ ប្រាក់​១, ឌឹ​ប ង៉ែត សំរឹទ្ធ​២, មឿ​ន ប៊ុនលី សំរឹទ្ធ​២, សុខ ឈុន សំរឹទ្ធ​២, ឈឹម សីលា សំរឹទ្ធ​២​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១, បូ ច​ន្ធី សំរឹទ្ធ​២, យស់ សញ្ច​នា សំរឹទ្ធ​២, ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២ និង​កីឡាការិនី អេង សូ​ម៉ា​ឡា សំរឹទ្ធ​២​។ 

​បន្ថែម​លើ​នេះ កម្ពុជា​ទទួលបាន​មេដាយប្រាក់​១​ផងដែរ​លើ​វិញ្ញាសា​សីដក់​ក្រុម​បុរស ដែលមាន​កីឡាករ នុត វិសាល​, ហេង រ៉ាវុធ និង ហួត សុ​វុត្ថា​៕ 




Tag:
 ល្បុក្កតោ​
  SEA Games
  Arnis
© រក្សាសិទ្ធិដោយ thmeythmey.com