អត្ថបទពាណិជ្ជកម្ម
កម្មវិធី​រាត្រីសមោសរ ABC Lions of Fashion អបអរសាទរ​អ្នក​ច្នៃ​ម៉ូដ និង​អ្នក​បង្ហាញ​ម៉ូដ​ដ៏​លេចធ្លោ​នៅ​កម្ពុជា​
20, Dec 2019 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
​វិស័យ​ឧស្សាហកម្ម​ម៉ូដ នៅ​កម្ពុជា បានទទួល​ការលើកតម្កើង បន្ទាប់ពី​អ្នក​ច្នៃ​ម៉ូដ និង​អ្នក​បង្ហាញ​ម៉ូដ បានទទួល​ជ័យលាភី​នា​កម្មវិធី ABC Lions of Fashion ក្នុង​កម្មវិធី​រាត្រីសមោសរ​ដ៏​ល្បីល្បាញ​មួយ​នៅ​រាជធានី​ភ្នំពេញ​។​
 
​កាលពី​ថ្ងៃទី ៥ ខែធ្នូ ទស្សនិកជន​លំដាប់ថ្នាក់​ខ្ពស់​បាន​ជួបជុំគ្នា​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្នុង​កម្មវិធី​រាត្រីសមោសរ ABC Lions of Fashion​។ កម្មវិធី​ពោរពេញ​ទៅដោយ​ការកោតសរសើរ​បាន​ឈានទៅ​ដំណាក់កាល​ចុងក្រោយ​នៃ​បេសកកម្ម​របស់​ស្រា​បៀរ ABC Extra Stout ក្នុងការ​ស្វែងរក​អ្នក​ច្នៃ​ម៉ូដ និង​អ្នក​បង្ហាញ​ម៉ូដ​វ័យក្មេង​ដ៏​លេចធ្លោ​ក្នុងប្រទេស​នេះ ហើយ​មាន​កម្មវិធី​ប្រកាស​ឈ្មោះ​បេក្ខជន​បេ​ក្ខ​នារី​ជ័យលាភី​ប្រចាំ​កម្មវិធី​ប្រកួតប្រជែង​អស្ចារ្យ​នេះ​។ 
 
​កម្មវិធី​រាត្រី​ពោរពេញ​ទៅដោយ​ភាពរស់រវើក ភាព​រីករាយ និង​ទាន់សម័យ​បានឃើញ​អ្នកនាង Leap Sreypov និង​លោក Pov Sithan ឡើង​ឆាក​ទទួលពាន​ដែល​ខ្លួន​បាន​ប៉ងប្រាថ្នា​ចង់​បានជា​យូរណាស់​មកហើយ​។  


 
​ទស្សនិកជន លំដាប់ វី​អាយ​ភី បាន​ទស្សនា​កម្មវិធី​ដើរ​ម៉ូដ​ដ៏​វិសេសវិសាល​។ អ្នក​បង្ហាញ​ម៉ូដ​ទាំង​ដប់​រូប​បាន​ដើរ​បង្ហាញ​ម៉ូត​ដោយ​បង្អួត​សម្លៀកបំពាក់​និង​គ្រឿង​លម្អ​ដែល​បាន​ច្នៃ​ម៉ូដ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​។ ស្នាដៃ​ច្នៃ​ម៉ូដ​ដ៏​ស្រស់ស្អាត និង​រចនាបថ​គួរ​ឲ្យ​ទាក់ទាញ​របស់​អ្នក​ច្នៃ​ម៉ូត​ល្បីឈ្មោះ​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ពេញ​មួយ​រាត្រី​កាលនោះ ដែលមាន​កម្មវិធី​កម្សាន្ត​សប្បាយ​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ល្បី​បំផុត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
​កម្មវិធី ABC’s Lions of Fashion បាន​បើក​ដំណើរការ​ចាប់តាំងពី​ខែឧសភា ដែលជា​កម្មវិធី​ដំបូងបង្អស់​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​រួមមាន​កម្មវិធី​ជាច្រើន​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​ម៉ូដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការផ្តល់​វេទិកា​មួយ​ដែល​លើកតម្កើង​សហគ្រិន​ម៉ូដ​ដែលមាន​ទេពកោសល្យ​បញ្ចេញស្នាដៃ​ដ៏​ឆ្នើម​។ 
 
​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ចំនួន ១៣១៨ នាក់ និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូដ​ចំនួន ១២៧ នាក់ បានដាក់​ពាក្យ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ពិសេស​នេះ ហើយ​ត្រូវបាន​ជម្រុះ​យក​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ចំនួន ២២២ នាក់ និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូដ​ចំនួន ៤០ នាក់​។ គណៈកម្មាការ​វិនិច្ឆ័យ​មកពី​ទស្សនា​វ​ដ្តី សូវ​រី​ន  ទីភ្នាក់ងារ Arise Agency វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI) និង ABC Extra Stout បានសម្រេច​ជ្រើស​រើសយក​បេក្ខជន​បេ​ក្ខ​នារី​ចុងក្រោយ​ចំនួន​ដប់​រូប​តាម​ផ្នែក​ជំនាញ​នីមួយៗ​ខាងលើ​។ 


 
​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ត្រូវបាន​ល្បង​សមត្ថភាព​ច្នៃ​ម៉ូដ​បី​សម្រាប់​អ្នក​បង្ហាញ​ម៉ូត​ពាក់ ព្រមទាំង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ច្នៃ​ម៉ូដ និង​វីដេអូ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ទទួល​ការពេញនិយម​ពី​អ្នកមើល​ជាច្រើន​។ កម្មវិធី​ពិសេស​នេះ​កាន់តែ​ផ្តល់​ភាព​រីករាយ​អស្ចារ្យ​ដោយមាន​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​ពិសេស ដែល​បង្ហាញ​ម៉ូដ​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​ម៉ូដ ដែល​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​បាន​ពាក់​បង្អួត​លើ​ឆាក​។ 
 
​អ្នកនាង Leap Sreypov និង​លោក Pov Sithan ដែលជា​អ្នក​បង្ហាញ​ម៉ូដ​ជ័យលាភី និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ​១ ម្នាក់ៗ​ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន $3,000 (​បី​ពាន់​ដុល្លារ​អាមេរិក​) សំបុត្រ​យន្តហោះ​រ៉ាប់រង​ការចំណាយ​ទាំងអស់​សម្រាប់​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​សប្តាហ៍​ម៉ូដ​អន្តរជាតិ (International Fashion Week) និង​បង្ហាញ​វត្តមាន​នៅលើ​គ​ម្រ​មុខ និង​ប្រាំមួយ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូវ​រី​ន ។ 
 
​អ្នកនាង Meas Chanrou និង​អ្នកនាង Sok Panha អ្នក​បង្ហាញ​ម៉ូដ​ជ័យលាភី និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ ២ ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន $2,000 (​ពីរពាន់​ដុល្លារ​អាមេរិក​) និង​បង្ហាញ​វត្តមាន​ប្រាំមួយ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូវ​រី​ន ។ អ្នកនាង Lev Socheata និង​លោក Kong Sothea អ្នក​បង្ហាញ​ម៉ូដ​ជ័យលាភី និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ ៣ ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន $1,000 (​មួយ​ពាន់​ដុល្លារ​អាមេរិក​) និង​បង្ហាញ​វត្តមាន​ពីរ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូវ​រី​ន ។ បេក្ខជន​ជ័យលាភី​ទាំងអស់​ទទួលបាន​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ជាមួយ​ទីភ្នាក់ងារ Arise ។​


 
​កម្មវិធី ABC Lions of Fashion ក៏បាន​ប្រគល់​ប្រាក់រង្វាន់​ទឹក​លើកទឹកចិត្ត​ចំនួន $500 (​ប្រាំ​រយ​ដុល្លារ​អាមេរិក​) ជូន​អ្នក​បង្ហាញ​ម៉ូដ​អ្នកនាង Leap Sreypov ដែល​ឈ្នះ​ពាន​តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ដោយ​សាធារណជន​។ 
 
​កម្មវិធី ABC Lions of Fashion ត្រូវបាន​រៀបចំឡើង ដោយ​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​លើកកម្ពស់​នូវ​ស្តង់ដារ​សមស្រប​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់  ទស្សនា​វ​ដ្តី សូវ​រី​ន ដែលជា​ទស្សនា​វ​ដ្តី​ម៉ូ​ដដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​កម្ពុជា  Arise Agency ដែលជា​ទីភ្នាក់ងារ​បង្ហា​ញ​ម៉ូដ និង វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI),   NOMI និង Nata Footwear ។​
 
​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ ៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com