ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំបូន្មានដើម្បីសក់កាន់តែស្រស់ស្អាត
× ការថែរក្សាសក់ដែលរលោង និងភ្លឺចែងចាំងមិនមែនជារឿងដែលពិបាកធ្វើនោះទេ។ ផលិតផល និងវិធីសាស្ត្រដែលអ្នកប្រើដើម្បីសម្អាតសក់អាចប្រើជាមួយគ្នាបាន។ យ៉ាងណាមិញ យកល្អគួរតែមានវិធីដូចខាងក្រោមនេះបន្ថែមទៀតផង៖
- បើសក់អ្នកកំពុងតែចេញជាតិប្រេងច្រើន ចូរឧស្សាហ៍លាងសម្អាតវាជាញឹកញាប់
- ចូរប្រើសាប៊ូរៀងខាប់បន្តិចដើម្បីម៉ាស្សាលើស្បែកក្បាល
- ចូរប្រើក្រែមអប់សក់ក្រោយពីកក់សក់រួចជានិច្ច
- ប្រើក្រែមអប់សក់ឲ្យខាប់បន្តិចពេលលាបលើចុងសរសៃសក់
- ចូរជ្រើសរើសសាប៊ូកក់សក់ និងក្រែមអប់សក់ដែលត្រូវនឹងប្រភេទសក់ក្បាលផង
- ចូរការពារសក់ផងនៅពេលអ្នកហែលទឹក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com