ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​រំលូតកូន ៖ អ្វីដែល​អ្នក​គួរ​ដឹង​
23, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកដឹង​ទេ​ថា ការ​រំលូតកូន គឺជា​នីតិវិធី​វះកាត់​ទូទៅ​បំផុត​សម្រាប់​ស្ត្រី​នៅ​សហរដ្ឋអាមេរិក​? ការ​រំលូតកូន គឺជា​រឿង​ធម្មតា​ទេ ដែល​ស្ត្រី ៣ នាក់​ក្នុងចំណោម ១០ នាក់​នៅ​សហរដ្ឋអាមេរិក​មានកា​រ​រំលូតកូន​នៅពេល​ពួកគេ​មាន​អាយុ​មុន ៤៥ ឆ្នាំ​។ ការ​រំលូតកូន គឺជា​នីតិវិធី​មួយ​ដែល​បញ្ចប់​ការ​មាន​ផ្ទៃពោះ​។ មាន​ជម្រើស​រំលូតកូន​ខុសៗ​គ្នា​ដែល​អាស្រ័យ​លើ​រយៈ​ពេលដែល​អ្នកមាន​នៅតាម​ផ្ទៃពោះ​។ ជម្រើស​ទាំងនេះ​រួមមាន​ទាំង​វិធីសាស្ត្រ​រំលូតកូន​តាម​វេជ្ជសាស្ត្រ និង​វះកាត់​។​

 
​ទិដ្ឋភាព​ទូទៅ​នៃ​ការ​រំលូតកូន​
 
​ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ អ្នកមាន​ជំរើស​។ ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​សំរេច​ថា​តើ​ការ​រំលូតកូន គឺជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​អ្នកការ​យល់ដឹង​អំពី​ជម្រើស​នៃ​ការ​រំលូតកូន​របស់​អ្នក​អាចជួយ​អ្នក​ក្នុងការ​សម្រេច​ចិត្តបាន​យ៉ាង​ត្រឹមត្រូវ​។ ការ​រំលូតកូន អាច​ត្រូវបាន​អនុវត្ត​ពេញ​មួយពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​ការ​រំលូតកូន​ភាគច្រើន​កើតឡើង​ក្នុងកំឡុងពេល ១២ សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ ថា​តើ​ជម្រើស​រំលូតកូន​មួយណា​ដែល​អ្នក​ជ្រើសរើស​ភាគច្រើន​ទំនងជា​ផ្អែកលើ​រយៈពេល​ដែល​អ្នកមាន​ផ្ទៃពោះ​។​
 
​អ្នកមាន​ជម្រើស​រំលូតកូន​ដំបូង​ចំនួន ៣ ដែល​អាច​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ វិធី​រំលូតកូន​ទាំងនេះ​អាច​ត្រូវបាន​អនុវត្ត​ក្នុង​ត្រីមាស​ទី ១ នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក (១-១២ សប្តាហ៍​)​។​
 
​ជម្រើស​នៃ​ការ​រំលូតកូន​ដោយ​ការវះកាត់​ត្រូវបាន​ប្រើ​ជាធម្មតា​ក្នុង​ត្រីមាស​ទី ២ នៃ​ការ​មាន​ផ្ទៃពោះ – ប្រហែល ១០ ភាគរយ​នៃ​ការ​រំលូតកូន​កើតឡើង​នៅពេល​អ្នក​ស្ថិតក្នុង​ត្រីមាស​ទី ២ ។​
 
​ជម្រើស​នៃ​ការ​ពន្លូតកូន​នៅ​ត្រីមាស​ដំបូង គឺជា​នីតិវិធី​វេជ្ជសាស្ត្រ​ដែលមាន​សុវត្ថិភាព​បំផុត – មាន​ហានិភ័យ​តិចជាង ០.០៥% ចំពោះ​ផលវិបាក​ធំៗ​ណាមួយ​។ ជាទូទៅ​ការ​រំលូតកូន​នៅ​ត្រីមាស​ទី ២ ច្រើន​តែមាន​ហានិភ័យ​ច្រើនជាង​ការ​រំលូតកូន​នៅ​ត្រីមាស​ទី ១​។​
 
​កុំ​បំភាន់​ដោយ​ពាក្យ​ចចាមអារ៉ាម​ថា ការ​រំលូតកូន​អាច​បណ្តាល​ឲ្យ​មាន​ជំងឺមហារីក​សុដន់ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត​។ នេះ​គឺជា​ការមិនពិត​ទេ​! សមាគមន៍​ចិត្តសាស្ត្រ​អាមេរិក​និយាយថា គ្មាន​ភស្តុតាង​ណា​ដែល​បង្ហាញថា​ការ​រំលូតកូន​នឹង​បង្កបញ្ហា​សុខភាព​ផ្លូវចិត្ត​នោះទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com