អត្ថបទពាណិជ្ជកម្ម
ឌីជេដ៏ស្រស់ស្អាត JINNICHA ពីថៃ កញ្ញា យូរី និងលោក ហ្សូណូ ផ្តល់ភាពរីករាយនាពិធីប្រគំតន្ត្រីឆ្លងឆ្នាំនៅកោះកុងដែលរៀបចំដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា
× កោះកុង៖ នារយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានផ្តល់ភាពសប្បាយរីករាយដល់អ្នកខេត្តកោះកុង នាអំឡុងរាត្រីឆ្លងឆ្នាំសកលជាមួយនឹងការប្រគំតន្ត្រី២យប់ចុងក្រោយនៃឆ្នាំនីមួយៗ។
ឆ្នាំនេះកាន់តែពិសេសដោយសារតែនឹងមានវត្តមានចូលរួមចាក់ភ្លេងចង្វាក់ EDM ពីកញ្ញា JINNICHA ដែលជាឌីជេដ៏ល្បីមកពីប្រទេសថៃ រួមជាមួយបទចម្រៀងកន្ត្រាក់អារម្មណ៍ពីកញ្ញា យូរី និង លោក ហ្សូណូផងដែរនាយប់ ថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅបរិវេណមុខសាលាខេត្តកោះកុង។ បន្ថែមពីលើនេះ លោកអ្នកក៏អាចទទួលបានបទពិសោធន៍នៃការភ្លក្សរសជាតិស្រាបៀរកម្ពុជាកំប៉ុងថ្មីជាមួយការរចនារូបរាងដ៏ប្រណីត និងរសជាតិឆ្ងាញ់អស្ចារ្យ។
លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែករៀបចំកម្មវិធីប្រគំតន្ត្រីនេះបានឲ្យដឹងថា៖ «កម្មវិធី CAMBODIA COUNTDOWN PARTY នេះគឺធ្វើឡើងដើម្បីជាការថ្លែងអំណរគុណដល់ប្រជាជន កោះកុងទាំងមូលដែលតែងតែគាំទ្រប្រើប្រាស់ផលិតផលដែលមានគុណភាព របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ជាប្រចាំក្នុងកម្មវិធីជួបជុំផ្សេងៗរបស់ពួកគេ»។
លោកក៏បានជូនពរដល់ពលរដ្ឋកោះកុង និង ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទាំងអស់សម្រាប់ឱកាសចូលឆ្នាំថ្មីនេះ រាល់ការខិតខំប្រឹងប្រែងគ្រប់ភារកិច្ចរបស់ពួកគេសូមទទួលបានជោគជ័យហើយអំពើល្អតាមថែរក្សាពួកគេផងដែរ។
លោកបានបញ្ចប់ដោយគោរពអញ្ជើញអ្នកខេត្តកោះកុងទាំងអស់ចូលរួមរាំលេងសប្បាយ អបអរសាទរនាឱកាសដ៏សែនរីករាយក្នុងកម្មវិធីការប្រគំតន្ត្រីនេះជាមួយមិត្តភក្តិ អ្នកជិតខាង ក៏ដូចជាថ្នាក់ដឹកនាំខេត្តផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com