កាលពីពេលថ្មីៗកន្លងមកនេះ សន្និសីទលើកទីពីរនៃលិទ្ធកម្មវិស្វកម្មនៅកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ក្រុមហ៊ុនជាច្រើនមកពីឧស្សាហកម្មសំណង់ អចលនទ្រព្យ និងឧស្សាហកម្មទូរគមនាគមន៍បានចូលរួម ក្រោមប្រធានបទ កិច្ចពិភាក្សាព្រឹត្តិការណ៍ពិសេស ការចេញផ្សាយលិទ្ធកម្មនិងវិស្វកម្ម រួមទាំងការបង្ហាញពីផលិតផលជាក់ស្តែង ការទទួលទានអាហារពេលល្ងាចជុំគ្នា និង ពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។
ក្នុងនាមជាអ្នកផ្តល់សេវាកម្ម ICT ដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា ក្រុមហ៊ុន Cambodian SingMeng Telemedia Co. , Ltd. និង Discovery New City Co., Ltd. បានចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ លើគម្រោង សហគមន៍ឆ្លាតវៃ"។ ភាគីទាំងពីរធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាឱ្យផ្សារទំនើប DNC និងសហគមន៍ឆ្លាតវៃរបស់ DNC មានអាជីវកម្មប្រកប ដោយភាពទាក់ទាញ និងផ្តល់ជូនអតិថិជននូវបទពិសោធន៍ដ៍អស្ចារ្យប្រកបដោយភាពវៃឆ្លាតនិងមានផាសុកភាពខ្ពស់ ក្រោមស្លាកឈ្មោះជាក្រុមហ៊ុនឈានមុខគេ និងប្រកដដោយការច្នៃប្រឌិតខ្ពស់ Discovery New City Co., Ltd.
គួររំលឹកថាក្រុមហ៊ុន SingMeng Telemedia គឺជាប្រតិបត្តិករដែលមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ដោយផ្អែកលើទីផ្សារកម្ពុជា និងមីយ៉ាន់ម៉ា និងការផ្តល់នូវដំណោះស្រាយព័ត៌មានទូទៅតែមួយសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ទាំងមូល។
ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ SingMeng Telemedia បានដាក់ខ្សែកាប្លិ៍អុបទិកគ្របដណ្តប់ពាសពេញផ្ទៃប្រទេសកម្ពុជា ហើយជាប្រតិបត្តិករដំបូងគេនៅកម្ពុជា ដែលបានចាប់ផ្តើមដំណើរការបច្ចេកវិទ្យា“ ៣ ក្នុង១” និង“ ដំណោះស្រាយ ICT តែមួយគត់ ” ។
ក្រុមហ៊ុន SingMeng Telemedia ភាគច្រើនទទួលគម្រោងអចលនទ្រព្យខ្នាតធំនៅកម្ពុជា ក្នុងនោះរួមមានគម្រោងជាង ៤០ធំៗដូចជា គម្រោងTHE BRIDGE, One Park, Prince Edward Central Plaza, Olympia City and AXIS RESIDENCE, និងនៅមានគម្រោង ជាង១២ ធំផ្សេងៗ ទៀតដែលកំពុងស្ថិតក្នុងការសាងសង់នៅឡើយ។
គោលបំណងធំនៃការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគឺដើម្បីរួបរួមគ្នាស្ថាបនាសំណង់អគារ ICT បែបឆ្លាតវៃ ដើម្បីបំពេញតម្រូវការរបស់់មនុស្សសម័យថ្មី មានដូចជា“ សហគមន៍ឆ្លាតវៃ” “ អាជីវកម្មឆ្លាតវៃ” “ សណ្ឋាគារឆ្លាតវៃ” និង“ ចំណតឆ្លាតវៃ ”៕
ឬទាក់ទងមកលេខ 096 666 1888 / 089 966 888 / 023 860 666 ៕