អត្ថបទពាណិជ្ជកម្ម
ត្រូវ​ចំពេល​ល្អ​ណាស់​! ៤០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ល្មម​សង្គ្រោះ​ជីវិត​មួយ​គ្រួសារ​
30, Jan 2020 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ
កំពុងតែជួបប្រទះ​បញ្ហា​ប្រាក់​កាក់ ព្រោះ​ត្រូវ​កែសម្រួល​លំនៅឋាន​របស់ខ្លួន ដែល​នៅ​កៀក​នឹង​ចិញ្ចើមផ្លូវ​ពេក លោក ឱ ច័ន្ទ​សុ​កុល រស់នៅក្នុង​សង្កាត់​ទួល​សង្កែរ ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ស្រាប់តែ​ត្រូវ​រង្វាន់​៤០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ខែមករា កន្លងទៅ ល្មម​អាច​ដោះស្រាយ​កង្វល់​នេះ​បាន​។ 
 
​លោក​បាន​រៀបរាប់ថា​៖ «​ជំពាក់​ធនាគារ​ផង ណា​ត្រូវ​រើ​ផ្ទះ ដែល​ស៊ី​ចិញ្ចើមផ្លូវ​ផង ធ្វើឱ្យ​ខ្ញុំ​ពិបាកចិត្ត​រាប់​ខែ​មកហើយ ដោយ​មិនដឹង​ដោះស្រាយ​យ៉ាងម៉េច​។ គិតតែ​ខំប្រឹង​ធ្វើការ​ជាជាង​ជួសជុល​រថយន្ត​ផង ហើយ​យប់​ឡើង​រត់​កង់​បី​ទៀត ដើម្បី​សន្សំ​លុយ​រើ​ផ្ទះ និង​សង​ធនាគារ​»​។​
 
​លោក​បាន​ប្រាប់​ពី​ដំណើរ​ដើមទង​នៃ​ការ​ត្រូវ​រង្វាន់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​តែងតែ​ហូប វើក WURKZ រាល់ថ្ងៃ​។ ថ្ងៃ​ឈ្នះ​រង្វាន់​នោះ ខ្ញុំ​ផឹក​វើក WURKZ ជា​កំប៉ុង​ទី​ពីរ ស្រាប់តែ​គាស់​ភ្លាម​ឃើញ​៤០​លាន​រៀល ខ្ញុំ​ទៅជា​ភាំង ព្រោះ​មិន​ជឿ​នូវ​អ្វីដែល​បានឃើញ​។ គិតៗ​ទៅ គ្រាន់តែ​វើក WURKZ មួយ​កំប៉ុង​សោះ បាន​ជួយ​ដោះស្រាយ​វិបត្តិ​ទឹក​ជិត​ដល់​ច្រមុះ​របស់​គ្រួសារ​ខ្ញុំ​»៕ 





(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com