អត្ថបទពាណិជ្ជកម្ម
ឈ្នះ​ម្នាក់​ទៀតហើយ​! រង្វាន់​៥០​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា ធ្វើ​ឲ្យ​លោក អាន អាច​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​
30, Jan 2020 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្វាយរៀង​៖ បុរស​ខេត្តស្វាយរៀង​ម្នាក់​ឈ្មោះ ពៅ អាន វ័យ​៤០​ឆ្នាំ ប្រកប​របរ​ជាជាង​អារឈើ មាន​ក្តី​ស្រមៃ​ត្រឹម​ទិញ​ត្រាក់ទ័រ​មួយ​ផ្ទាល់ខ្លួន​សោះ ត្រូវ​រង់ចាំ​តាំងពី​មានកូន​ទី​១ រហូតដល់ មានកូន​៣​នាក់ ទើប​សម្រេច​ក្តី​ស្រមៃ​នេះ​បាន​។ លោក មានសំណាង​ឈ្នះ​រង្វាន់​ទឹកប្រាក់​៥០​លាន​រៀល ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។
 
​អ្នក​ឃុំ​អំពិល ស្រុក​រមាសហែក​រូបនេះ​និយាយថា​៖ «​ខ្ញុំ​ស្រមៃ​ចង់បាន​ត្រាក់ទ័រ​១​គ្រឿង​នេះ​យូរហើយ តាំងពី​មានកូន​ដំបូង​ម្ល៉េះ ដោយសារ​ត្រាក់ទ័រ អាចជួយ​សម្រួលការ​ងា​រ​ស្រែចម្ការ​របស់ខ្ញុំ​បាន​ច្រើន​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​អាច​យកទៅ​ជួល​ធ្វើស្រែ​ឱ្យ​អ្នកស្រុក​ភូមិ បាន​ប្រាក់កម្រៃ​ផ្គត់ផ្គង់​គ្រួសារ​ជាប្រចាំ​ថ្ងៃ​ផងដែរ​។ ពេលនេះ​កូន​៣​នាក់​ទៅហើយ ទើបនឹង​ទិញ​បាន​ត្រាក់ទ័រ​១​គ្រឿង​នេះ ដាក់​នៅក្នុង​ផ្ទះ ហើយ​វា​លែង​ជា​សុបិន​ទៀតហើយ​»​។ 
 
​លោក​ឲ្យ​យោបល់​អ្នក​ដែលមាន​ក្តី​ស្រមៃ​ស្រដៀង​លោក គួរ​បន្ត​ក្ដី​ស្រមៃ​នេះ​ដោយ​អត់ធ្មត់ បើទោះជា​ជួប​ឧបសគ្គ​អ្វី​មករា​រាំង​ប៉ុណ្ណា​ក៏ដោយ ព្រោះ​ថ្ងៃមួយ​ពួកគេ​នឹង​ជួប​សំណាង​ដូច​លោក​មិន​ខាន​៕
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com