អត្ថបទពាណិជ្ជកម្ម
កូន​ខ្មែរ​មួយក្រុម​បង្កើត​កម្មវិធី​ហៅ​កង់​បី GoGo Taxi APP ដើម្បី​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​អតិថិជន​
31, Jan 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​កូន​ខ្មែរ​មួយក្រុម​ដែលមាន​ជំនាញ​ផ្សេងៗ​គ្នា បានសម្រេច​បង្កើត​កម្ម​វិធី​ហៅ​កង់​បី និង​តាក់ស៊ី តាម​ទូរ​សព្ទ​ដៃ ដែលមាន​ឈ្មោះថា GoGo Taxi Cambodia​។ លោក ទូច ពិសិដ្ឋ សមាជិក​ស្ថាបនិក GoGo Taxi Cambodia និង​ជា​អ្នកគ្រប់គ្រង​ទីផ្សារ​ផង បញ្ជាក់​ក់ថា មូលហេតុ​ច​ម្រ​ង​ដែល GoGo Taxi Cambodia ត្រូវបាន​បង្កើតឡើង ដោយសារតែ​សេចក្តីស្រឡាញ់ និង​ការចង់​ចូលរួមចំណែក​ធ្វើ​ឲ្យ​វិស័យ​ដឹកជញ្ជូន​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​។ ជា​ពិ សេស​នោះ គឺ​ផ្តល់​ជម្រើស​ធ្វើដំណើរ​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​។
 
​លោក ពិសិដ្ឋ បន្ត​ពន្យល់ថា  បច្ចុប្បន្ន​និន្នាការ​ផ្លាស់ប្តូរ​មធ្យោបាយ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ស្រទាប់​យុវវ័យ និង​ប​ជ្ឈិ​ម​វ័យ ឲ​មាន​កាន់តែច្រើន​។ ស្រប​ពេលដែល​បច្ចេកវិទ្យា​ក៏​រីកចម្រើន រីឯ​ចរាចរណ៍​នៅក្នុង​ទីក្រុង​កាន់តែ​កកស្ទះ ពីមួយថ្ងៃ ទៅមួយ​ថ្ងៃនោះ បាន​ក្លាយជា​មូលហេតុ ដែល​អ្នករស់នៅ​ទីក្រុង​ធុញទ្រាន់ និង​ហត់នឿយ​ក្នុងការ​បើកបរ​ដោយ​ខ្លួនឯង​។  


 
​អ្នកគ្រប់គ្រង​ទីផ្សារ​រូបនេះ សង្ឃឹមថា វត្តមាន​របស់ GoGo Taxi Cambodia នៅលើ​ទីផ្សារ​នៅក្នុង​ពេលនេះ នឹង​អាច​ចូលរួម​ធ្វើ​ឲ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នក​នៅក្នុង​ទីក្រុង​កាន់តែ​ប្រសើរ តាមរយៈ​ការផ្តល់ជូន​នូ​វជ​ម្រើ​រ​សេវាកម្ម​ហៅ​កង់​បី ឬ​តាក់ស៊ី ដ៏​ល្អ​បំផុត សម្រាប់​ពួកគាត់​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​របស់ខ្លួន បាន​ប្រកាន់យក​គោលការណ៍​ស្មោះត្រង់​ជាមួយ​អតិថិជន ដោយ​ផ្តល់​ការទូទាត់​ដ៏​ត្រឹមត្រូវ ងាយស្រួល និង​រហ័ស​ទាន់​ចិត្ត​។ ដោយឡែក ម្ចាស់​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី​ដែលជា​ដៃគូ ក៏មាន​វិជ្ជាជីវៈ​ក្នុង​ការផ្តល់សេវា​កម្មនេះ​ដែរ​។ លើសពីនេះ កម្មវិធី​ហៅ​កង់​បី និង​តាក់ស៊ី​មួយ​នេះ ងាយស្រួល​ជាង​គូប្រជែង​ដោយបាន​គ្របដណ្តប់​គ្រប់​ទីកន្លែង ហើយ​អ្នកបើកបរ​ដែលជា​ដៃគូ និង​អតិថិជន​ដែល​ប្រើប្រាស់ ទទួល​អត្ថប្រយោជន៍​គ្រប់​ពេលដែល​ប្រើប្រាស់​។​


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com