អត្ថបទពាណិជ្ជកម្ម
ឡូយ​ម្ល៉េះ​! ទិញ​ស្មា​ត​ហ្វូ​ន Galaxy A51&A71 ឈ្នះ​រង្វាន់​ដ៏​សន្ធឹកសន្ធាប់ និង​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ទស្សនា​ការប្រគំ​តន្ត្រី K-POP ដោយផ្ទាល់
31, Jan 2020 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០៖ ថា​ឡូយ​គឺ​ឡូយ​ហើយ​...! អ្វីដែល​អតិថិជន​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា បាន​មកដល់​កម្ពុជា​ហើយ គឺ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី របស់ Galaxy A ស៊េរី A51 និង A71 ដែល​អម​មក​ជាមួយនឹង​រូបរាង មុខមាត់ និង​ចំណុច​ពិសេស​ជាច្រើន​។ អ្វីដែល​កាន់តែ​អស្ចារ្យ​បន្ថែមទៀត​នោះ គឺ​រាល់​ការ​ជាវ​ម៉ូ​ឌែ​ល​ណាមួយ ក្នុងចំណោម​ម៉ូ​ឌែ​ល​ទាំងពីរ ចាប់ពី​ថ្ងៃទី​៣០ ខែមករា ដល់​ថ្ងៃទី ៥ ខែមេសា ឆ្នាំ​២០២០ អតិថិជន​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ និង​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ទស្សនា​ការប្រគំ​តន្ត្រី K-POP ដោយផ្ទាល់​ទៀតផង​។
 
​ការចាប់​រង្វាន់ នឹង​ធ្វើឡើង​រៀងរាល់​សប្តាហ៍​(​រយៈពេល ៥​សប្តាហ៍​) តាមរយៈ​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊​ក​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង​។ ហើយ​រង្វាន់​មាន​សរុប ចំនួន​៣០​រង្វាន់​។​
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រង្វាន់​ដែល​ក្រុមហ៊ុន​នឹង​ផ្តល់ជូន​ប្រចាំ​សប្តាហ៍​រួមមាន​៖ 
 
១.​ការ​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​កូរ៉េ ដើម្បី​ទស្សនា​ការប្រគំ​តន្ត្រី K-POP ដោយផ្ទាល់ ចំនួន​១​រង្វាន់ 
២.​បាស​បំពង​សំឡេង (Hoco Speaker ) ចំនួន​២​រង្វាន់​
៣.​ដប​ទឹក​រក្សា​សីតុណ្ហភាព​ដ៏​ស្រស់ស្អាត​( Vacuum Flash) ចំនួន​៣​រង្វាន់​
*​ខាងក្រោម​នេះ គឺជា​លក្ខខណ្ឌ​នៃ​ការចូលរួម​៖
1- សម្រាប់​អតិថិជន​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន Galaxy A51 ឬ A71 ដែល​នាំចូល​ស្របច្បាប់​សម្រាប់​ប្រទេស​កម្ពុជា ចាប់​ពីថ្ងៃ​ចាប់ផ្តើម​លក់ រហូតដល់​ថ្ងៃ ៥ មេសា ២០២០​។ 
2- អតិថិជន​តម្រូវ​ឱ្យបំពេញ ឈ្មោះ អាយុ លេខ​ទូរស័ព្ទ​ថ្ងៃខែ​ទិញ​ទូរស័ព្ទ និង​លេខ IMEI តាមរយៈ Link http://bit.ly/GalaxyABlackPinkPromo2020 ។ 
3- ពេល​ឈ្នះ​រង្វាន់​ត្រូវ​រក្សា ឬ​បង្ហាញ​ទូរស័ព្ទ​ដែល​បាន​ទិញ​នោះ ជាមួយនឹង​បណ្ណ​ធានា​។​
4- អ្នកឈ្នះ​រង្វាន់​ធំ ត្រូវមាន​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​។​
5- កញ្ចប់​នៃ​ការធ្វើដំណើរ​រួមមាន សំបុត្រ​យន្តហោះ​ទៅមក + ការ​ស្នាក់នៅ + ការធ្វើដំណើរ​ទៅ​កម្មវិធី + អាហារ​ជា​បន្ទុក​ចំណាយ​របស់​សាម​សុង​។​
6- អ្នកឈ្នះ​រង្វាន់​ធំ ក្នុងករណី​អ្នកឈ្នះ​នៅតាម​បណ្តា​ខេត្ត ថ្លៃ​ធ្វើដំណើរ​មក​ភ្នំពេញ​, ការ​ស្នាក់នៅ និង​អាហារ​ជា​បន្ទុក​ចំណាយ​ផ្ទាល់ខ្លួន​។​
7- រង្វាន់​ទាំងអស់ មិនអាច​ប្តូរ​ជា​សាច់ប្រាក់​បានទេ​។​
8- ក្រុមហ៊ុន នឹង​ទាក់ទង​ទៅកាន់​អ្នកឈ្នះ​រង្វាន់ ដើម្បី​រៀបចំ​បែបបទ​ធ្វើដំណើរ​។​
9- ការចាប់​រង្វាន់​នឹងមាន​ផ្សាយ​ផ្ទាល់ (LIVE) នៅលើ​ទំព័រ Samsung Facebook​។ 
10- រក្សា​សិទ្ធិ​ក្នុងការ​កែប្រែ​លក្ខខណ្ឌ​ចាប់ឆ្នោត ដោយ​ពុំ​បាច់​ជូនដំណឹង​ជាមុន​។​
11- លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។​
 
​ក្រៅពី​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​នេះ យើង​ងាក​មក​មើល​លក្ខណៈពិសេសៗ របស់ Samsung Galaxy A51 និង A71 ដែល​អតិថិជន​ភាគច្រើន​ចង់ដឹង​នោះ គឺ​ផ្តោតទៅលើ​៖ រូបរាង​, ទំហំ​, ប្រភេទ​កញ្ចក់​អេក្រង់​, ថ្ម​, គុណភាព​កាមេរ៉ា​, ទំហំ​ផ្ទុក​, និង​ជាពិសេស​នោះ គឺ​តម្លៃ​តែម្តង​! ត្រូវ​ទេ​? ដើម្បី​ស្រាយ​ចម្ងល់​ទាំងអស់នោះ ឥឡូវនេះ មក​មើ​លពី​ចំណុច​អស្ចារ្យ​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖ 
 
* Samsung Galaxy A71
 
- អេក្រង់​៖ 6.7” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
- កាមេរ៉ា​ក្រោយ 4 គ្រាប់​៖ 64 MP AF (F1.8), 12 MP (Ultra-Wide, F2.2), 5 MP (Macro) FF (F2.4), 5 MP FF (F2.2)
- កាមេរ៉ា​មុខ​៖ 32 MP FF (f2.)
- ទម្ងន់​៖ 179g 
- ខ្នាត​៖ (163.5 x 75.9 x 7.9 mm) 
- រ៉េ​ម​៖ 8GB 
- មេម៉ូរី​៖ 128 GB អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512 GB
- រន្ធ​ដាក់​ស៊ីម​៖ ដាក់​ស៊ីម​កាត​បាន 2
- ថាមពល​ថ្ម​៖ 4,500 mAh (25W Fast charging) 
- ប្រព័ន្ធ​ដំណើរការ​៖ Qualcomm SDM 730 (Dual 2.2 GHz + Hexa 1.8 GHz)
- បច្ចេកវិទ្យា​ដោះ​សោ​៖ ស្កេ​ន​ខ្ចៅដៃ​លើ​អេក្រង់​
- ពណ៌​៖ ខ្មៅ​, ប្រាក់​, ខៀវ​
- តម្លៃ​៖ $449 ដុល្លារ​!
* Samsung Galaxy A51
- អេក្រង់​៖ 6.5” FHD+ (1080 x 2400) Super AMOLED, Infinity-O Display
- កាមេរ៉ា​ក្រោយ 4 គ្រាប់​៖ 48 MP (Wide, f2.0), 12 MP (Ultra-Wide, f2.2), 5 MP (Macro, f2.4), 5 MP (Depth, f2.2)
- កាមេរ៉ា​មុខ​៖ 32 MP (f2.2)
- ទម្ងន់​៖ 172g 
- ខ្នាត​៖ (158.5 x 73.6 x 7.9 mm) 
- រ៉េ​ម​៖ 6GB 
- មេម៉ូរី​៖ 128 GB អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512 GB
- រន្ធ​ដាក់​ស៊ីម​៖ ដាក់​ស៊ីម​កាត​បាន 2
- ថាមពល​ថ្ម​៖ 4,000 mAh (15W Fast charging) 
- ប្រព័ន្ធ​ដំណើរការ​៖ Octa-core Exynos 9611 (Quad 2.3 GHz + Quad 1.7 GHz)
- បច្ចេកវិទ្យា​ដោះ​សោ​៖ ស្កេ​ន​ខ្ចៅដៃ​លើ​អេក្រង់​
- ពណ៌​៖ ស​, ខ្មៅ​, ខៀវ​, ផ្កាឈូក​
- តម្លៃ​៖ $349​ដុល្លារ​!
 
​ដូច្នេះ​សូម​ប្រញាប់​រួសរាន់​ឡើង​! ទទួលបាន​ទាំង​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​បំផុត ក្នុង​ក្តី​ស្រមៃ និង​បទពិសោធន៍​ចូលរួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​! សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ដោយ​ឥតគិតថ្លៃ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com