អត្ថបទពាណិជ្ជកម្ម
ចិត្តល្អ​មែន​អ្នក​បាត់ដំបង​! រង្វាន់​៥០​លាន​រៀល​ពី​ភេសជ្ជៈ WURKZ នឹង​យក​ទឹកប្រាក់​ខ្លះ ទិញ​ម៉ាស់​ចែក​អ្នកដំណើរ​តាមផ្លូវ ដើម្បី​ការពារ​វីរុស​កូ​រ៉ូ​ណា​
01, Feb 2020 , 1:28 pm        
រូបភាព
ដោយ: ថ្មីៗ
​បាត់ដំបង​៖ ពិតជា​គួរ​ឲ្យ​សរសើរ​មែន​នូវ​សន្ដាន​ចិត្ត​ដ៏​ស្រស់ថ្លា​របស់លោក ឆែម ចន្ថា វ័យ​៣៨​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ដែល​បានឈ្នះ​រង្វាន់​ទឹកប្រាក់​៥០​លាន​រៀល​ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ  ដែល​សុខចិត្ត​យកប្រាក់​រង្វាន់​ខ្លះ​ទិញ​ម៉ាស់ ដើម្បី​ចែកជូន​អ្នកធ្វើដំណើរ​តាមផ្លូវ សម្រាប់​ការពារ​ខ្លួន​ពី​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី កូ​រ៉​ណា​។ 
 
​អាជីវករ​លក់​ម៉ូតូ​នៅ​ស្រុក​មោងឫស្សី​រូបនេះ បាន​រៀបរាប់​ពេល​មក​បើក​រង្វាន់​ដោយផ្ទាល់​ថា​៖ «​ខ្ញុំ​គិតថា វា​ពិតជា​បុណ្យ​កុសល ភ័ព្វសំណាង​ខ្លាំងណាស់​សម្រាប់​ខ្ញុំ ដែល​ឈ្នះ​រង្វាន់​៥០​លាន​រៀល​នេះ ព្រោះ​ខ្ញុំ​បាន​គ្រវែង​ក្រវិល​កំប៉ុង​ចោល​ទៅហើយ ពេល​គាស់​រួច ដោយ​មិន​បានគិត​ឆែក​មើល​រង្វាន់​សោះឡើយ​។ តែ​ដូច​មាន​គេ​ដង្ហោយហៅ ឲ្យ​រើស​ក្រវិល​កំប៉ុង​នោះមក​មើល មានអី​ក៏​ស្រែក​ហ៊ោ​ផ្អើល​ភូមិ​ពេល​ឃើញ​លេខ​៥០​លាន​រៀល​លើ​ក្រវិល​កំប៉ុង​នោះ​។ សូម្បីតែ​ប្រពន្ធ និង​កូន​របស់ខ្ញុំ ក៏​សឹងតែ​មិន​ជឿ​ដែរ​»​។  
 
​លោក​បន្តទៀតថា​៖ «​ទឹកប្រាក់​៥០​លាន​រៀល​នេះ ខ្ញុំ​នឹង​យក​ខ្លះ​ទិញ​ម៉ាស់ ធ្វើ​ទាន​ចែកជូន​ពលរដ្ឋ​តាមផ្លូវ​ខេត្តបាត់ដំបង ដើម្បី​ការពារ​ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​ទើបតែ​ផ្ទុះឡើង​ថ្មីៗ​។ ចំណែក​ខ្លះទៀត​នឹងធ្វើ​បុណ្យចម្រើនព្រះជន្ម​ឲ្យ​អ្នកមានគុណ​ទាំងពីរ និង​ពង្រីក​មុខរបរ​សព្វថ្ងៃ​បន្ថែម​ផងដែរ​»៕ 

© រក្សាសិទ្ធិដោយ thmeythmey.com