អត្ថបទពាណិជ្ជកម្ម
ថ្មី​! ប្លែក​! លើ​ម៉ូត​អាវ​កីឡា​ពី​ហាង​អាយ​ស្ព​ត​
02, Feb 2020 , 2:33 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្វី​កាន់តែ​ពិសេស កាន់តែ​ឡូយ​សម្រាប់​កីឡាករ និង​អ្នក​ចូលចិត្ត​លែង​កីឡា​យកទៅ​ពាក់ ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុងការ​ប្រកួត ការហ្វឹកហាត់ និង​ហាត់​កីឡា​ទាំង​លក្ខណៈ​អាជីព ពាក់កណ្តាល​អាជីព និង​កីឡាករ​ធម្មតា​។​
 
​ហាង​អាយ​ស្ព​ត​បង្កើត​ម៉ូត​អាវ​ផ្លាកសញ្ញា​ក្នុងស្រុក​ដែលមាន​ឈ្មោះថា “​ខ​”  ដែល​តំណាងឱ្យ​អត្តសញ្ញាណ​ខ្មែរ ដែលមាន​វប្បធម៌ និង​អរិយធម៌​ខ្ពង់ខ្ពស់​តាំងពី​អតីតកាល​កន្លងមក​។ ក្រៅពី​ម៉ូត​អាវ​អក្សរ “​ខ​” ហាង​អាយ​ស្ព​តក​នាំចូល​ផ្តាច់​មុន​នូវ​ម៉ាក​សញ្ញា រី​គី “RIKI” ពី​រោងចក្រ​ផ្ទាល់​។ គុណភាព​សាច់​ក្រណាត់ បច្ចេកទេស​ដេរ និង​ការ​វេច​ខ្ចប់​គឺ​ទទួលយកបាន និង​ទទួលស្គាល់​ជាទូទៅ​ពី​មជ្ឈដ្ឋាន​អ្នកលេង​បាល់ទាត់ និង​កីឡាករ ក៏ដូចជា​អ្នក​ហាត់ប្រាណ​ទូទៅ​ទាំងប្រុស ស្រី​។​
 
 
 
​ការផ្គត់ផ្គង់​នូវ​ឈុត​កីឡា និង​សម្ភារ​កីឡា​ទាំងនេះ​គឺ ដើម្បី​បំពេញ​នូវ​តម្រូវការ​ដល់​បង​ប្អូន​អ្នក​ចូលចិត្ត​លេង​កីឡា ឱ្យ​កាន់​តែមាន​ជម្រើស​ច្រើន​ម៉ូត ច្រើន​ពណ៌ ច្រើន​ទំហំ និង​មាន​ស្តុក​គ្រប់គ្រាន់​ដើម្បី​ធានា​ឱ្យបាន​នូវ​ការប្រកួត​រលូន​។ អ្នកទិញ​យកទៅលក់​ប​ន្ត​ក៏មាន​ភាពងាយស្រួល ក្នុង​ការលក់​ទៅឱ្យ​អតិថិជន​របស់ខ្លួន សម្រាប់​ធ្វើជា​ក្រុម ដាក់ឈ្មោះ​លេខ ប៉ាក់​ឡូហ្គោ​ក្រុម និង​ស្ថាប័ន​រៀងៗ​ខ្លួន​។​
 
​សម្រាប់​ខែកុម្ភៈ និង​មីនា​ខាងមុខនេះ ហាង​យើងខ្ញុំ​សូម​ណែនាំ​នូវ​ម៉ូត​អាវ​ជាច្រើន​បន្ថែមទៀត ដែល​សុទ្ធតែ​កំពុង​ពេញនិយម​សម្រាប់​យុវវ័យ​នាពេល​បច្ចុប្បន្ន​។ ការផលិត​គឺមាន​ទាំង​អា​វក​បើក ក​តាំង ក​មូល និង​ចាប់ពី ៥ ពណ៌​ឡើងទៅ​។ លោកអ្នក​អាច​មើល​ដូច​រូប​ក្នុង​អត្ថបទ​ស្រាប់ៗ ងាយស្រួល​សម្រាប់​ការជ្រើសរើស និង​ណែនាំ​ទៅដល់​កូន​ក្រុមកីឡា​របស់ខ្លួន​។​
 
 
 
​រាល់​ការ​កម្មង់​របស់​អតិថិជន សុទ្ធតែ​អាច​បន្ថែម​បាន​នៅពេល​ក្រោយ អាស្រ័យ​ទៅតាម​ម៉ូត និង​ពណ៌ ហើយ​ហាង​ផ្តល់នូវ​ការ​រចនា​ម៉ូត​ដោយ​ឥតគិតថ្លៃ​សម្រាប់​រាល់​អតិថិជន​ដែល​ចង់​ច្នៃ​ម៉ូត​សម្រាប់​ស្ថាប័ន ក្រុមហ៊ុន​ឬ​សាលារៀន​ផ្ទាល់ខ្លួន ទាំង​ឯកជន និង​រដ្ឋ​។​
 
​ក្រៅពីនេះ មាន​បោះ​ដុំ សម្ភារ​កីឡា បរិក្ខារ​ផ្សេងៗ​
 
- បោះ​ដុំ​លើ ស្រោមដៃ ស្រោមជើង ខ្មង​ជើង ស្បែកជើង កាបូប​ស្បែកជើង និង​ទំនិញ ស្កុ​តរុំ​ដៃ ជើង សា​ណួ​ជង្គង់ កែងដៃ កញ្ចែ កា​ពី​ទែន ស្រោមដៃ​ការពារ​កំដៅថ្ងៃ មួក​ការពារ​ក្បាល និង ស្ទីក​ឃ័​របោះ​ពុម្ព​។​
- មាន​លក់​ពានរង្វាន់ ស្ប្រា​យ​បាញ់​របួស សំណាញ់​បាល់ ស្នប់ ក្តារ​ក្បួន ក្លូ និង​សាជី​ហាត់​បាល់ បាល់ អាវ​អ្នកចាំទី ខោ អាវ ហ្គេ​ន និង​ទទួល​ធ្វើ​ទង់​តំណាង​ប្រកួត អាវ​អ​ជ្ញា​កណ្តាល ជាដើម​។​
 
​បន្ថែម​ពីនេះ ហាង​អាយ​ស្ព​ត​មាន​សេវាកម្ម​សម្រាប់​ទទួល​អ៊ុត​ស្ទីក​ឃឺ បោះពុម្ព ឈ្មោះ លេខ ប៉ាក់​ឡូហ្គោ (​លើ​អាវ & ស្បែកជើង​) Sponsor និង​កម្មង់​កាត់ដេរ​ខោអាវ​។​
 
 
 
​លោកអ្នក​អាចទាក់ទង​ខាង​បោះ​ដុំ តាម​ទីតាំង​បោះ​ដុំ​នៅ ផ្ទះ​លេខ 21A ផ្លូវ 330 សង្កាត់​បឹង​កេងកង 3 ខណ្ឌ​បឹង​កេងកង ជិត​ផ្សារ​បន្លែ​អូ​ឡាំ​ពិ​ច ឬ ទាក់ទង​ទូរស័ព្ទ​លេខ Tel/Line ID: 010-669 963 / 077-376–322 / 088-939-0221. Facebook: isportwholesale, www.isportcambodia.com
 
​ហាង​លក់រាយ ទីតាំង : ផ្ទះ​លេខ 461Eo ផ្លូវ​កម្ពុជា​ក្រោម (St.128), សង្កាត់​ផ្សារ​ដេប៉ូ ៣ (​ឈាង​សណ្ឋាគារ ប្រេ​ស៊ី​ដង់​) ខណ្ឌទួលគោក ភ្នំពេញ ឬ ទាក់ទង​តាម Line ID: 011555622, Tel: 011/081-555-622. Facebook: Isport Cambodia shop
 
​ហាង​កីឡា​អាយ​ស្ព​ត ដៃគូ​សុខភាព​លោកអ្នក​



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com