អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន vivo នាំ​ម្ចាស់​ហាង​ទូរស័ព្ទ ១០០ នាក់​ទៅ​ទស្សនា​កិច្ច​ប្រទេស​ជប៉ុន ១ សប្ដាហ៍​
02, Feb 2020 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ទូរស័ព្ទដៃ vivo មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ឈានមុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក្រុមហ៊ុន​ឈានមុខ​គេ​នេះ ក៏​ជា​ក្រុមហ៊ុន​ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​ជានិច្ច ពិសេស​បង្កើត​កម្មវិធី​លើកទឹកចិត្ត​យ៉ាង​អស្ចារ្យ​ដល់ដៃ​គូ​ពាណិជ្ជកម្ម​ដែលមាន​សកម្ម​ភាពលេច​ធ្លោ​នៅលើ​ទីផ្សារ​កម្ពុជា​។​
 
​ជាក់ស្តែង​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ vivo បានរៀបចំ​ដំណើរ​កម្សាន្ត​បែប​គ្រួសារ​ដល់​ម្ចាស់​ហាង​ចំនួន​១០០​នាក់ និង​គ្រួសារ​របស់​ពួកគាត់ ទៅ​ទស្សនា​លំហែកាយ​នៅ​ប្រទេស​ឋានសួគ៌ គឺ​ប្រទេស​ជប៉ុន​។​
 
​ដំណើរ​កម្សាន្ត​នេះ​ចាប់ផ្ដើម​នៅ​ថ្ងៃទី ០៨ មករា ដោយ​ចាប់ផ្ដើម​ពី​ប្រទេស​កម្ពុជា និង​ចេញទៅ​ប្ដូរ​ជើងយន្តហោះ​នៅ​ទីក្រុង​ហុងកុង មុននឹង​បន្តដំណើរ​ផ្ទាល់​ពី​ហុងកុង ទៅ​ទីក្រុង​តូ​ក្យូ រាជធានី​ប្រទេស​ជប៉ុន​។​
 
​ដំណើរ​កម្សាន្ត​ដ៏​ពិសេស​នេះ​ចាប់ផ្តើម​ពី​ការ​ទៅលេង​កម្សាន្ត​នៅ​ចម្ការ​ស្ត្រ​ប៊ើ​រី និង​ទំពាំងបាយជូរ រួច​បន្តទៅ​ជិះទូក​លេង​កម្សាន្ត​នៅ​បឹង “​អា​ស៊ិ​” (Ashi) និង​ទស្សនា​បឹង “​អូ​ឈី​ណូ​ហា​កាយ​” ដែលជា​បឹង​រលាយ​ពី​ភ្នំ​ទឹកកក “​ហ្វូ​ជី​” មុននឹង​បន្តទៅ​សាកល្បង​ស្លៀក​សម្លៀកបំពាក់​បែប​ប្រពៃណី​ជប៉ុន និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ក្ដាម​យក្ស​ដ៏​ឈ្ងុយឆ្ងាញ់ ហើយ​សម្រាក​បន្ធូរ​អារ​ម្មណ៍​ដោយ​ការ​ត្រាំ​ទឹករ៉ែ​ធម្មជាតិ​នៅ​សណ្ឋាគារ​ដែល​ប្រតិភូ​យើង​ស្នាក់នៅ​ជុំគ្នា​។​
 
​ថ្ងៃស្អែក​បន្ទាប់ ប្រតិភូ vivo បាន​បន្តដំនើរ ដោយ​ចាប់ផ្ដើម​ពី​ការ​ទស្សនា​ព្រៃ​ឫស្សី Kamakura Baoguo រួច​ទៅ​ទស្សនា​វិហារ​បុរាណ​ជប៉ុន​ដ៏​ល្បីល្បាញ ឧទ្យាន “​យូ​កូ​ហា​ម៉ា​សាន់​ស៊ី​” ពិភព​បាតសមុទ្រ Sumida Aquarium ជិះ​កប៉ាល់​គយគន់​ទេសភាព​ទីក្រុង​តូ​ក្យូ Tokyo Bay Cruise មុននឹង​បញ្ចប់​ដោយ​ការ​ទទួលទាន​អាហារ​រាត្រីសមោសរ Gala Dinner ជុំគ្នា ។​
 
​ក្រុមហ៊ុន vivo មាន​សេចក្ដីសោមនស្ស​ដែល​បាន​ធ្វើជា​ដៃគូ​សហការ​ដ៏​ល្អ ជាមួយ​ម្ចាស់​ហាង​នានា ដើម្បី​ផ្ដល់នូវ​ទូរ​សព្ទ​ដៃ ដែលមាន​តម្លៃ​សមរម្យ ហើយ​បើ​ធៀប​នឹង​ទូរ​សព្ទ​ដទៃ​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល ស្មា​ត​ហ្វូ​ន vivo ពិត​ជាមាន​សមត្ថភាព​ខ្ពស់ មានការ​រចនា​ប្លែក​ស្អាត បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន និង​សំបូរបែប​សម្រាប់​មនុស្ស​សម័យថ្មី​។​




















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com