អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌល​បាត់ដំបង​ជម្រុះ​សល់​៣២​ក្រុម​
03, Feb 2020 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តបាត់ដំបង​៖ ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020  មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤ បាន​ដំណើរ​ការប្រកួត​អស់​ពេល​២​ថ្ងៃ គឺ​ចាប់ពី​ព្រឹក​ថ្ងៃទី​៣១ ខែមករា ដល់​ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ​នេះ​។ រយៈពេល​២​ថ្ងៃនេះ​មាន ក្រុម​បាល់​ទាល់​ចំនួន ៩២​ក្រុម បាន​ធ្លាក់​ចេញពី​ការប្រកួត ហើយ​នៅសល់តែ​៣២​ក្រុម​ប៉ុណ្ណោះ ដែល​បាន​ឡើងទៅ​ប្រកួត​បន្ត ឆ្ពោះទៅ​ដណ្តើម​ដំណែង​ជើងឯក ប្រចាំ​មណ្ឌល​បាត់ដំបង​។​
 
​លោក ទុយ វិច្ឆិកា ប្រធាន​បច្ចេកទេស ដឹកនាំ​ព្រឹត្តិការណ៍ Tiger Street Football 2020 បាន​បញ្ជាក់ថា ៣២​ក្រុម​ដែល​នៅសល់​នេះ គឺ​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង ហើយ​នៅ​ថ្ងៃ ទី​២ ខែកុម្ភៈ ពួកគេ​បាន​បន្ត​ការប្រកួត​ទៀត ដើម្បី​ជម្រុះ​យក​១៦​ក្រុម និង​ជម្រុះ​ជា​បន្ត​បន្ទាប់ពី​១៦​ក្រុម​ចុងក្រោយ ជម្រុះ​យក​៨​ក្រុម​។ ៨​ក្រុម ជម្រុះ​យក​៤​ក្រុម ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ បើតាម លោក ទុយ វិច្ឆិកា អ្នកឈ្នះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទាំង​៤​ក្រុម នឹងត្រូវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ។ ឯ​ក្រុម​ដែល​ប្រកួត​ចាញ់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ត្រូវ​ប៉ះគ្នា ដណ្តើម​ចំណាត់​លេខ​៣ និង​៤​។ 


 
​សម្រាប់​ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤ និង​ជ្រើស​យកតែ​១០​ក្រុម​ប៉ុណ្ណោះ ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០​កុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា​។ បន្ទាប់ពី​បញ្ចប់​មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤​នេះ មណ្ឌល​ទី​៥ គឺជា​មណ្ឌល​កំពង់ចាម ដែលមាន​៦​ខេត្ត​ចូលរួម គឺ​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យ​នៅ​មណ្ឌល ខេត្តកំពង់ចាម ប្រកួត ថ្ងៃទី​៨ ដល់ ទី​៩ ខែកុម្ភៈ ខាងមុខនេះ​។ 
 
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពី​មណ្ឌល​ទី​៥ មណ្ឌល​កំពង់ចាម និង​បន្តទៅ​មណ្ឌល​ទី​៦ មណ្ឌល​ខេត្តកំពត ដែលមាន​៤​ខេត្ត​ចូលរួម គឺ​ព្រះសីហនុ កែប កោះកុង និង​កំពត​ម្ចាស់ផ្ទះ ដំណើរការ​ប្រកួត​នៅ​ថ្ងៃទី​១៥ ដល់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០៕
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ 












 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com