អត្ថបទពាណិជ្ជកម្ម
SCG ប្រកាស​លទ្ធផល​ប្រតិបត្តិការ​ឆ្នាំ​២០១៩ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២០ ដោយ​ផ្ដោតលើ​ការអភិវឌ្ឍ​ធុរកិច្ច និង​មនុស្ស ដើម្បី​បម្រើ​តម្រូវការ​អតិថិជន​
03, Feb 2020 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​បាងកក - ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ - ក្រុមហ៊ុន អេស​ស៊ីជី (SCG) បានប្រកាស​លទ្ធផល​ប្រតិបត្តិការ​ប្រចាំឆ្នាំ​២០១៩ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ធុរកិច្ច ដើម្បី​ជម្នះ​ការរំខាន​នានា ដែល​បង្កឡើង​ដោយ​កត្តា​ខាងក្រៅ​នៅ​ឆ្នាំ​២០២០ ជាមួយនឹង​កា​រព​ន្លឿ​ន​ការអភិវឌ្ឍ និង​ពង្រឹង​កត្តា​ខាងក្នុង​។ ក្រុមហ៊ុន​គ្រោង​កែប្រែ​ធុរកិច្ច​ស្នូល​ចំនួន ៣ និង​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ផ្លាស់ប្ដូរ​ប្រកបដោយ​ប្រសិទ្ធភាព ពី​ភាពជា​អ្នក​ផលិត ក្លាយទៅជា​អ្នកផ្ដល់​ដំណោះស្រាយ និង​សេវាកម្ម ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​អតិថិជន នៅ​ទូទាំង​តំបន់​អាស៊ាន និង​រក្សា​កំណើន​ធុរកិច្ច​ប្រកបដោយ​ចីរភាព​។
 
​លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក​ប្រតិបត្តិ របស់ SCG បានប្រកាស​ឲ្យ​ដឹង​អំពី​លទ្ធផល​ប្រតិបត្តិការ មិនទាន់​ធ្វើ​សវនកម្ម​សម្រាប់​ឆ្នាំសារពើពន្ធ ២០១៩ របស់​ក្រុមហ៊ុន ដោយ​បង្ហាញ​ពី​ការថយចុះ​ចំណូល​ពី​ការលក់ ៨% ធៀប​នឹង​ឆ្នាំ​២០១៨ ពោលគឺ​ចំណូល​ធ្លាក់ចុះ​នៅត្រឹម ៥៦.៨៨០​ប៊ី​លាន​រៀល (១៤.១០៦​លាន​ដុល្លារ​អាមេរិក​) ។ បើតាម​លោក Roongrote Rangsiyopash ការថយចុះ​នេះ គឺ​បណ្ដាលមកពី​ការធ្លាក់ចុះ នៃ​តម្លៃ​ផលិតផល​គីមី​។ ប្រសិនបើ​មិនទាន់​គិតការ​ទូទាត់​ចំណាយ លើ​ប្រាក់​បំណាច់​ផ្សេងៗ SCG រកបាន​ប្រាក់ចំណេញ ៤.៤២២ ប៊ី​លាន​រៀល (១.០៩៧​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ឆ្នាំ​២០១៩ ដោយ​ប្រាក់ចំណេញ​នេះ​ធ្លាក់ចុះ ២៤% បើ​ធៀប​នឹង​ប្រាក់ចំណេញ​សម្រាប់​ឆ្នាំ​២០១៨​។ បើ​ផាត់ទាត់​ការចំណាយ​លើ​ប្រាក់​បំណាច់​ផ្សេងៗ ដែលមាន​ចំនួន ២៦២ ប៊ី​លាន​រៀល (៦៤​លាន​ដុល្លារ​អាមេរិក​) ប្រាក់ចំណេញ​របស់ SCG សម្រាប់​ឆ្នាំ​២០១៩ នៅសល់​ត្រឹម ៤.១៥៨​ប៊ី​លាន​រៀល (១.០៣១​លាន​ដុល្លារ​អាមេរិក​) គឺ​ធ្លាក់ចុះ ២៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ហើយ​ការធ្លាក់ចុះ​នេះ គឺ​បណ្ដាលមកពី​ចំណូល​ពី​ការលក់​ផលិតផល​គីមី​ធ្លាក់ចុះ​ដែរ ។ 
 
​នៅក្នុង​ឆ្នាំ​២០១៩ ចំណូល​របស់ SCG ពី​ការលក់​ផលិតផល និង​សេវាកម្ម ដែលមាន​តម្លៃបន្ថែម​ខ្ពស់ សម្រេចបាន ២៣.២៧០​ប៊ី​លាន​រៀល (៥.៧៧១​លាន​ដុល្លារ​អាមេរិក​) ដោយ​ថមថយ​ចុះ ៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ និង​មាន​ចំនួន​ស្មើនឹង ៤១% នៃ​ចំណូល​សរុប​ពី​ការលក់​។ ការចំណាយ​ទៅលើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​នវានុវត្តន៍ មាន​ចំនួន​សរុប ៧៣៥​ប៊ី​លាន​រៀល (១៨២​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ១% នៃ​ចំណូល​សរុប​ពី​ការលក់ ។ 
 
​ចំណូល​ពី​ការលក់​របស់ SCG សម្រាប់​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៩ បាន​ធ្លាក់ចុះ ៤% បើ​ធៀប​នឹង​ត្រីមាស​ទី​៣ គឺ​សម្រេចបាន​ចំនួន ១៤.៣៤៨​ប៊ី​លាន​រៀល (៣.៥០៧​លាន​ដុល្លារ​អាមេរិក​) ដែល​ការធ្លាក់ចុះ​នេះ គឺ​បណ្ដាលមកពី​តម្លៃ​ផលិតផល​គីមី និង​ក្រដាស​វេច​ខ្ចប់​ធ្លាក់ចុះ​។ បើ​ធៀប​នឹង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៨​វិញ ចំណូល​ពី​ការលក់​នៃ​ត្រីមាស​ទី​៤​ឆ្នាំ​២០១៩ ធ្លាក់ចុះ​ដល់​ទៅ ៩% ដោយសារ​តម្លៃ​ផលិតផល​គីមី​ធ្លាក់ចុះ​។ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ បាន​កើនឡើង ១៥% បើ​ធៀប​នឹង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​ដដែល ដោយ​សម្រេចបាន​ចំនួន ៩៦០​ប៊ី​លាន​រៀល (២២៩​លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង​នេះ គឺ​ដោយសារ​វិភាគទាន​ភាគ​លាភ​តាម​រដូវ​កាលពី​ធុរកិច្ច​វិនិយោគ ប៉ុន្តែ​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​៤​ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ប្រាក់ចំណេញ​នៃ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ បាន​ធ្លាក់ចុះ ៣២% ដោយសារតែ​ការធ្លាក់ចុះ​នៃ​អាជីវកម្ម​គីមី ជុំវិញ​ការព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​លឿន​នៃ​ទីផ្សារ ដែល​បណ្ដាល​ឲ្យ​ប្រាក់ចំណេញ​ថយចុះ​។ នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩​នេះដែរ មានការ​ខាតបង់​សារពើ​ភណ្ឌ ចំនួន ១៤៣​ប៊ី​លាន​រៀល (៣៥​លាន​ដុល្លារ​អាមេរិក​) ។​


 
​ក្រៅពីនេះ ចំណូល​របស់ SCG ពី​ធុរកិច្ច​នៅ​ខាងក្រៅ​ប្រទេស​ថៃ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការលក់​
​នាំ​ចេញពី​ប្រទេស​ថៃ នៅក្នុង​ឆ្នាំ​២០១៩ សម្រេចបាន ២៣.៣៧៧​ប៊ី​លាន​រៀល (៥.៧៩៧​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៤១% នៃ​ចំណូល​សរុប​ពី​ការលក់ ដែល​ចំនួន​នេះ​បង្ហាញ​ពី​ការធ្លាក់ចុះ ១២% បើ​ធៀប​ជាមួយនឹង​ឆ្នាំ​២០១៨, ហើយ​ក្នុង​ចំនួន​ទឹកប្រាក់​នេះ ចំណូល​ពី​ការលក់​នាំ​ចេញពី​ប្រទេស​ថៃ សម្រេចបាន ១៣.២៦៦​ប៊ី​លាន​រៀល (៣.២៩០​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ២៣% នៃ​ចំណូល​សរុប​ពី​ការលក់ ធ្លាក់ចុះ ២២% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ។ 
 
SCG នៅក្នុង​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​)
 
​សម្រាប់​ប្រតិបត្តិការ​នៅក្នុង​អាស៊ាន​របស់ SCG (​ដោយ​ដក​ប្រទេស​ថៃ​ចេញ​) ចំណូល​ពី​ការលក់​នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ គឺ​នៅ​ទ្រឹង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ពោលគឺ​សម្រេចបាន​ទឹកប្រាក់ ៤.០៩០​ប៊ី​លាន​រៀល (១.០០៦​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ២៧% នៃ​ចំណូល​សរុប​ពី​ការលក់​របស់ SCG​។ តួលេខ​នេះ​រួមបញ្ចូល​ទាំង​ការលក់​ពី​ប្រតិបត្តិការ​ក្នុងស្រុក​នៅក្នុង​ទីផ្សារ​អាស៊ាន​នីមួយៗ​ផង និង​ពី​ការនាំ​ចូល​ពី​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ថៃ ផង ។ 
 
​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩ ទ្រព្យ​សរុប​របស់ SCG មាន​ចំនួន ៨៥.៧៧៥​ប៊ី​លាន​រៀល (២១.០៧៣​លាន​ដុល្លារ​អាមេរិក​) ខណៈដែល​ទ្រព្យ​សរុប​របស់ SCG នៅ​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) មាន​ចំនួន ៣០.៧៩៤​ប៊ី​លាន​រៀល (៧.៥៨៤​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៣៦% នៃ​ទ្រព្យ​បូកសរុប​រួមទាំង​អស់​របស់ SCG​។ 
 
​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ចំណូល​ពី​ការលក់​សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩ របស់ SCG សម្រេចបាន ៤៦៤​ប៊ី​លាន​រៀល (១១៤​លាន​ដុល្លារ​អាមេរិក​), កើនឡើង ១៧% បើ​ធៀប​នឹង​ត្រីមាស​ទី​៤​ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ដែល​កំណើន​នេះ​ជំរុញ​ដោយ​អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សាងសង់ ។ ចំណូល​ពី​ការលក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា សម្រាប់​ឆ្នាំ​២០១៩, SCG សម្រេចបាន ១.៨២៩​ប៊ី​លាន​រៀល (៤៥១​លាន​ដុល្លារ​អាមេរិក​)​។ 
 
​សេដ្ឋកិច្ចកម្ពុជា​នៅតែ​សម្រេចបាន​កំណើន​ដ៏​រឹងមាំ​ជា​បន្ត នៅក្នុង​អំឡុងពេល​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០១៩ ។ វិស័យ​សំណង់​នៅតែមាន​សុខភាព​ល្អ ដោយសារ​ការវិនិយោគ​សាធារណៈ ទៅលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពី​រដ្ឋាភិបាល និង​ការបន្ត​ហូរ​ចូល​នូវ​វិនិយោគទុន​នៅក្នុង​វិស័យ​សំណង់ ជាពិសេស វិនិយោគទុន​មកពី​ប្រទេស​ចិន នៅតាម​បណ្ដា​ទីក្រុង​កាស៊ីណូ​ថ្មីៗ នៅតាម​តំបន់​ព្រំដែន​កម្ពុជា​។ 
 
SCG បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅក្នុង​កម្មវិធី​«​បណ្ដុះបណ្ដាល​ជំនាញ អេស​ស៊ីជី​» ដែល​សំដៅ​ដើម្បី​លើកកម្ពស់​ជំនាញ​របស់​មេជាង​សំណង់ នៅក្នុង​វិស័យ​សាងសង់ ជា​លើក​ទី​ពីរ នៅ​ឆ្នាំ​២០១៩​នេះ ដោយបាន​បណ្ដុះបណ្ដាល​មេជាង​សំណង់​នៅក្នុង​ស្រុក ជាង ៤០០​នាក់ មកពី​តាម​បណ្ដា​ខេត្ត​នានា នៅក្នុង​ប្រទេស​កម្ពុជា ។ 
 
​ក្រៅពីនេះ SCG បានរៀបចំ​ការប្រកួត​ប្រជែង​ជំនាញ​ប្រចាំឆ្នាំ សម្រាប់​៣​មុខជំនាញ​សំខាន់ៗ ដូចជា ជំនាញ​បូក ជំនាញ​ប្រក់​ដំបូល និង​ជំនាញ​ដំឡើង​ស្មា​តបត​/​ស្មា​ត​វូត កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ជ័យលាភី ពី​ការប្រកួតប្រជែង​នេះ នឹង​ទទួលបាន​ការឧបត្ថម្ភ​សម្រាប់​ទស្សនកិច្ច​សិក្សា​ស្វែងយល់ អំពី​នវានុវត្តន៍​ចុងក្រោយ​បំផុត​នៅក្នុង​វិស័យ​សំណង់ នៅតាម​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប​ច្ចេកទេស​នានា​របស់ SCG នៅក្នុង​ប្រទេស​ថៃ ដែល​នឹង​ធ្វើឡើង​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខនេះ​។ គំនិត​ផ្ដួចផ្ដើម​ទាំងនេះ នឹង​ជួយ​មេជាង​សំណង់ ឲ្យ​ទទួលបាន​ចំណូល​កើនឡើង ខណៈដែល​ម្ចាស់​លំនៅដ្ឋាន ក៏ដូចជា​ម្ចាស់​គម្រោង​សាងសង់ ក៏​នឹង​ទទួលបាន​សំណង់​ដែលមាន​ស្តង់ដារ​ខ្ពស់ និង​គុណភាព​នៃ​ការរស់នៅ​ប្រសើរ​ជាង​មុន សម្រាប់​ប្រជាជន​កម្ពុជា​។ 
 
​លោក Roongrote បាន​មានប្រសាសន៍ថា​៖«​ការប្រែប្រួល​ឡើង​ចុះ ដែល​ជំរុញ​ដោយ​កត្តា​ខាងក្រៅ​ដែល​គេ​មិនអាច​គ្រប់គ្រង​បាន បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់ ទៅលើ​ក្រុមហ៊ុន​នានា​នៅ​ទូទាំង​ពិភពលោក ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​។ ជា​លទ្ធផល នៅ​ឆ្នាំ​២០២០​នេះ SCG ចាំបាច់​ត្រូវតែ​បង្កើត​យុទ្ធសាស្ត្រ​អាជីវកម្ម​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជម្នះ​លើ​ការរំខាន​ទាំងនេះ ជាបន្ទាន់ និង​ដើម្បី​រក្សា​កំណើន​អាជីវកម្ម​ប្រកបដោយ​ចីរភាព​។ ជាមួយនឹង​ផែនការអភិវឌ្ឍន៍​អាជីវកម្ម អាជីវកម្ម​ស្នូល​ចំនួន ៣ នឹង​វិ​វ​ឌ្ឍ​ខ្លួន​ពី​ភាពជា​អ្នក​ផលិត ទៅជា​អ្នកផ្ដល់​ដំណោះស្រាយ និង​សេវាកម្ម ដែល​ឆ្លើយតប​ពិតប្រាកដ និង​គ្រប់​ជ្រុងជ្រោយ​ទៅតាម​តម្រូវការ ដែលមាន​ភាព​ចម្រុះ និង​ប្រែប្រួល​ឥតឈប់ឈរ​រប​ស់​អតិថិជន ព្រមទាំង​បង្កើត​នូវ​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​អាជីវកម្ម​។ ការអភិវឌ្ឍ​ធនធានមនុស្ស ក៏​ជា​កម្លាំង​ដ៏​សំខាន់​មួយ​ផងដែរ ក្នុងការ​ជំរុញ​ការផ្លាស់ប្ដូរ​នេះ​។ SCG នឹង​ខិតខំ​បំពាក់បំប៉ន​ធនធានមនុស្ស​របស់​យើង ជាមួយនឹង​ជំនាញ​សំខាន់ៗ ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​យល់ដឹង និង​ចាប់បាន​ទីផ្សារ​នៅក្នុង​ទូទាំង​តំបន់ រួមជាមួយ​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ឆ្លើយតបបាន​រហ័ស ទៅតាម​បរិយាកាស​ប្រកួតប្រជែង និង​បំពេញ​សេចក្ដីត្រូវការ​ទាំងនោះ ឲ្យ​បាន​ទាន់ពេលវេលា​»​។​
 
​អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សាងសង់ មាន​គោលដៅ​ជួយ​កែលម្អ​វិស័យនេះ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដោយ​ផ្ដល់នូវ​ផលិតផល​និង​សេវាកម្ម ដែល​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ឌីជីថល​។ ដំណោះស្រាយ​ដ៏​សម្បូរបែប រួមមាន ដំណោះស្រាយ​ផ្នែក​សំណង់ ដែល​ផ្ដល់នូវ​ដំណោះស្រាយ​សម្រាប់​ការសាងសង់​ដែលមាន​គុណភាព ជាប់​គង់វង្ស​បានយូរ ដំណើរការ​សាងសង់​លឿន​ជាង​មុន និង​អស់​ការចំណាយ​ធូរ​ជាង​មុន ដល់​ទាំង​អ្នក​ប​ច្ចក​ទេស និង​ទាំង​អ្នកម៉ៅការ​សាងសង់ ដូចជា បច្ចេកវិទ្យា BIM (​គំរូ​ព័ត៌មាន​សាងសង់​) ដែល​ជួយ​កែលម្អ​ការធ្វើផែនការ និង​គុណភាព​សាងសង់ តាមរយៈ​ប្រព័ន្ធ​គំរូ 3D ដែល​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ ក្នុងការ​សាងសង់​។  ចំណុច​មួយទៀត គឺ ដំណោះស្រាយ​ផ្នែក​ការរស់នៅ ដែល​ផ្ដល់នូវ​ដំណោះស្រាយ​សន្សំសំចៃ​ថាមពល បង្កើន​ផាសុកភាព និង​សុវត្ថិភាព ដល់​មនុស្ស​គ្រប់​វ័យ​។ ក្រៅពីនេះ អាជីវកម្ម​ស៊ីម៉ងត៍​-​សម្ភារ​សាងសង់ ក៏បាន​កែលម្អ អាជីវកម្ម​លក់រាយរ​បស់​ខ្លួន​ផងដែរ ដោយ​ដាក់បញ្ចូល​ហាង​រូបវន្ត ជាមួយនឹង​ហាង​លក់​អន​ឡាញ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com