អត្ថបទពាណិជ្ជកម្ម
ពិតជា​មិត្ត​ល្អ​មែន​! ៥០​លាន​រៀល​ពី​ស្រា​បៀរ កម្ពុជា ត្រូវតែ​ចែកគ្នា​៤​នាក់​ស្មើៗ​គ្នា
03, Feb 2020 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការជួបជុំ​មិត្តភក្តិ​ក្រោយ​បើក​ប្រាក់ខែ ជា​រឿង​ធម្មតា​ទៅហើយ ដើម្បី​បន្ធូរ​អារម្មណ៍​។ ចុះបើ​ការជួប​ជុំគ្នា នាំមក​នូវ​សំណាងល្អ បានឈ្នះ​រង្វាន់​ធំ​ទៀត​នោះ មិន​កាន់តែ​ពិសេស​?
 
​លោក ហេង ឈុន​អ៊ឹម ជា​បុគ្គលិក​នៅ​រោងចក្រ​មួយ ដែល​ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានសំណាង​ត្រូវ​រង្វាន់​ទឹកប្រាក់​៥០​លាន​រៀល ពី​ស្រា​បៀរ កម្ពុជា កាលពី​ថ្ងៃទី ១០ មករា ដែលជា​ថ្ងៃ​បើក​ប្រាក់ខែ​របស់គាត់​។ លោក​បាន​រៀបរាប់ថា​៖ «​ថ្ងៃ​ឈ្នះ​ហ្នឹង ខ្ញុំ​ចូល​លុយ​គ្នា​ទិញ​កម្ពុជា មួយ​កេស ហូប​ជុំគ្នា​៤​នាក់​។ ហើយ​កំប៉ុង​ដែលមាន​តម្លៃ​ស្មើ​៥០​លាន​រៀល​នោះ គឺ​កំប៉ុង​ចុងក្រោយ គាស់​ដោយ​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​។ បើទោះបីជា​អីចឹង រង្វាន់​៥០​លាន​រៀល​នេះ ខ្ញុំ​មិនអាច​យកតែ​ម្នាក់ឯង​ទេ ខ្ញុំ​នឹង​បែងចែក​គ្នា​៤​នាក់​ស្មើ​តែម្តង ព្រោះនេះ​រាប់​ថា​ជា​សំណាង​រួម​» ។ 
 
​លោក​បន្តថា​៖ «​ចំណែក​ដែល​ខ្ញុំ​ត្រូវបាន​នោះ វា​បាន​ជួយ​ខ្ញុំ​សង​ធនាគារ​បង្ហើយ ដែល​ខ្ញុំ​តឹងទ្រូង​ត្រូវ​សង​អស់​រាប់​ឆ្នាំ​មកហើយ​។ ជាពិសេស ខ្ញុំ​ត្រៀម​ទិញ​កាដូ​អនុស្សាវរីយ៍​ដល់​ភរិយា​ខ្ញុំ នូវ​កងដៃ​មួយឈុត​ផងដែរ​»​។ 




 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com