អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Mazda ប្រារព្ធ​ពិធី​ខួប​លើក​ទី​១០០ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​
03, Feb 2020 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន​៖ ក្រុមហ៊ុន Mazda Motor Corporation បាន​ប្រារព្ធ​ពិធី​ខួប​លើក​ទី ១០០ នៃ​ការចាប់បដិសន្ធិ​របស់​ខ្លួន នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​។
 
​លោក Akira Marumoto ដែលជា​នាយក​តំណាង ប្រធាន និង​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន Mazda Motor Corporation បានលើកឡើង​ក្នុង​សុន្ទរកថា​ផ្លូវការ​នៃ​ខួប​១០០​ឆ្នាំ​របស់​ក្រុមហ៊ុន​ថា Mazda បាន​ចាប់បដិសន្ធិ​ឡើងជា​ក្រុមហ៊ុន​ផលិត​ឆ្នុកដប​ស្រា រួច​បាន​ឈានទៅ     ផលិត​រថយន្ត​។ បច្ចុប្បន្ន រថយន្ត Mazda ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន នៅតាម​ប្រទេស និង​តំបន់​ជាង ១៣០​។ លោក Akira Marumoto បន្តថា​៖« យើង​សូម​សម្ដែង​នូវ​ការកោតសរសើរ និង​ស្ញប់ស្ញែង​ដ៏​ស្មោះ​អស់ពី​ចិត្ត ចំពោះ​អតិថិជន តំណាង​ចែកចាយ អ្នកផ្គត់ផ្គង់ ដៃគូ​អាជីវកម្ម និង​សហគមន៍​មូលដ្ឋាន ដែល​បាន​គាំទ្រ​យើង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដោយ​ឆ្លងកាត់​ទាំង​ពេលវេលា​ល្អៗ និង​ឧបសគ្គ​ច្រើន​រាប់មិនអស់​ជាមួយគ្នា​។ បើ​មិនមាន​អ្នក​ទាំងអស់គ្នា យើង​ក៏​មិនមាន​ខួប ១០០ ឆ្នាំ​នេះដែរ​»​។ 
 
​នៅក្នុង​រយៈពេល​១០០​ឆ្នាំ​ទៅមុខទៀត ក្រុមហ៊ុន​នឹង​នៅតែ​បន្ត​យកចិត្តទុកដាក់ ទៅលើ​សុខុមាលភាព​របស់​មនុស្ស និង​ផ្ដល់​តម្លៃ​ខ្ពស់​ទៅលើ​«​លក្ខណៈ​វិសេស​នៃ​កិច្ចសហការ​រួមគ្នា​បង្កើត​ជាមួយ​អ្នកដទៃ​» តាមរយៈ​ការពង្រឹង​ទៅលើ​ការបង្កើត​រួមគ្នា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​។ ក្រុមហ៊ុន ក៏​នឹង​បន្ត​ប្រឹងប្រែង បង្កើត​ផលិតផល បច្ចេកវិទ្យា និង​បទពិសោធន៍​ដ៏​ពិសេស ប្លែក​ពី​គេ ដែល​ផ្ដល់នូវ​ទំនុកចិត្ត​សម្រាប់​អតិថិជន​ផងដែរ​។ នេះ​បើតាម​សុន្ទរកថា របស់លោក Akira Marumoto ។ 
 
​ក្រុមហ៊ុន Mazda មាន​គម្រោង​សម្ដែង​នូវ​ការដឹងគុណ​ពេញ​មួយឆ្នាំ ដោយ​ចូលរួម​នៅក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ក្នុង​ខែមីនា​ខាងមុខ ដោយមាន​ការដាក់​បង្ហា​ញ​ដំណើរ​ខួប​១០០​ឆ្នាំ ហើយ​នៅក្នុង​កម្មវិធី​បើក​ទំព័រ​ស្វាគមន៍​ឆ្នាំ​២០២០ របស់​ក្រុមហ៊ុន Mazda នឹងមាន​ប្រារព្ធ​កម្មវិធី​បើក​ឱ្យ​សាធារណជន ចូលរួម​ទស្សនា​នៅ​ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន Mazda ចាប់ពី​ថ្ងៃទី​២២​ដល់ ២៤ ខែឧសភា ឆ្នាំ​២០២០​។​
 
 
​សូមបញ្ជាក់ថា ពិធី​រំឭក​ខួប​លើក​ទី​១០០ នៃ​ការចាប់បដិសន្ធិ​របស់​ក្រុមហ៊ុន ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០២០ នៅឯ​សាលប្រជុំ នៃ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន នៅក្នុង​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ដើម្បី​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​គាំទ្រ​ក្រុមហ៊ុន និង​ការបញ្ជាក់​ជាថ្មី​ម្ដងទៀត អំពី​ការប្ដេជ្ញាចិត្ត​សម្រាប់​រយៈពេល​មួយ​សតវត្សរ៍​ទៅមុខទៀត​។ មាន​មនុស្ស​ប្រមាណ ៥០០​នាក់ ដែល​រួមមាន​ថ្នាក់ដឹកនាំ និយោជិត និង​អ្នកតំណាង​សហភាព​កម្មករ និង​ក្រុមហ៊ុន​សាខា បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​
​ខួប​លើក​ទី​១០០ ដ៏​អធិកអធម​នេះ​។​

ប្រវត្តិរបស់ក្រុមហ៊ុន Mazda













 
​កំណត់សម្គាល់​៖
 
​គេហទំព័រ​ខួប​លើក​ទី ១០០ របស់​ក្រុមហ៊ុន MAZDA 
 
​ចាប់ផ្ដើម​ធ្វើដំណើរ តាមរយៈ​ប្រវត្តិសាស្ត្រ​រយៈពេល ១០០​ឆ្នាំ​របស់​យើង ដោយមាន​ការដាក់​បង្ហា​ញ​សារមន្ទីរ​ឌីជីថល Mazda Virtual Museum​។ យើង​សង្ឃឹមថា អ្នកនឹង​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន ជាមួយនឹង​យើងខ្ញុំ តាមរយៈ​ពាក្យ​ចុះឈ្មោះ​ចូលរួម នៅលើ​ផ្នែក «MAZDA STORIES (​ប្រវត្តិ​ក្រុមហ៊ុន MAZDA)» នៃ​គេហទំព័រ​របស់​យើង https://www2.mazda.com/en/100th/ ។ 
 
​គេហទំព័រ​ព័ត៌មាន​របស់​ក្រុមហ៊ុន MAZDA (MAZDA NEWSROOM)
 
​យើង​បាន​ដាក់ឱ្យ​ដំណើរការ គេហទំព័រ​ព័ត៌មាន Mazda Newsroom ដើម្បី​ផ្ដល់ព័ត៌មាន​អំពី​ផលិតផល និង​ក្រុមហ៊ុន Mazda ទៅកាន់​អ្នក      ទស្សនា​ឱ្យបាន​កាន់តែច្រើន​។ អ្នក​អាច​អាន​ព័ត៌មាន​ថ្មីៗ​របស់​ក្រុមហ៊ុន Mazda តាមរយៈ​តំណ​ភ្ជាប់​នេះ https://newsroom.mazda.com/en/
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Mazda
© រក្សាសិទ្ធិដោយ thmeythmey.com