អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យ អន្តរជាតិ បំរុង​រ៉ាត់ រៀបចំ​វេទិកា​សុខភាព​សាធារណៈ ស្តីពី​ភាពជា​ម្តាយ ដើម្បី​អប់រំ អ្នក​ម្តាយ​ថ្មីថ្មោង​នៅ​កម្ពុជា​
03, Feb 2020 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កិច្ចពិភាក្សា​ស្តីពី​សុខភាព​សាធារណៈ​ក្រោម​ប្រធានបទ «​ទារក និង​ដំណើរ​ឆ្ពោះទៅរក​ភាពជា​ម្តាយ​» ដែល​ត្រូវបាន​រៀបចំឡើង​យ៉ាង​ធំ នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅ​។ វេទិកា​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​ជាច្រើន ជាពិសេស​អ្នក​ម្តាយ និង​អ្នក​ដែលមាន​គម្រោង​ចង់បាន​បុត្រ​។ នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ អ្នកចូលរួម​ទាំងអស់​បានទទួល​នូវ​ចំណេះដឹង​យ៉ាងច្រើន ទាក់ទង​នឹង​សុខភាព​មាតា និង​ទារក តាមរយៈ​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ពី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ដែលមាន​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ​។​
 
​មន្ទីរពេទ្យ អន្តរជាតិ បំរុង​រ៉ាត់ ដែលជា​មន្ទីរពេទ្យ​លំដាប់​ពិភពលោក បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​សុខភាព VitalLife Scientific Wellness Center បានរៀបចំ​កិច្ចពិភាក្សា ស្តីពី​សុខភាព​សាធារណៈ​នេះ នៅ​សណ្ឋាគារ សុខា ភ្នំពេញ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ដំណាក់កាល​សំខាន់​នីមួយៗ នៃ​ភាពជា​ឪពុកម្តាយ​។​
 
​សិក្ខាសាលា​នេះ បានបង្ហាញ​ពី​សេវាកម្ម​ជាច្រើន ដែល​អាច​រកបាន​តាម​រយៈ​ការត្រួតពិនិត្យ​សុខភាព ដើម្បី​ត្រៀមខ្លួន​មុនពេល​មានគភ៌ ឬ​សម្រាល​។ គ្លីនិក IVF សម្រាប់​អ្នក​ដែល​ប្រឈមមុខ​នឹង​ការពិបាក​ក្នុងការ​មាន​ផ្ទៃពោះ ណែ​នាំនូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប ដែល​អាច​រកឃើញ​ពី​ភាពមិនប្រក្រតី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អាច​ហៅ​បាន​ថា (NIPT) រួម​នឹង​កញ្ចប់​សម្រាល​បុត្រ​ថ្មី និង​កញ្ចប់​ព្យាបាល​សុខភាព​ជាច្រើន​ផ្សេងទៀត នៅ​មន្ទីរពេទ្យ អន្តរជាតិ បំរុង​រ៉ាត់ និង​មជ្ឈមណ្ឌល​សុខភាព VitalLife Scientific Wellness Center​។ សេវាកម្ម​សុខភាព​រប​ស់បុ​ត្រ​ក្រោយពេល​សម្រាល ក៏ត្រូវ​បាន​លើក​យកមក​ពិភាក្សា នៅក្នុង​កម្មវិធី​នេះ​ផងដែរ​។ អ្នកចូលរួម​ទាំងអស់​រីករាយ ក្នុងការ​ទទួលបាន​នូវ​ការផ្តល់ជូន​សេវាកម្ម និង​កញ្ចប់​សុខភាព​ផ្តាច់មុខ​យ៉ាង​ពិសេស ដែល​មានតែ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​ប៉ុណ្ណោះ​។​


 
​ដោយ​បើកទូលាយ​ដល់​សាធារណជន​ទាំងឡាយ អ្នកចូលរួម​ទាំងអស់ បានទទួល​នូវ​ការយកចិត្តទុកដាក់ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​សំណាក់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត របស់​មន្ទីរពេទ្យ បំរុង​រ៉ាត់​។ កម្មវិធី​នេះ បានផ្តល់​ជូន​នូវ​ការធ្វើ​បទ​បង្ហាញ និង​កិច្ចពិភាក្សា​ជាច្រើន ដែល​ធ្វើឡើង ដោយ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឯកទេស​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ដែល​សុទ្ធសឹងតែ​មានបទពិសោធន៍​រាប់សិប​ឆ្នាំ​។ ក្នុងនោះ លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត SomriPitukkijronnakorn ឯកទេស​ជំនាញ​ផ្នែក​សម្ភព ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ ក្នុងចំណោម​អ្នក​ម្ដាយ​នៅក្នុង​ប្រទេស​កម្ពុជា បានធ្វើ​បទ​បង្ហាញ និង​ពិភាក្សា​អំពី​ដំណើរ​ឆ្ពោះទៅរក​ភាពជា​ម្តាយ​ប្រកបដោយ​សុខភាព​ល្អ ដែល​យើងទាំងអស់គ្នា​តែងតែ​ប្រាថ្នា​ចង់បាន​។​
 
​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Somri បាន​លើកឡើងថា​៖ «​សុខភាព​របស់​ទារក និងម្តាយ ចាំបាច់​ត្រូវតែ​ស្ថិតក្នុង​កម្រិត​មួយ​ដ៏​ប្រសើរ​បំផុត ទាំង​មុនពេល​មាន​ផ្ទៃពោះ អំឡុងពេល​មាន​ផ្ទៃពោះ និង​ក្រោយពេល​សម្រាល​។ ដោយ​យល់ឃើញ​ពី​ភាព​សំខាន់​បែបនេះហើយ បានជា​មន្ទីរពេទ្យ​បំរុង​រ៉ាត់ បាន​សហការ​ជាមួយ VitalLife រៀបចំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ឡើង​។ យើង​សង្ឃឹមថា ទាំង​ម្តាយ ទាំង​កូន នឹង​ទទួលបាន​សុខភាព​មាំមួន និង​ល្អប្រសើរ នៅពេល​ពួកគាត់ អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​យើង​»​។​
 
​ជាមួយនឹង​បទពិសោធន៍​អស់​រយៈ​ជាង​៣០​ឆ្នាំ សាស្ត្រាចារ្យ​ជំនួយ​លោក​វេជ្ជបណ្ឌិត Pansak Sugkraroek ឯកទេស​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ការ​អស់​រដូវ និង​សុខភាព​បន្ត​ពូជ​នៃ​មជ្ឈមណ្ឌល​សុខភាព VitalLife បាន​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​របស់លោក នៅក្នុង​សិក្ខាសាលា​ដ៏​ពិ​សេសមួយ​នេះ ដោយ​ផ្តោតលើ​ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ សុខភាព​ម្តាយ និង​ការវិវត្តន៍​របស់​កូន ក្រោយពេល​សម្រាល​រួច​។​


 
​លោក​វេជ្ជបណ្ឌិត Pansak បាន​ឲ្យ​ដឹងថា «​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់ ដែល​បាន​ក្លាយជា​ផ្នែក​មួយ នៃ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​ម្តងទៀត ដូច្នេះ​ខ្ញុំ​អាច​មានឱកាស​គ្រប់គ្រាន់ ដើម្បី​ចែករំលែក​ចំណេះដឹង​របស់ខ្ញុំ អំពី​អ្វីដែល​ត្រូវបាន​ហៅថា​ការ​មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ​។ នេះ​គឺជា​ព័ត៌មាន​ដ៏​ចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ស្ត្រី​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នៅថ្ងៃនេះ​។ ខ្ញុំ​សង្ឃឹមថា អ្នកចូលរួម​ទាំងអស់ នឹង​អាច​ទាញយក​នូវ​អ្វី ដែល​ពួកគាត់​បាន​រៀនសូត្រ និង​ទទួលបាន​នៅពេលនេះ ហើយ​យកទៅអនុវត្ត​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​សុខភាព​របស់​ទារក​ផង និង​ខ្លួន​គាត់​ផង​»​។​
 
​អ្វីដែល​កាន់តែ​ពិសេស នៅក្នុង​កម្មវិធី​នេះ គឺ​ការបង្ហាញ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា ដែល​អ្នកនាង​ទើបតែ​សម្រាល​បាន​បុត្រ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ឆា​លី នៅក្នុង​មន្ទីរពេទ្យ បំរុង​រ៉ាត់ ។ អ្នកនាង​បាន​ចែករំលែក​ពីបទ​ពិសោធន៍ និង​ចំណាប់អារម្មណ៍​របស់ខ្លួន អំពី​ដំណើរ​សម្រាល​នៅ​មន្ទីរពេទ្យ បំរុង​រ៉ាត់ ។ ក្នុងឱកាស​នោះ អ្នកនាង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមគ្រូពេទ្យ​ឯកទេស​ជំនាញ របស់​មន្ទីរពេទ្យ បំរុង​រ៉ាត់ ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​រូបគាត់ និង​កូន​របស់គាត់​។​

  
 
​អ្នកនាង សុគន្ធ​កញ្ញា បាន​ចែករំលែក​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ឡើង​ដោយ​មន្ទីរពេទ្យ បំរុង​រ៉ាត់ និង​មជ្ឈមណ្ឌល​សុខភាព VitalLife ដែល​ទីនោះ ជា​កន្លែង​ដែល​ខ្ញុំ​បានផ្តល់​កំណើត​ដល់​កូនប្រុស ឆា​លី របស់ខ្ញុំ​។ ពីដំបូង ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​អំពី​កូន​ខ្ញុំ និង​សុខភាព​របស់ខ្ញុំ ប៉ុន្តែ​តាមរយៈ​បទពិសោធន៍​របស់ខ្ញុំ ជាមួយ​មន្ទីរពេទ្យ បំរុង​រ៉ាត់ ខ្ញុំ​អាចនិយាយបាន​ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា គឺជា​មន្ទីរពេទ្យ​ដ៏​ល្អ​បំផុត​មិន​ធ្លាប់មាន​សម្រាប់​រូបខ្ញុំ​។ កូន​ខ្ញុំ និង​ខ្ញុំ​ទទួលបាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំងបំផុត ពី​សំណាក់​ក្រុមគ្រូពេទ្យ​ឯកទេស​នៅ​ទីនោះ​។ ដូច្នេះ ខ្ញុំ​ក៏មាន​សេចក្តី​រីករាយ​ណាស់ដែរ ដោយ​ខ្ញុំ​សូម​ណែនាំ​ដល់​ស្ត្រី​ទាំងឡាយ ដែល​កំពុង​ពពោះ ឬ​មាន​គម្រោង​ចង់បាន​បុត្រ សូម​ជ្រើស​រើសយក​មន្ទីរពេទ្យ​បំរុង​រ៉ាត់ ចុះ ប្រាកដជា​មិន​ខកបំណង​របស់លោក​អ្នក​ឡើយ​»​។​
 
​សូមជម្រាបថា សិក្ខាសាលា​នេះ ក៏មាន​កម្មវិធី​សប្បាយៗ​ជាច្រើន​ផងដែរ​។ ក្នុងនោះ ក្មេងៗ​បាន​ចូល​លេង​ក្នុង​កម្មវិធី​កម្សាន្ត​ជាច្រើន ដែល​មាននៅ​កន្លែង​ក្មេង​លេង (Kids Zone) ដូចជា​៖ ការ​គូររូប​លើ​មុខ ផ្លុំ​ប៉េងប៉ោង និង​តម្រៀប​រូប LEGO ជាដើម ។ ចំណែកឯ​អ្នកចូលរួម​វិញ ក៏បាន​ទស្សនា​កម្សាន្ត​នូវ​ការដើរ​ម៉ូដ ដែល​សម្តែង​ដោយ​កុមារ​តូចៗ នៃ​មន្ទីរពេទ្យ បំរុង​រ៉ា​ត នៅក្នុង​កម្មវិធី fashion show ផងដែរ​។ ម៉ូ​ឌែ​ល​តូចៗ​ទាំងនេះ មាន​អាយុ​ចន្លោះ​ពី ៤-៧ ឆ្នាំ ពួកគាត់​ទាំងអស់ សុទ្ធតែ​កើត​នៅ​មន្ទីរពេទ្យ អន្តរជាតិ បំរុង​រ៉ាត់​។​
 
​មន្ទីរពេទ្យ អន្តរជាតិ បំរុង​រ៉ាត់ ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ឆ្នាំ​១៩៨០​។ បំរុង​រ៉ាត់ បាន​ក្លាយទៅជា​មន្ទីរពេទ្យ​ឈានមុខ​គេ​មួយ​ក្នុង​ពិភពលោក ក្នុងការ​ផ្តល់ជូន​នូវ​ការ​គាំពារ​ផ្នែក​សុខភាព ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​សំណាក់​អ្នកជំងឺ​អន្តរជាតិ​អស់​រយៈពេល​ជិត ៤​ទសវត្សរ៍​មកហើយ​។ ក្នុងនាម​ជា​មន្ទីរពេទ្យ​ឯកជន​ធំជាងគេ​មួយ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យ អន្តរជាតិ បំរុង​រ៉ាត់ តែងតែ​ព្យាបាល និង​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​ជាង ១,២ លាន​នាក់​មកពី​ជាង ១៩០​ប្រទេស​ជា​រៀងរាល់ឆ្នាំ​។​
 
​អំពី មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់​
​បំ​រ៉ុង​រ៉ាត់ អន្តរជាតិ គឺជា​មន្ទីរពេទ្យ​ពហុ​ឯកទេស​មួយ ដែលមាន​ការទទួលស្គាល់​គុណភាព​ពី​សំណាក់​គណៈកម្មាធិការ​រួម​អន្តរជាតិ​យ៉ាង​ត្រឹមត្រូវ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​បេះដូង​នៃ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ មន្ទីរពេទ្យ​នេះ ត្រូវបង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨០ បច្ចុប្បន្ន គឺជា​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុងចំណោម​មន្ទីរពេទ្យ​ដែល​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដោយមាន ៥៨០​គ្រែ​សម្រាក​ព្យាបាល និង​ម​ជ្ឈ​ម​ណ្ឌ​ឯកទេស​ជំងឺ​ផ្សេងៗ​ចំនួន​ជាង ៣០ កន្លែង​។ មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ ផ្តល់នូវ​សេវាកម្ម និង​បរិក្ខា​រោគវិនិច្ឆ័យ ព្យាបាល និង​ថែទាំ​ដ៏​ទំនើប​ទាន់សម័យ​រួម​នៅ​កន្លែង​តែមួយ ដោយ​អតិថិជន​មិនចាំបាច់​ចូលទៅ​សាល​នានា​ឡើយ​។​
 
​មជ្ឈមណ្ឌល​សម្ភព និង​រោគ​ស្ត្រី របស់​មន្ទីរពេទ្យ​បំ​រ៉ុង​រ៉ាត់ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ផ្តល់ជូន​នូវ​ការពិគ្រោះ​យោបល់ និង​ការវាយតម្លៃ​ពី​ស្ថានភាព​ជំងឺ​ប្រកបដោយ​ផាក​សុខភាព និង​មាន​លក្ខណៈ​ឯកជន​ទីបំផុត ពី​សំណាក់​ក្រុមគ្រូពេទ្យ​។ មជ្ឈមណ្ឌល​នេះ ប្រមូលផ្តុំ​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញៗ​ជាង ៤០ នាក់ ដែល​ផ្តល់ជូន​នូវ​ការវិនិច្ឆ័យ ព្យាបាល​រោគ និង​ឯកទេស​វះកាត់​ពេញលេញ ដើម្បី​បំពេញ​នូវ​តម្រូវការ​យ៉ាង​ពិសេស​របស់​ស្ត្រី​។​
 
​មជ្ឈមណ្ឌល​សុខភាព វាយ​ថ​ល ឡាយ​ហ្វ៍ (VitalLife)
 
​មជ្ឈមណ្ឌល​សុខភាព វាយ​ថ​ល ឡាយ​ហ្វ៍ (VitalLife) គឺជា​ផ្នែក​មួយ​របស់​មន្ទីរពេទ្យ​អន្តរជាតិ បំ​រ៉ុង​រ៉ាត់ និង​ជា​មន្ទីរពេទ្យ​ពហុ​ឯកទេស​ទី​១ នៅ​អាស៊ី​។ សម្រាប់​ឆ្នាំ​ទី ១៨ នេះ មជ្ឈមណ្ឌល​សុខភាព វាយ​ថ​ល​ឡាយ​ហ្វ៍ (VitalLife) ស្ថិតនៅក្រោម​ការធ្វើសមាហរណកម្ម​យ៉ាង​រលូន ជាមួយនឹង​មន្ទីរពេទ្យ អន្តរជាតិ បំ​រ៉ុង​រ៉ាត់ ក្នុងការ​ចែកចាយ​បរិក្ខារ​ថ្នាំពេទ្យ "Integrated Longevity Medicines" ដែល​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សុខភាព​បាន​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ទប់ស្កាត់​ជំងឺ​រ៉ាំរ៉ៃ រួម​ជាមួយនឹង​ការជំរុញ​នូវ​ភាពរឹងមាំ ដោយ​ផ្តោតលើ​មូលដ្ឋានគ្រឹះ​នៃ​សុខភាព​ដែលមាន​ដូចជា​៖ អាហារូបត្ថម្ភ​ល្អ និង​លំ​ហាត់ប្រាណ​ទៀងទាត់ កម្រិត​អ័រម៉ូន និង​សារជាតិ​ចិញ្ចឹម​មាន​តុល្យភាព ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ ការរំលាយ​អាហារ​មាន​ប្រសិទ្ធភាព បង្កើន​សុខភាព​ផ្លូវភេទ​កាន់តែ​ប្រសើរ  បំបាត់​ជាតិពុល ការគ្រប់គ្រង​ទម្ងន់ និង​ផ្តល់នូវ​វិធី​ថែទាំ សុខភាព​ផ្ទាល់ខ្លួន​ដល់​អតិថិជន​គ្រប់រូប​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Havas Champage
© រក្សាសិទ្ធិដោយ thmeythmey.com