អត្ថបទពាណិជ្ជកម្ម
«​ភូមិ​ផ្កាត្រកួន​» ទីល​ម្ហែ​កាយ​ថ្មី ស្ថិតនៅ​ជិត​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បើកសម្ពោធ​ជា​ផ្លូវការ​
03, Feb 2020 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២០៖ «​ភូមិ​ផ្កាត្រកួន​» ដែលជា​ទីកន្លែង​ល​ម្អែ​កាយ​ដ៏​ល្អ​ប្រណិត ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ភ្នំពេញ បាន​បើកសម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​។
 
«​ភូមិ​ផ្កាត្រកួន​» មាន​ផ្ទៃដី​សរុប​ប្រមាណ ១០០ ហិកតា ស្ថិតនៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ចម្ងាយ​ប្រមាណ​២០​គីឡូ​មែត្រ ពី​ទីក្រុង​ភ្នំពេញ​។ «​ភូមិ​ផ្កាត្រកួន​» ត្រូវបាន​សាងសង់ឡើង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​របស់​ស្ថាបនិក និង​សហគ្រិន​ខ្មែរ ដើម្បី​ជា​កេរដំណែល និង​ការរក្សា​នូវ​រចនាបទ​ផ្ទះ​ខ្មែរ ជាមួយ​យុគសម័យ​ទំនើប សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ព្រមទាំង​គ្រួសារ​ដែល​ចង់​បន្សល់ទុក​កេរ​មរតក​សម្រាប់​កូនចៅ និង​ស្នាក់នៅ​សម្រាប់​ខ្លួនឯង​។​
 
​ភូមិ​ផ្កាត្រកួន​មាន​កន្លែង​កម្សាន្ត​សម្រាប់​ជា​ក្រុម និង​ជា​គ្រួសារ ដូចជា​សួន​កុមារ សួន​វង្វេង អាង​ហែល​ទឹក សួន​បន្លែ​ធម្មជាតិ ទីលាន​បាល់ទាត់ កន្លែង​ប្រជុំ កន្លែង​បោះតង់ កន្លែង​សមាធិ កន្លែង​ជិះទូក​កម្សាន្ត​កាយ អាហា​រដ្ឋា​ន​ដែល រសជាតិ​អាហារ​ឆ្ងាញ់ និង​មាន​កន្លែង​សម្រាប់​ពិធីជប់លៀង​ផងដែរ​។​
 
​ភូមិ​ផ្កាត្រកួន​មិន​ត្រឹមតែ​ជា​កន្លែង​សំរាប់​ទស្សនា​មួយពេលៗ​នោះទេ លោកអ្នក ក៏ដូចជា​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​ស្នាក់នៅ​ទីកន្លែង​នោះ ជាមួយ​ផ្ទះ​រចនាបទ​ខ្មែរ ជាមួយ​សម័យ​ទំនើប​ផងដែរ​៕


















 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com