COVID-19
អន្តរជាតិ
COVID-19៖ ពីរ​ករណី​ដំបូង​នៅ​អូទ្រីស និង​១​ករណី​ដំបូង​នៅ​ក្រូ​អាត​
25, Feb 2020 , 7:22 pm        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី Andrej Plenkovic បានធ្វើ​សន្និសីទ​សារព័ត៌មាន​
លោកនាយក​រដ្ឋមន្ត្រី Andrej Plenkovic បានធ្វើ​សន្និសីទ​សារព័ត៌មាន​
ដោយ: រួបរួម
​អូទ្រីស និង​ក្រូ​អាត ក្លាយជា​ប្រទេស​ទី​៣៥ និង​៣៦ ដែល​រកឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។



​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន APA អូទ្រីស រកឃើញ​ករណី​២​ដំបូង​នៅ​ខេត្ត Tyrol​។ នៅ​ក្រូ​អាត​ឯណោះ​វិញ លោកនាយក​រដ្ឋមន្ត្រី Andrej Plenkovic បានធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយផ្ទាល់ ដោយ​អះអាង​ពី​ការរកឃើញ​ករណី​ឆ្លង​របស់​យុវជន​ម្នាក់​ដែល​ធ្លាប់​នៅ​ក្រុង Milan របស់​អ៊ីតាលី ដោយ​បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Zagreb​។​

​កន្លងមក ប្រទេស​ទាំង​៣៤​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អេ​ហ្ស៊ី​ប​៕


Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com