អន្តរជាតិ
COVID-19៖ អ្នកស្លាប់​ឡើងដល់​២៧៦៣​នាក់ និង​រាលដាល​ដល់​៣៨​ប្រទេស​
26, Feb 2020 , 9:52 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
​ករណី​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​២៧៦៣​នាក់​ហើយ ដោយ​គិត​ត្រឹម​ម៉ោង​៩ និង​៥០​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែកុម្ភៈ នេះ​។ ជាមួយគ្នានេះ អ្នកជំងឺ​ដល់​ប្រមាណ​៨១០០០​នាក់ ហើយ​ជាង​៣​ម៉ឹ​ន​នាក់​សះស្បើយ និង​ជិត​១០០០០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

 
​បើ​ប្រៀបធៀប​កាលពី​ម្សិលមិញ អ្នកស្លាប់​៥២​នាក់​បន្ថែម​នៅក្នុង​ខេត្ត​ហ៊ូ​បី និង​៥​ករណី​ទៀត​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ក្នុងប្រទេស​ចិន​។ នៅ​កូរ៉េខាងត្បូង អ្នកស្លាប់​ឡើងដល់​១២​នាក់ អ៊ីតាលី​ឡើងដល់​១១​នាក់ និង​អ៊ីរ៉ង់​១៥​នាក់​។​
 
​ប្រទេស​ទាំង​៣៧​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក អូទ្រីស ក្រូ​អាត និង​ស្វី​ស​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប និង​អាល់​ហ្សេ​រី​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com