COVID-19
អន្តរជាតិ
COVID-19៖ ស្លាប់១ករណីទៀតនៅជប៉ុន
× មនុស្សវ័យចំណាស់ម្នាក់នៅក្រុង Hakodate ខេត្ត Hokkaido បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ NHK ប៉ុន្តែមិនបានបញ្ជាក់ពីអាយុ និងភេទរបស់ជនរងគ្រោះឡើយ។ ករណីនេះនាំឲ្យចំនួនអ្នកស្លាប់នៅជប៉ុនមាន២នាក់ រួមទាំង៤នាក់ទៀតនៅនាវា Diamond Princess។ អង្គការសុខភាពពិភពលោក (WHO) បានបែងចែកទិន្នន័យ២ផ្សេងគ្នារវាងករណីនៅទឹកដីជប៉ុន និងករណីនាវា Diamond Princesss ដែលចតនៅផែ Yokohama។
គិតមកដល់ពេលនេះ ជប៉ុនមានករណីឆ្លង COVID-19 ចំនួន ១៧១ករណី ដែលក្នុងនោះស្លាប់២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ១៣នាក់ និងសះស្បើយ២៣នាក់។ រីឯករណីលើនាវា Diamond Princess មាន៦៩១ករណី ដោយស្លាប់៤នាក់ ធ្ងន់ធ្ងរ៣៦នាក់ និងសះស្បើយ១០នាក់។
មនុស្ស២៧៦៤នាក់ហើយ ដែលបានស្លាប់ ដោយភាគច្រើនបំផុតនៅខេត្តហ៊ូប៉ី ប្រទេសចិន។ ក្រៅពីនេះ អ៊ីរ៉ង់មានស្លាប់១៥នាក់ កូរ៉េខាងត្បូងមាន១២នាក់ អ៊ីតាលីមាន១១នាក់ បារាំង និងហ្វីលីពីន មាន១នាក់រៀងៗខ្លួន។
ប្រទេសទាំង៣៧ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (+ករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា និងស្រីលង្កា។
បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ និងបែលហ្ស៊ិក អូទ្រីស ក្រូអាត និងស្វីស។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប និងអាល់ហ្សេរី៕
© រក្សាសិទ្ធិដោយ thmeythmey.com