COVID-19
អន្តរជាតិ
COVID-19៖ បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​ក្រុងប៉ារីស និង​ជា​ករណី​ទី​២​នៅ​បារាំង​
26, Feb 2020 , 4:33 pm        
រូបភាព
ដោយ: រួបរួម
​បុរសបារាំង​អាយុ​៦០​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នៅក្នុង​ក្រុង​បារី​ស ប្រទេស​បារាំង និង​ស្លាប់​ទី​ពីរ​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ លោក Jerome Salomon អគ្គនាយក​សុខាភិបាល​បារាំង បានប្រកាស​ពី​ការស្លាប់​នេះ ជាមួយនឹង​ការរកឃើញ​បី​ករណី​បន្ថែមទៀត​។​

 
​យោងតាម​ទូរទស្សន៍ BFMTV គិត​មក​ដល់ពេល​បារាំង មាន​អ្នក​ឆ្លង COVID-19 ឡើងដល់​១៧​ករណី ក្នុងនោះ​ស្លាប់​២​ករណី និង​ជាសះស្បើយ ១១​ករណី​។ បុរស​ករណី​ទី​២​នោះ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ Pitie Salpetriere កាលពី​យប់​ថ្ងៃ​អង្គារ ឈានចូល​ថ្ងៃ​ពុធ ដោយសារ​ស្ថានភាព​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​។​ នេះជាជនជាតិបារាំងទី១ផងដែរដែលបាន​ស្លាប់ដោយសារ COVID-19។
 
​ប្រទេស​ទាំង​៣៧​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក អូទ្រីស ក្រូ​អាត និង​ស្វី​ស​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប និង​អាល់​ហ្សេ​រី​៕

© រក្សាសិទ្ធិដោយ thmeythmey.com