COVID-19
អន្តរជាតិ
ក្រិ​ក​ជា​ប្រទេស​ទី​៤០​ដែល​រកឃើញ​ករណី COVID-19
26, Feb 2020 , 9:13 pm        
រូបភាព
ដោយ: រួបរួម
​ស្ត្រី​វ័យ​៣៨​ឆ្នាំ​ម្នា​ក់នៅ​ក្រុង Thessaloniki មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស (COVID-19) ក្រោយ​ធ្វើដំណើរ​ពី​ភាគ​ខាងជើង​អ៊ីតាលី​។ នេះ​បើ​យោងតាម​តំណាង​ក្រសួងសុខាភិបាល​ក្រិ​ក​ដែល​ដកស្រង់​ដោយ CNN​។​


​    ​
​សមាជិកគ្រួសារ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​រូប ក៏បាន​សម្រេច​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ផងដែរ​។ ករណីនេះ នាំ​ឲ្យ​ក្រិ​ក​ក្លាយជា​ប្រទេស​ទី​៤០ ដែលមាន​ករណី​ឆ្លង COVID-19 និង​ជា​ប្រទេស​ទាំង​១៤​នៅ​តំបន់​អឺរ៉ុប​។​

​គិត​មក​ត្រឹម​ពេលនេះ អ្នកស្លាប់​ដោយសារ COVID-19 មាន​ចំនួន​២៧៧១​នាក់​ហើយ ក្នុងចំណោម​អ្នក​ឆ្លង​ជាង​៨១០០០​នាក់​។ អ្នកស្លាប់​ដ៏​ច្រើន​លើសលុប​បំផុត​គឺ​ស្ថិតក្នុង​ប្រទេស​ចិន ជាពិសេស​ខេត្ត​ហ៊ូ​ប៉ី​។ ក្រៅពីនេះ អ៊ីរ៉ង់​មាន​១៩​នាក់ កូរ៉េខាងត្បូង​១២​នាក់ អ៊ីតាលី​១២​នាក់ ជប៉ុន ៦​នាក់ (​ក្នុងនោះ​ករណី​នាវា Diamond Princess ៤) បារាំង​២​នាក់ និង​ហ្វីលីពីន ១​នាក់​។​

​ប្រទេស​ទាំង​៣៩​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី និង​ស្វី​ស​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប អាល់​ហ្សេ​រី និង​ប្រេ​ស៊ី​ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com