COVID-19
អន្តរជាតិ
ភរិយា​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ ឆ្លង COVID-19
15, Mar 2020 , 8:21 am        
រូបភាព
ដោយ: រួបរួម
លោកស្រី Doña Begoña Gómez ភរិយា​លោកនាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ Pedro Sanchez មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល ដែល​ដកស្រង់​ផ្សាយ​ដោយ CNN​។​



​ការធ្វើ​តេស្ត​ប្រព្រឹត្តទៅ​នៅ Moncloa វិមាន​នាយករដ្ឋមន្ត្រី​។ សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ទាំង​លោកស្រី Gomez និង​លោកនាយក​រដ្ឋមន្ត្រី Sanchez មាន​វត្ត​មាននៅ La Moncloa នៅឡើយ​។

បច្ចុប្បន្នអេស្ប៉ាញ មានជិត​៦៤០០ករណី ក្នុងនោះស្លាប់​១៩៦នាក់ និងសះស្បើយ​៥១៧នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com