COVID-19
អន្តរជាតិ
លោក Abdelkader Amara រដ្ឋមន្ត្រី​ដឹកជញ្ជូន​ម៉ា​រ៉ុ​ក ឆ្លង COVID-19
15, Mar 2020 , 11:21 am        
រូបភាព
ដោយ: រួបរួម
​លោក Abdelkader Amara រដ្ឋមន្ត្រី​ដឹកជញ្ជូន ភស្តុភា និង​ធនធានទឹក ម៉ា​រ៉ុ​ក មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19​។ នេះ​បើតាម​ការផ្សាយ​របស់​ស្ថាប័ន​ដែល​លោក​បាន​ដឹកនាំ​ផ្ទាល់ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៥ ខែមីនា​។​



​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ា​រ៉ុ​ក MAP Express លោក Amara មាន​សុខភាព​មិនសូវ​ស្រួល ក្រោយ​ទៅ​ចូលរួម​ប្រជុំ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប ដោយ​លោក​ឈឺចាប់​ក្នុង​ក្បាល​។ ក្រោយ​ការធ្វើ​តេស្ត លទ្ធផល​បង្ហាញថា លោក​មាន COVID-19​។​

​បច្ចុប្បន្ន លោក​មាន​ស្ថានភាព​ប្រក្រតី ដោយ​ក្រសួងសុខាភិបាល​ម៉ា​រ៉ុ​ក តម្រូវ​ឲ្យ​លោក បន្ត​ព្យាបាល​ដោយ​ដាច់ឡែក​ក្នុង​គេហដ្ឋាន​ផ្ទាល់ខ្លួន​រយៈពេល​១៤​ថ្ងៃ​។​

​បច្ចុប្បន្ន ម៉ា​រ៉ុ​ក រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​១៨​ករណី ក្នុងនោះ​ស្លាប់​១​នាក់ និង​ជាសះស្បើយ​១​នាក់​៕




Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com