ដោយមានទីតាំងយ៉ាងអំណោយផល ស្ថិតនៅចំណុចកណ្តាលនៃបណ្តុំមជ្ឈមណ្ឌលពាណិ ជ្ជកម្មសំខាន់ៗរបស់រាជធានីភ្នំពេញ តំបន់បឹងត្របែក បានប្រែក្លាយទៅជាគោលដៅដ៏ទាក់ទាញ សម្រាប់ការអភិវឌ្ឍគម្រោងអចលនទ្រព្យ ពិសេសគម្រោងលំនៅដ្ឋានបែបសហកម្មសិទ្ធិ ដែលបានកំពុងរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្នុងចំណោមនេះ គម្រោងដែលកំពុងមានភាពលេចធ្លោ និងទាក់ទាញបំផុត គឺគម្រោង Parc 21 Residence ដែលជាអគារខុនដូប្រណីត គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នៅចន្លោះឆ្នាំ២០២២ខាងមុខ ។
អំពីគម្រោង Parc 21 Residence
Parc 21 Residence មានទីតាំងស្ថិតនៅតំបន់ទីប្រជុំជនបឹងត្របែក នៃខណ្ឌចំការមន ដែលជាគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន JV Parc Residence Co., Ltd។ គម្រោងនេះ មានកម្ពស់សរុប ២១ជាន់ និងយូនីតសរុបចំនួន១៣២ ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងតាមរចនាបទសម័យទំនើប បំពាក់ដោយសម្ភារបរិក្ខារស្តង់ដារអន្តរជាតិ គួបផ្សំនឹងសេវាកម្មនៅក្នុងអគារយ៉ាងសម្បូរបែប ដើម្បីផ្តល់ជូនម្ចាស់ខុនដូ នូវជីវិតរស់នៅដ៏ប្រណីត និងស៊ីវីល័យប្រកបដោយឧត្តមភាព។
បរិក្ខារដ៏សម្បូរបែ បសម្រាប់ជីវិតរស់នៅបែបស៊ីវីល័យ
ក្រៅពីការរចនាដ៏ប្រណីត និងទាន់សម័យ គម្រោងមួយនេះ ផ្តល់ជូនផងដែរនូវសេវាកម្មដ៏សម្បូរបែប រួមមានអាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និងទីតាំងសម្រាកលំហែកាយដ៏ស្រស់ស្រាយ។ ក្រៅពីនេះ អ្នករស់នៅក្នុងអគារក៏អាចស្វែងរកផងដែរនូវហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ ម៉ាត និងសាឡន ដែលមាននៅជាន់ទី២ នៃអគារ។
ទីតាំងស្ថិតនៅចំណុចកណ្តាលនៃតំបន់ពាណិជ្ជកម្ម
លើសពីនេះទៅទៀត គម្រោងមួយនេះមានទីតាំងយ៉ាងល្អប្រសើរ ស្ថិតនៅចំណុចកណ្តាលនៃតំបន់ពាណិជ្ជកម្ម ដែលបង្កភាពស្រួលសម្រាប់ម្ចាស់ខុនដូ ក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ពិសេសគឺនៅក្បែរហាងលក់ទំនិញតូចធំ ភោជនីយដ្ឋាន មន្ទីរពេទ្យ ធនាគារ សាលារៀន និងបណ្តាផ្សារទំនើបធំៗ រួមមានផ្សារទំនើប Aeon Mall ផ្សារទំនើប The Bridge Lifestyle Mall និង ផ្សារទំនិញរួចពន្ធក្រោមដី ក្នុងអគារ Naga World ដែលមានចម្ងាយមិនលើសពី១០នាទី។
ខុនដូប្រណីតសម្រាប់គ្រួសារគ្រប់ស្រទាប់វណ្ណៈ
យូនីតរបស់ Parc 21 Residence ត្រូវបានបែងចែកជា ៥ ប្រភេទដាច់ដោយឡែកពីគ្នា ដើម្បីបំពេញតាមតម្រូវការគ្រួសារគ្រប់ស្រទាប់វណ្ណៈ។ អតិថិជនអាចជ្រើសរើសរវាង បន្ទប់ស្ទូឌីយោ អាផាតមិន (បន្ទប់គេង១) អាផាតមិន (បន្ទប់គេង២) ផែនហៅស៍ (បន្ទប់គេង២) និង ផែនហៅស៍ (បន្ទប់គេង ៣) ដែលមានតម្លៃចាប់ពី $54,790 រហូតដល់ $162,729។ យូនីតនីមួយៗ សុទ្ធសឹងតែមានរានហាលដ៏ធំទូលាយ ដែលអាចឲ្យម្ចាស់ខុនដូសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពដ៏សែនមនោរម្យ របស់រាជធានីភ្នំពេញ៕
(អត្ថបទពាណិជ្ជកម្ម)